
ឧបយករដ្ឋមន្ត្រីវៀតណាម Pham Binh Minhអញ្ជើញចូលរួមពិធីជប់លៀងរបស់ក្រសួងការបរទេសម៉ាឡេស៊ី
ក្នុងក្របខ័ណ្ឌនៃសន្និសីទចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) នាយប់ថ្ងៃទី២៧ ខែមករាឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី Anifah Aman បានរៀបចំពិធីជប់លៀង ស្វាគមន៍បណ្ដាសមភាគីអាស៊ាន និងបណ្ដាភ្ញៀវកិត្តិយសដែលបានចូលរួមសន្និសីទ AMM Retreat។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានមានជំនួបពិភាក្សាមិនផ្លូវការ ក្នុងពេលចូលរួមពិធីជប់លៀងនេះ។ បន្ទាប់នោះរដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយសមភាគីហ្វីលីពីនផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម