នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅស្ថានទូតវៀតណាមប្រចាំរដ្ឋធានីប៉េកាំង ប្រទេសចិន បានប្រព្រឹត្តទៅពិធីជួបមុខនាដើមឆ្នាំថ្មីជាមួយតំណាងនិងអ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មានស្នូលនានារបស់ចិន ក៏ដូចជាស្ថាប័នសារព័ត៌មានវៀតណាម ប្រចាំនៅចិនផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Minh Khoi
នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Dang Minh Khoi បានអោយដឹងថា ទំនាក់ទំនងរវាងវៀតណាមនិងចិនក្នុងឆ្នាំ២០១៨ បន្តមានការរីកចម្រើនយ៉ាងជ្រាលជ្រៅ ហើយការជឿទុកចិត្តគ្នាផ្នែកនយោបាយនិងកិច្ច សហប្រតិបតិ្តការជាក់ស្ដែងលើវិស័យជាច្រើនក៏ត្រូវបានពង្រឹងនិងពង្រីកផងដែរ។
លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ដោយឈរលើមូលដ្ឋាននៃលទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅឆ្នាំ២០១៩បន្តជាឆ្នាំជោគជ័យនៃទំនាក់ទំនងរវាងវៀតណាមនិងចិន។ លោកមានគោលបំណងថា រាល់ដំណើរទស្សនកិច្ចជាន់ខ្ពស់សំខាន់ៗរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៩ នឹងធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ព្រមទាំងជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែងនិងដោះស្រាយបញ្ហា នៅសេសសល់នានាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម