ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung៖ ជំរុញកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងជប៉ុនលើវិស័យសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រសមុទ្រ

នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បាន​ទទួលជួបសវនាការជាមួយរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយមហាសមុទ្ររបស់ជប៉ុន ប្រធានការិយាល័យ​សម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម ជប៉ុនលោក Fukui Teru។

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung (ខាងស្ដាំ) ទទួលជួបសវនាការជាមួយរដ្ឋមន្ត្រីទទួលបន្ទុក
គោលនយោបាយមហាសមុទ្ររបស់ជប៉ុន ប្រធានការិយាល័យសម្ព័ន្ធភាព
សមាជិកសភាមិត្តភាពវៀតណាម ជប៉ុនលោក Fukui Teru។


ក្នុងជំនួបនេះ ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានស្នើឲ្យប្រទេសជប៉ុនបន្តសហការនិង​ជួយ​ឧបត្ថម្ភវៀតណាមក្នុងវិស័យបរិស្ថាន ពិសេសគឺបរិស្ថានសមុទ្រ ជួយវៀតណាមបង្កើនសមត្ថភាពព្យាករណ៍ ដើម្បី​ទប់ទល់ឲ្យបានទាន់ពេលវេលានឹងគ្រោះធម្មជាតិនិងបម្រែបម្រួលអាកាសធាតុនិងនីវ៉ូទឹកសមុទ្រឡើង ក៏ដូចជាជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យបរិស្ថានសមុទ្រនិងវិទ្យាសាស្ត្រសមុទ្រផងដែរ។ លោក Trinh Dinh Dung មានគោលបំណងថា ជប៉ុននឹងសហការអនុវត្តន៍ការផ្ដួចផ្ដើមគំនិតរបស់វៀតណាមអំពីការបង្កើតទំនាក់ទំនងភាពជាដៃគូ នៅតំបន់សមុទ្រអាស៊ីខាងកើតអំពីការគ្រប់គ្រងកាកសំណល់ប្ល៉ាស្ទិក នៅមហាសមុទ្រ ជួយឧបត្ថម្ភវៀតណាមអំពីបទពិសោធន៍គ្រប់គ្រង បច្ចេកទេសនិងបច្ចេកវិទ្យាប្រមូលផ្ដុំ ដោះស្រាយកាកសំណល់គ្រោះ​ថ្នាក់ដល់សមុទ្រនិងឆ្នេរ សមុទ្រ។

ចំណែកឯខ្លួនវិញ រដ្ឋមន្រ្តីទទួលបន្ទុកគោលនយោបាយមហាសមុទ្ររបស់ជប៉ុន ប្រធានការិយាល័យសម្ព័ន្ធភាពសមាជិក​សភាមិត្តភាពវៀតណាម ជប៉ុន លោក Fukui Teru បានអះអាងថា រដ្ឋាភិបាលជប៉ុនយកចិត្តទុកដាក់ជាពិសេសដល់ការរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ពិសេសគឺក្នុងវិស័យស្រាវជ្រាវសមុទ្រ​។​ ជប៉ុនត្រៀមខ្លួនជាស្រេចចែករំលែកជាមួយវៀតណាមនូវព័ត៌មាននិងបទពិសោធន៍ក្នុងគោលនយោបាយស្ដី​ពី​សមុទ្រ ដើម្បីប្រទេសទាំងពីរក្លាយទៅជាប្រទេសសម្បូររុងរឿងដោយសមុទ្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top