ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ខាងស្ដាំ) បានទទួលជួបលោក Ray Chen អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Compal
ថ្លែងនៅទីនេះ លោក Trinh Dinh Dung បានកត់សម្គាល់និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់ Compal នៅវៀតណាមនាពេលកន្លងទៅ ក៏ដូច ជាផែនការបើកទូលាយការវិនិយោគនាពេលខាងមុខ។
នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានទទួលជួបលោក Ray Chen អនុប្រធាន សម្ព័ន្ធក្រុមហ៊ុន Compal (តៃវ៉ាន់ ចិន)។
ថ្លែងនៅទីនេះ លោក Trinh Dinh Dung បានកត់សម្គាល់និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់ Compal នៅវៀតណាមនាពេលកន្លងទៅ ក៏ដូច ជាផែនការបើកទូលាយការវិនិយោគនាពេលខាងមុខ។ លោកបានអះអាងថា រដ្ឋាភិបាលវៀតណាមកំពុងបន្តកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មអោយ កាន់តែល្អប្រពៃថែមទៀត លើកកំពស់សមត្ថភាពប្រកួតប្រជែង ដើម្បីអោយវៀត ណាមបន្តជាគោលដៅវិនិយោគគួរអោយទាក់ទាញ ចំពោះសហគ្រាសទាំងជាតិ និងអន្តរជាតិ។
លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម ជានិច្ចកាលត្រៀមខ្លួនជាស្រេចផ្ទៀងស្ដាប់និងចែករំលែកសំដៅជួយឧបត្ថម្ភនិងដោះស្រាយការលំបាក ដើម្បីអោយវិនិយោគិនបរទេស ក្នុងនោះមាន Compal នឹងនរចិត្តធ្វើផលិតកម្មនិងអាជីវកម្មនៅវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម