ចំណុចសំខាន់ៗ

ឱកាសថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ចិន

ក្រោយរយៈពេលជិត ៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥០ - ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥) វៀតណាម និងចិនតែងតែរក្សាបាននូវសន្ទុះអភិវឌ្ឍ និងសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើន។ 

ក្រោយរយៈពេលជិត ៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥០ - ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥) វៀតណាម និងចិនតែងតែរក្សាបាននូវសន្ទុះអភិវឌ្ឍ និងសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើន។ នាពេលថ្មីៗនេះ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់អគ្គលេខាធិកាបក្សកុម្មុនិស្តវៀតណាម  ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូឡឹម (To Lam) និងភរិយាបានក្លាយជាព្រឹត្តិការណ៍ថ្មីមួយ ដោយបើកដំណាក់កាលអភិវឌ្ឍដ៏រឹងមាំក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។

ភាពជិតស្និទ្ធអំពីភូមិសាស្ត្រ ទម្លាប់ប្រើប្រាស់ស្រដៀងគ្នារវាងប្រជាជនវៀតណាម និងប្រជាជនចិន រួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មប្រពៃណីដ៏យូរអង្វែងបានបង្កើតអត្ថប្រយោជន៍យ៉ាងធំធេងចំពោះទំនិញនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារចិន។

យោងតាមទិន្នន័យពីគយវៀតណាម ក្នុងឆ្នាំ២០២៣ ទំហំនាំចេញរវាងវៀតណាម និងចិនសម្រេចបាន ៦១,២ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៦% បើធៀបនឹងឆ្នាំ ២០២២។ ក្នុងរយៈពេល ៧ ខែនៃឆ្នាំ២០២៤ ទំហំនាំចេញនិង​នាំចូលរវាងវៀតណាម និងចិនសម្រេចបាន ១១២,២ ពាន់លានដុល្លារ កើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ប្រទេសចិនបន្តជាដៃគូពាណិជ្ជកម្មរបស់វៀតណាម ក៏ដូចជាទីផ្សារនាំចូលធំបំផុត និងទីផ្សារនាំចេញធំទីពីរ​របស់​វៀតណាម។

កំពង់ផែអន្តរជាតិ Gemalink ក្នុងចង្កោមកំពង់ផែទឹកជ្រៅ កាយម៉ែប-  ធីវ៉ាយ (Cai Mep - Thi Vai) ស្ថិតក្នុងទីរួមខេត្ត ភូមី (Phu My) ខេត្ត បារៀ (Ba Ria) - វូងតាវ (Vung Tau) គឺជាកន្លែងសំខាន់មួយនៃភាគខាងត្បូងដែលដឹកជញ្ជូនទំនិញនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ រូបថត៖ VNA

ភាពជិតស្និទ្ធអំពីភូមិសាស្ត្រ ទម្លាប់ប្រើប្រាស់ស្រដៀងគ្នារវាងប្រជាជនវៀតណាម និងប្រជាជនចិន រួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មប្រពៃណីដ៏យូរអង្វែងបានបង្កើតអត្ថប្រយោជន៍យ៉ាងធំធេងចំពោះទំនិញនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារចិន។

យោងតាមទិន្នន័យពីគយវៀតណាម ក្នុងឆ្នាំ២០២៣ ទំហំនាំចេញរវាងវៀតណាម និងចិនសម្រេចបាន ៦១,២ ពាន់ លានដុល្លារអាមេរិក កើនឡើង ៥,៦% បើធៀបនឹងឆ្នាំ ២០២២។ ក្នុងរយៈពេល ៧ ខែនៃឆ្នាំ២០២៤ ទំហំនាំចេញនិង​នាំចូលរវាងវៀតណាម និងចិនសម្រេចបាន ១១២,២ ពាន់លានដុល្លារ កើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ប្រទេសចិនបន្តជាដៃគូពាណិជ្ជកម្មរបស់វៀតណាម ក៏ដូចជាទីផ្សារនាំចូលធំបំផុត និងទីផ្សារនាំចេញធំទីពីរ​របស់​វៀតណាម។

ក្នុងឱកាសបំពេញទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាធិកាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) នៅសាធារណរដ្ឋប្រជាមានិតចិន​ ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម និងអគ្គនាយកដ្ឋានគយចិនបានចុះហត្ថលេខាលើពិធីសារសំខាន់ៗ ចំនួន ៣ ដែលបើក​ឱកាសសម្រាប់ការនាំចេញដូង​ស្រស់ ទុរេន​កក និង​ក្រពើ​នាំចូល​ទីផ្សារ​ចិន។ ចិននៅតែជាទីផ្សារនាំចូលដ៏ធំបំផុតសម្រាប់បន្លែ និងផ្លែឈើពីវៀតណាម ដែលស្មើនឹង ៦៤% នៃទំហំនាំចេញដែលមានតំលៃសរុប ២,១ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើង ២២% ក្នុងតំណាលពេលដូចគ្នានេះ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ អគ្គលេខាធិកាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចក្នុងការបង្កើនការនាំចូលកសិផលវៀតណាម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្មដែល​មានគុណភាពខ្ពស់របស់វៀតណាមចូលទីផ្សារចិន។ លើសពីនេះ អគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម (To Lam) បានស្នើឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យមួយ​ចំនួនដែលចិនមានគុណសម្បត្តិច្រើន ដូចជា សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ច​ឌីជីថល។

អំពីវិស័យវិនិយោគ យោងតាមក្រសួងផែនការ និងវិនិយោគបានឱ្យដឹងថា មានប្រទេស និងដែនដីចំនួន ៩១ បានវិនិយោគចូល​ក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៤ ។​ ចំពោះដើម ទុនវិនិយោគ ប្រទេសសិង្ហបុរី​នៅតែជាប្រទេសនាំមុខគេ ប៉ុន្តែប្រទេសចិនគឺជាដៃគូឈាន​មុខគេអំពីចំនួនគម្រោងវិនិយោគថ្មី។ ទុនវិនិយោគផ្ទាល់ពីបរទេស ( FDI) របស់ចិនកំពុងបន្តហូរចូលវៀតណាម។

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក ង្វៀន​ជីយុង (Nguyen Chi Dung) បានមានប្រសាសន៍ថា FDI របស់​ចិន​មកពីក្រុមហ៊ុនធំៗ ជាច្រើន ដែល​ធ្វើ​អាជីវកម្ម​ខ្នាតអន្តរជាតិ ក្នុងវិស័យបច្ចេកវិទ្យា អគ្គិសនី - អេឡិចត្រូនិក កែច្នៃ ការផលិត ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកឆ្នៃឡើងវិញ យានជំនិះអគ្គិសនី... ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ FDI របស់ចិនបានផ្លាស់ប្តូរពីការផលិត និងកែច្នៃគ្រឿងសង្ហារឹមធ្វើពីឈើ ដែកថែប ស្បែកជើងស្បែក វាយនភ័ណ្ឌ កែច្នៃម្ហូបអាហារ ថងផ្លាស្ទិក ... ទៅជាឧស្សាហកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ គ្រឿងបន្លាស់ និងគ្រឿងបន្លាស់សម្រាប់ផលិតឧស្សាហកម្ម គ្រឿងអេឡិចត្រូនិក រថយន្ត និងថាមពលបៃតង។

ភ្ញៀវទេសចរទៅទស្សនាតំបន់ទេសភាពទឹកធ្លាក់ បានយ៉ុក (Ban Gioc) (វៀតណាម) – Detian (ប្រទេសចិន)។ រូបថត៖ VNA

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន។  វៀតណាម និងចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងចិននៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍ។/.

ភ្ញៀវទេសចរណ៍ចិនបានមកទស្សនារដ្ឋធានីហាណូយក្នុងឆ្នាំ២០២៣។ រូបថត៖VNA

អត្ថបទ៖ ចងក្រងដោយ VNP រូបថត៖ VNA

បច្ចេកទេស និងក្រាហ្វិក៖ ត្រាង​ញុង ប្រែសម្រួលដោយង្វៀន​យ៉ាង



top