វប្បធម៌

“៨០ឆ្នាំ នៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល”

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ “៨០ឆ្នាំ នៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” បានរៀបចំឡើងនៅហាណូយ​ ចាប់​ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ក្នុងឱកាសអបអរសាទរខួបអនុស្សារីយ៍លើកទី៨០ឆ្នាំ នៃជ័ជម្នះ​បដិវត្តន៍ខែសីហារ និង​ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា។

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ “៨០ឆ្នាំ នៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” បានរៀបចំឡើងនៅហាណូយ​ ចាប់​ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ក្នុងឱកាសអបអរសាទរខួបអនុស្សារីយ៍លើកទី៨០ឆ្នាំ នៃជ័ជម្នះ​បដិវត្តន៍ខែសីហារ និង​ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងជាឱកាស ដើម្បីលើកតម្កើងដំណើរដ៏រុងរឿងរបស់ប្រជាជាតិ និងផ្សព្វផ្សាយមោទនភាព និងសេចក្តីប្រាថ្នាឈានទៅមុខរបស់វៀតណាក្នុងយុគសម័យថ្មី។

លោកអគ្គលេខាបក្ស តូឡឹម (To Lam) លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ធ្វើពិធីបើកការតាំងពិព័រណ៍សមិទ្ធផលជាតិ។ រូបថត៖ ថុងញ៉ឹត / VNA

ថ្លែងសុន្ទរកថាបើកពិធីនេះ  លោកនាយករដ្ឋមន្ត្រី ផាម​មិញជិញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា សមិទ្ធផលថ្ងៃនេះ គឺជាលទ្ធផល​នៃការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងស្មារតីសាមគ្គីភាព និងច្នៃប្រឌិតរបស់​ប្រជាជន។ ការតាំងពិព័រណ៍នេះ ត្រូវបានចាត់ទុកថាជា "សាលារៀនរស់​រវើក" ដែលជួយមនុស្សជំនាន់នេះឱ្យយល់អំពីប្រភពដើម ការលះបង់ និងសមិទ្ធផលរបស់ប្រទេសក្នុងរយៈពេល ៨០ឆ្នាំកន្លង។

កន្លែងតាំងពិព័រណ៍ “៩៥ឆ្នាំទង់បក្សបំភ្លឺមាគ៌ា” ក្នុងក្របខណ្ឌនៃពិធីតាំងពិព័រណ៍សមិទ្ធិផលជាតិ ទាក់ទាញប្រជាជនយ៉ាងកុះករមកទស្សនា។ រូបថត៖ ខាញ​ឡុង / VNP

 

ប្រជាជនទស្សនា និងទទួលយកបទពិសោធន៍ស្តង់តាំងពិពណ៍របស់ក្រុមហ៊ុន Vingroup គ្រុប​។  រូបថត៖ ខាញឡុង / VNP

ប្រជាពលរដ្ឋមកទស្សនា និងស្វែងយល់មនុស្សយន្ត ក្នុងស្តង់តាំងពិព័រណ៍របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ រូបថត៖ ហ័ងហៀវ / VNA

ជាមួយនឹងផ្ទៃដីជិត ២៦០០០០ ម៉ែត្រការ៉េ ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយបើកចំហ រួមមានតំបន់សំខាន់ៗចំនួនបី៖ "ដំណើរទៅកាន់យុគសម័យថ្មី" "សមាហរណកម្ម និងអភិវឌ្ឍ "​សមាហរណកម្ម និងច្នៃប្រឌិត"។ ព្រឹត្តិការណ៍នេះមាន​ការចូលរួម​ពី ៣៤ ខេត្ត-ក្រុង ២៨ ក្រសួង ស្ថាប័ន និងស្តង់របស់សហគ្រាស ចំនួន ២៣០ អង្គភាព ឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយលើវិស័យ៖ ឧស្សាហកម្ម - បច្ចេកវិទ្យា វិនិយោគ - ពាណិជ្ជកម្ម កសិកម្ម - ជនបទ ការពារជាតិ - សន្តិសុខ សុខាភិបាល - អប់រំ វប្បធម៌ - កីឡា - ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។

