ព័ត៌មាន

ឯកអគ្គលេខាលោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតចិនលោក Hong Xiaoyong

ឯកអគ្គរដ្ឋទូត Hong Xiaoyong អះអាងថា ចិនមានគោលបំណងរួមជាមួយវៀតណាមបង្កើនជំនឿទុកចិត្តខាងនយោបាយ ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាក់ស្ដែងលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ)
ទទួលជួបឯកអគ្គរដ្ឋទូតចិនលោក Hong Xiaoyong (រូបថត៖ VOV)


ក្នុងជំនួបសវនាការជាមួយឯកអគ្គរដ្ឋទូតចិនលោក Hong Xiaoyong នារសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៨ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូតក្នុងប៉ុន្មានឆ្នាំកន្លងទៅ ពិសេសគឺក្នុងការបើកទូលាយថែមទៀតការជួបប្រាស្រ័យរវាង​បណ្ដាក្រសួង តំបន់និងប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Hong Xiaoyong អះអាងថា ចិនមានគោលបំណងរួមជាមួយវៀតណាមបង្កើនជំនឿទុកចិត្តខាងនយោបាយ ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាក់ស្ដែងលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជន​នៃប្រទេសទាំងពីរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top