ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ជួបធ្វើការជាមួយការសែតកងទ័ពប្រជាជន


ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្ឡែងមតិនៅក្នុងជំនួបជាមួយកាសែតកងទ័ពប្រជាជន (រូបថតៈ Phạm Kiên - TTXVN)

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ អញ្ជើញទៅ​ទស្សនានិង​ជួបធ្វើការ​ ជាមួយថ្នាក់​ដឹក​​នាំកម្មាភិបាល អ្នក​យក​ព័ត៌​​មាន​​នៃកាសែតកងទ័ព​ប្រជាជន ឧបនាយក​រដ្ឋមន្ត្រីរដ្ឋា​ភិបាល វៀតណាម លោក Vu Duc Dam បាន​សង្កត់​ធ្ងន់​ថា កាសែតកងទ័ពប្រជាជន​គប្បី ជាកាសែត​គំរូមានកិត្យានុភាព​ក្នុងជីវភាពរស់​នៅសង្គម និង​បុព្វហេតុ​អភិវឌ្ឍន៍​​សារព័ត៌មានក្នុងប្រទេស។ លោក Vu Duc Dam បានអះអាងថា ដើម្បីកាសែតកង​ទ័ពប្រជាជន​ក្លាយទៅ​​ជាស្ថាប័ន ​សារព័ត៌មាន​ពហុ​មធ្យោបាយគឺត្រូវមានការផ្លាស់​ប្តូរថ្មី និងមានការច្នៃប្រឌិត ត្រឹម​ត្រូវ​និង​ដើរ​ចំទិស​​ដៅ។ ចង់បំពេញល្អប្រការនេះ ត្រូវ​លើកកំពស់​សមត្ថភាពអាជីព​ និងឬទ្ធានុភាព​របស់​អ្នក​​កាសែតកង​​ទ័ពប្រជា​ជន៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top