ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe
នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី ស្រីលង្កាលោក Ranil Wickremesinghe ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហអធីបតីសន្និសីទមហាសមុទ្រឥណ្ឌា (IOC) ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់របស់ បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពរៀបចំសម័យប្រជុំនៃគណកម្មការចម្រុះលើកទី ៤ រវាងប្រទេសទាំងពីរនាឆ្នាំ២០១៩ និងចុះហត្ថលេខាលើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនេសាទដំណាក់កាល ៣ ឆ្នាំខាងមុខឲ្យបានឆាប់ៗ ផ្ដល់អាទិភាព និងបង្កភាពងាយស្រួលបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលដូចជា អប់រំបណ្តុះបណ្តាល ទូរគមនាគមន៍ ព័ត៌មាន បច្ចេកទេសឌីជីថល ប្រេង ឧស្ម័ន ការតភ្ជាប់អាកាសចរណ៍នាវាចរណ៍ជាដើម។
នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានអះអាងថានឹងបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមនៅវេទិការក្នុងតំបន់និងអន្តរជាតិ ជាពិសេសគឺនៅអង្គការសហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធ។
វីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងមាន បំណងចង់អភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាមួយ ស្រីលង្កា ហើយស្នើឲ្យ ស្រីលង្កាមានសម្លេងគាំទ្រថែមទៀតក្នុងបញ្ហាសមុទ្រខាងកើត ជាក់ស្ដែងគឺគាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម