
ឧបនាយករដ្ឋម្ត្រី Vu Duc Dam៖ដល់ឆ្នាំ២០២០ ៩០%ចំនួនប្រជាជនចូលរួមការធានារ៉ាប់រងសុខាភិបាល
នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយស្ថាប័នធានារ៉ាប់រងសង្គមវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ គោលនយោបាយសុខុមាលភាពសង្គម គឺជារង្វាស់អំពីការអភិវឌ្ឍន៍របស់ប្រទេសទាំងឡាយ។ ដូច្នេះ ការអនុវត្តល្អគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលជាគោលដៅមួយ ដែលផ្នែកធានារ៉ាប់រងសង្គមវៀតណាម និងក្រសួង ស្ថាប័នទាក់ទិននានាត្រូវបន្តអនុវត្ត។ ដើម្បីទទួលអោយបានគោលដៅ៖ ដល់ឆ្នាំ ២០២០ ៩០% ចំនួនប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើអោយផ្នែកធានារ៉ាប់រងសង្គមវៀតណាម រួមសហការជាមួយក្រសួងសុខាភិបាល លើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺកែទម្រង់បែបបទរដ្ឋបាល ក្នុងការត្រួតពិនិត្យ និងព្យាបាលជំងឺសំរាប់អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល បង្កើនការងារឃោសនា អំពីផលប្រយោជន៍របស់ការចូលរួមធានារ៉ាប់រងសុខាភិបាលចំពោះប្រជាជន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម