ដោយឡែកវៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយការបរទេសទ្វេភាគីជាមួយប្រទេសកម្ពុជា ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មានដែរគឺវៀតណាមចាត់ទុកកម្ពុជាជាប្រទេសជិតខាងមួយ ដែលទំនាក់ទំនងល្អត្រូវបានចាត់ទុកជាអាទិភាពនិងត្រូវពូនជ្រុំ។
អត្ថបទក្នុងគេហទំព័រព័ត៌មាន AMS និង បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) ។ រូបថត៖ TTXVN
ក្នុងឱកាសរំលឹខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម
និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) នាថ្ងៃទី ១៩ មិថុនា
ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) និងស្ថាប័នសារព័ត៌មានមួយចំនួនទៀតដូចជា
FRESH News និង AMS បានចុះផ្សាយអត្ថបទសរសេររបស់លោកបណ្ឌិត
គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)
ដោយបានវិភាគ
និងលើកកម្ពស់ការអនុលោមតាមគោលការណ៍ភាពជាអ្នកជិតខាងល្អដ៏ល្អប្រសើរ
និងទំនាក់ទំនងប្រពៃណីភាពជាអ្នកជិតខាងដ៏ល្អប្រសើរយ៉ាងយូរអង្វែងរវាងវៀតណាម
និងកម្ពុជា។
ក្នុងអត្ថបទដែលមានចំណងជើងថា
“ទំនាក់ទំនងកម្ពុជា-វៀតណាម
ត្រូវឈរលើគោលការណ៍ភាពជាអ្នកជិតខាងល្អ” អ្នកស្រាវជ្រាវមកពី RAC បានវាយតម្លៃថា៖
ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម
កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសភាពជាអ្នកជិតខាងល្អ
ដោយពង្រឹងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែនៅក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងផ្សារភ្ជាប់និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិនិងតំបន់ទៀតផង។
ដោយឡែកវៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយការបរទេសទ្វេភាគីជាមួយប្រទេសកម្ពុជា
ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មានដែរគឺវៀតណាមចាត់ទុកកម្ពុជាជាប្រទេសជិតខាងមួយ
ដែលទំនាក់ទំនងល្អត្រូវបានចាត់ទុកជាអាទិភាពនិងត្រូវពូនជ្រុំ។
លោកបណ្ឌិត
គិន
ភាបានឲ្យដឹងថា៖គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជានិងវៀតណាមចំពោះគ្នាទៅវិញទៅមកបង្ហាញឱ្យឃើញពី
ភាពស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងកម្ពុជា-វៀតណាម
បន្តធ្វើពិពិធកម្មទាំងកម្រិតទ្វេភាគីនិងពហុភាគី
និងមានភាពរឹងមាំលើគ្រប់វិស័យដែលជាផលប្រយោជន៍រួម។
ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហារួមជាសកល
ពង្រីកទំនាក់ទំនងនៅគ្រប់កម្រិតនិងគ្រប់វេទិកា
និងពង្រឹងការយោគយល់គ្នាទៅវិញទៅមកដែលនឹងធ្វើឱ្យប្រទេសទាំងពីរ
អាចទទួលបាននូវសមិទ្ធផលធំធេងជាងមុនទាំងកម្រិតជាតិនិងកម្រិតសកល។ លោកបណ្ឌិតគិន
ភាបានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសកម្ពុជាចំពោះវៀតណាម
គឺផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ការកសាងមិត្ដភាពជិតស្និទ្ធជាប្រពៃណី
ការជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាម មិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ
និងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ៕