ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី
នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam រួមជាមួយក្រុមការងារនៃក្រសួង ស្ថាប័នមជ្ឈិម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស (នីតិកាលទី១១) ស្តីពីការកសាង អភិវឌ្ឍន៍វប្បធម៌និងមនុស្សវៀតណាម សំដៅឆ្លើយតបទៅនឹងតម្រូវ ការអភិវឌ្ឍប្រទេសជាតិប្រកប ដោយនិរន្តរភាព។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam បានស្នើឲ្យខេត្ត Soc Trang បន្តការលើកកម្ពស់ សមត្ថិភាពដឹកនាំរបស់គណកម្មាធិការបក្សខេត្ត តួនាទីគ្រប់គ្រងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងកៀងគរការចូលរួមរបស់អង្គការសង្គមនានានិងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត ដើម្បីបង្កើតឡើងនូវបម្រែបម្រួលច្បាស់លាស់ក្នុងភារកិច្ច កសាងសតិអារម្មណ៍ សីលធម៌ ផ្នត់រស់នៅនិងជីវភាពវប្បធម៌។
ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទៅទស្សនា វិទ្យា ល័យនិងសាលាអន្តេវាសិកដ្ឋាន Thanh Phu នៅស្រុក My Xuyen ខេត្ត Soc Trang ផងដែរ៕
តាម VOV 5 - វិទ្យុសំឡេងវៀតណាម