ព័ត៌មាន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរដ្ឋអ៊ីស្រាអែលលោក Cao Tran Quoc Hai អញ្ជើញទៅជំរាបលាប្រធានាធិបតីរដ្ឋអ៊ីស្រាអែលលោក Reuven Rivlin 5 មករា 2019 | 15:13:47


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរដ្ឋអ៊ីស្រាអែលលោក Cao Tran Quoc Hai
អញ្ជើញទៅជំរាបលាប្រធានាធិបតីរដ្ឋអ៊ីស្រាអែលលោក Reuven Rivlin (Internet)

នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៩ លោក Cao Tran Quoc Hai ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅរដ្ឋអ៊ីស្រាអែល បានអញ្ជើញទៅជំរាបលាប្រធានាធិបតីរដ្ឋអ៊ីស្រាអែលលោក Reuven Rivlin នៅវិមានប្រធានាធិបតីក្នុងក្នុងឱកាសបញ្ចប់បេសកកម្មការទូត។

នៅទីនេះ លោក Reuven Rivlin ប្រធានាធិបតីអ៊ីស្រាអែលបានសម្តែងក្តីសប្បាយរីករាយចំពោះជំហានអភិវឌ្ឍន៍ដ៏ល្អប្រសើរប្រកដោយប្រសិទ្ធភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម និងអ៊ីស្រាអែល។ លោក Reuven Rivlin បានអះអាងថាអ៊ីស្រាអែលបានផ្ដោតសំខាន់លើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ហើយមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ចំណែកឯលោក លោក Cao Tran Quoc Hai បានស្នើឲ្យភាគីទាំងពីរបញ្ចប់ការចារចាឲ្យបានឆាប់ៗ ក៏ដូចជាឈានចូលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top