
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញជាអធិបតីសន្និសីទទប់ទល់ជាមួយព្យុះលេខ៧
ដើម្បីជំនះពុះពាររាល់បញ្ហានៅសេសសល់ក្នុងការបង្ការ និងទប់ទល់ជាមួយគ្រោះ ធម្មជាតិ រដ្ឋាភិបាលបានប្រគល់ឲ្យគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម ទទួលបន្ទុក ការងារបង្ការនិងទប់ទល់ជាមួយគ្រោះធម្មជាតិ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ រួមសហការជាមួយក្រសួងស្ថាប័ននានា កសាង និងដាក់ជូននាយករដ្ឋមន្ត្រី កម្មវិធីមេ ស្តីពីការបង្ការ ទប់ទល់ជាមួយគ្រោះធម្មជាតិ នៅតំបន់ភ្នំភ្ជាប់ជាមួយការការពារ និង អភិវឌ្ឍន៍ព្រៃ ជាពិសេស មានគំរោងការស្រាវជ្រាវជាក់ស្តែង ក្នុងការទប់ទល់ជាមួយ គ្រោះធម្មជាតិ ទឹកជំនន់។
នោះជាមតិបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung នៅសន្និសីទទប់ទល់ជាមួយខ្យល់ព្យុះលេខ៧ និងភ្លៀងក្រោយព្យុះ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧សីហានៅទីក្រុងហាណូយ។ លោក Trinh Dinh Dung បានស្នើថា៖
“ត្រូវតាមដានជាប់នូវបម្រែបម្រួលរបស់ព្យុះ និងគ្រោះអាសន្នកើតមានឡើងបន្ត ដើម្បីម្ចាស់ការអនុវត្តវិធានការទប់ទល់ សំដៅបន្ធូស្រាលការ ខូចខាតទ្រពសម្បត្តិ និង អាយុជីវិតរបស់ប្រជាជន។ បន្តធ្វើការត្រួតពិនិត្យ ដើម្បីធានាសុវត្ថិភាពឲ្យនាវានៅ ជាប់កន្លែងរងផលប៉ះពាល់នៃព្យុះ ជាពិសេស គឺនៅតំបន់ Ha Long-Quang Ninh, Cat Ba- ទីក្រុងហាយហ្វុង ធានាសុវត្ថភាពឲ្យភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម