សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ដោយផ្ទាល់ផងនិងតាមអ៊ីនធឺណែតផង ក្នុងគោលបំណងជួយឧបត្ថម្ភ តភ្ជាប់ក្រុមហ៊ុនផលិត និងនាំចេញតែនៅខេត្ត Lai Chau ជាមួយដៃគូនៅមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអាហ្វ្រិកខាងត្បូង។
ថ្លែងមតិបើកសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu បានវាយតម្លៃថា តំបន់មជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអាស៊ីខាងត្បូង គឺជាទីផ្សារដែលមានសក្តានុពលសម្រាប់ផលិតផលតែរបស់ខេត្ត Lai Chau។ ក្រសួងការបរទេស និងស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេសនឹងបន្តរួមដំណើរ ជួយឧបត្ថម្ភខេត្ត Lai Chau និងសហគ្រាសតែក្នុងខេត្ត អនុវត្តសកម្មភាពសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិងដៃគូ នាពេលខាងមុខ។
គណៈប្រតិភូ ទស្សនាផលិតផលតែនៅក្រៅសន្និសីទ។ (រូបថត៖ TTXVN)
ចូលរួមពិភាក្សានៅទីនេះ តំណាងមន្ទីរ សាខា និងសហគ្រាសនៃខេត្ត Lai Chau បានជូនដំណឹងអំពីទិសដៅអភិវឌ្ឍន៍តំបន់ធាតុដើមផលិតតែ និងទិសដៅអភិវឌ្ឍន៍ប្រព័ន្ធផលិតកម្ម ក៏ដូចជាការអភិវឌ្ឍទីផ្សារសម្រាប់ផលិតផលតែរបស់ខេត្ត Lai Chau នាពេលខាងមុខផងដែរ។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមអំពីលក្ខណៈពិសេសនៃគុណភាពផលិតផលតែរបស់ខេត្ត Lai Chau ជាពិសេសតែខ្មៅ ដែលជាមុខទំនិញពេញនិយមនៅមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអាស៊ីខាងត្បូង។