លោក​ឧបនាយករដ្ឋមន្ត្រី ប៊ុយថាញសើន (Bui Thanh Son) អញ្ជើញ​ទស្សនា​ស្តង់​តាំងពិព័រណ៍ និង​ដាក់តាំង​របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ រូបថត៖ មិញគ្វៀត / VNA 

ស្តង់​តាំងពិព័រណ៍របស់ VNA ណែនាំ និង​ដាក់តាំងស្នាដៃអំពី ៨០ ឆ្នាំនៃដំណើរបង្កើត កសាង​ អភិវឌ្ឍនិង​អមដំណើរជាមួយ​ប្រទេសជាតិ។ រូបថត៖ខាញ​ឡុង / VNP 

កន្លែងទទួលបទពិសោធន៍នូវការពិតនិម្មិតអំពីប្រវត្តិសាស្រ្តរបស់ក្រសួងការពារប្រទេស។ រូបថត៖ ខាញ​ឡុង / VNP 

ចំណុចលេចធ្លោគឺការអនុវត្តយ៉ាងសកម្មនៃបច្ចេកវិទ្យាទំនើបដូចជា ការពិតនិម្មិត ការពិតបង្កើន និងអេក្រង់អន្តរកម្ម។ អាស្រ័យហេតុនោះ ភ្ញៀវទស្សនាមិនត្រឹមតែសង្កេតប៉ុណ្ណោះ ថែមទាំងទទួលបានបទពិសោធន៍ផ្ទាល់ ធ្វើឲ្យខ្លឹមសារកាន់តែមានភាពរស់រវើក និងកាន់តែជិតស្និទ្ធជាង។

ស្តង់ពិព័រណ៍របស់ TC Motor ។ រូបថត៖ ខាញ​ឡុង / VNP


ប្រជាជនរីករាយនឹងសកម្មភាពវប្បធម៌ និងសិល្បៈនៅស្តង់តាំងពិព័រណ៍ខេត្ត បាកនិញ (Bac Ninh)។ រូបថត៖ អានដាំង / VNA

ក្នុងក្របខណ្ឌនៃការតាំងពិព័រណ៌នេះ វេទិកា និងសិក្ខាសាលាជាច្រើន ត្រូវបានប្រារព្ធឡើង ដូចជា៖ "ការអនុវត្តបញ្ញាសិប្បនិមិត្ត ក្នុងយុគសម័យឌីជីថល"។ កម្មវិធីសិល្បៈ និងការបង្ហាញម៉ូដសម្លៀកបំពាក់ ក៏បានរួមចំណែកក្នុងការបង្កើតលំហវប្បធម៌កម្សាន្តមួយដ៏សម្បូរបែប និងទាក់ទាញ។

តំបន់តាំងពិព័រណ៍ខាងក្រៅ ជាមួយបណ្ដាប្រភេទសព្វាវុធរបស់ក្រសួងការពារប្រទេសវៀតណាម​ ។ រូបថត៖ ខាញឡុង / VNP

តំបន់តាំងពិព័រណ៍របស់ក្រសួងនគរបាល​។ រូបថត៖ ខាញឡុង / VNP

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ “៨០ឆ្នាំ នៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” 

តាមរយៈការតភ្ជាប់រវាងអតីត - បច្ចុប្បន្ន - អនាគត ការតាំងពិព័រណ៍នេះមិនត្រឹមតែបញ្ជាក់ពីទីតាំងរបស់ប្រជាជាតិក្នុងដំណើរ ៨០ឆ្នាំនៃការអភិរក្ស និងលើកតម្កើងតម្លៃឯករាជ្យ - សេរីភាព - សុភមង្គលប៉ុណ្ណោះទេ ថែមទាំងអះអាងនូវសេចក្តីប្រាថ្នារបស់វៀតណាម ក្នុងការបង្កើតអនាគតសម្បូររុងរឿង អរិយធម៌ វិបុលភាព ឈរទន្ទឹម​នឹង​ប្រទេសអភិវឌ្ឍ៕

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញឡុង / VNPប្រែសម្រួលដោយង្វៀនយ៉ាង


top