ព័ត៌មាន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ ជូនពរទិវាបុណ្យឯករាជ្យជាតិរបស់ឡាវ

ក្នុងឱកាសរំលឹកខួបលើកទី ៤៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាមានិតឡាវ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤) នារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ បានដឹកនាំគណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅឡាវ មកជូនពរលោក Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានពាំនាំការអបអរសាទរយ៉ាងកក់ក្តៅពីលោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមជូនចំពោះលោក Thongsavanh Phomvihane។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam ផ្តល់ផ្កាជូនពរទិវាបុណ្យឯករាជ្យជាតិរបស់ឡាវ ដល់លោក Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានសង្កត់ធ្ងន់លើការរួមចំណែកដ៏សំខាន់របស់ក្រសួងការបរទេសឡាវចំពោះជោគជ័យរួមរបស់ប្រទេសឡាវក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤ AIPA 45 បន្តរួមចំណែកលើកកម្ពស់តួនាទី ឋានៈ  និងកិត្យានុភាពរបស់ប្រទេសឡាវក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនឹងបន្តទទួលបានជោគជ័យថ្មីៗ និងធំធេងជាងនេះ ដោយអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃសមាជលើកទី ២១ របស់បក្សប្រជាជនបដិវត្តន៍ឡាវ គោលដៅផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងរយៈពេល ៥ ឆ្នាំ លើកទី៩ ដំណាក់កាលឆ្នាំ២០២១-២០២៥៕


top