
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue
នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច។ នៅទីនេះ លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់លទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច Quang Ninh ទទួលបានក្នុង៧ខែដើមឆ្នាំ។ ដើម្បីអនុវត្តភារកិច្ចសម្រាប់បណ្ដាខែចុងឆ្នាំ លោក Vuong Dinh Hue ស្នើឲ្យខេត្ត Quang Ninh មានជំហានលោតផ្លោះ ដើម្បីរួមចំណែកសម្រាប់ខេត្តផង និងប្រទេសទាំងមូលផង ហើយបង្កើនការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាជាន់ខ្ពស់។ ខេត្ត Quang Ninh ជួយឧបត្ថម្ភសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងរ៉ែវៀតណាម រៀបចំឡើងវិញនូវរចនាសម្ព័ន្ធលើផ្នែកធ្យូង ហើយយកចិត្តទុកដាក់ថែមទៀត ចំពោះកិច្ចការគ្រប់គ្រងរដ្ឋស្ដីពីទេសចរណ៍ជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម