ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha៖ ចាំបាច់ត្រូវកសាងមូលដ្ឋានទិន្នន័យសម្រាប់ការគ្រប់គ្រងទូកនេសាទ

នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Ca Mau ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha និងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយបណ្តាខេត្ត Ca Mau, Kien Giang, Bac Lieu, Soc Trang, Ben Tre, Tien Giang និង Binh Dinh ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទដោយមិនរាយការណ៍និងគ្មានការគ្រប់គ្រង (IUU)។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិក្នុងសម័យប្រជុំ។ រូបថត៖ Tran Hieu/VOV

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានចាត់ទុកថា ការដកកាតលឿងរបស់ EC គឺជាភារកិច្ចចាំបាច់ ដើម្បីឆ្ពោះទៅរកការនេសាទប្រកបដោយនិរន្តរភាព ធានាផលប្រយោជន៍របស់អ្នកនេសាទ។

ឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ពីតម្រូវការក្នុងការកសាងមូលដ្ឋានទិន្នន័យ សម្រាប់ការគ្រប់គ្រងទូកនេសាទ។ កងទ័ពការពារព្រំដែនត្រូវគ្រប់គ្រងទូកនេសាទដែលចេញពីច្រកទ្វារសមុទ្រ និងគ្រប់គ្រងវាដោយទិន្នន័យផ្នែកទន់ ទាក់ទងនឹងការដោះស្រាយការបំពាន IUU ចាំបាច់ត្រូវធានាឱ្យមានភាពតឹងរ៉ឹង ប៉ុន្តែត្រូវសមហេតុសមផល៖ ចាំបាច់ត្រូវពិនិត្យឡើងវិញនូវបញ្ហាទាំងអស់នៃការចុះឈ្មោះនិងការលុបឈ្មោះ។ យើងត្រូវបង្កើតនិងបំពេញបន្ថែមទិន្នន័យនេះ មិនត្រឹមតែសម្រាប់កប៉ាល់ដែលកំពុងប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កប៉ាល់ដែលត្រូវបានលុបឈ្មោះផងដែរ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានណៃនាំឱ្យមូលដ្ឋានដែលមានច្រកទ្វារសមុទ្រនិងកងកម្លាំងផ្សេងទៀត អនុវត្តប្រកបដោយសមកាលកម្ម ដើម្បីដោះស្រាយស្ថានភាពនេះទាំងស្រុង

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ គិតត្រឹមបច្ចុប្បន្ន វៀតណាមមានទូកនេសាទចំនួន ៨៤ ៧២០ គ្រឿងដែលកំពុងប្រតិបត្តិការ។ អត្រានៃការដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរបានឈានដល់ ៩៨,៦% ៕

top