ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue (រូបថត៖ VGP/Thành Chung)
បន្តបេសកកម្មនៅបណ្តាប្រទេសអាហ្រ្វិកនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ (តាមម៉ោងក្នុងស្រុក) នៅទីក្រុង Pretoria ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មាភិបាលនិងបុគ្គលិកការបរទេសនិងអាណិកជនវៀតណាម នៅឯស្ថានទូតវៀតណាមប្ប្រចាំនៅអាហ្វ្រិកខាងត្បូង។
នៅទីនេះ លោក Vuong Dinh Hue បានលើកច្បាស់ថាម៉ាក្រសេដ្ឋកិច្ចរបស់វៀតណាមបន្តមានស្ថេរភាព កំណើនសេដ្ឋកិច្ចខ្ពស់ អតិផរណាត្រូវបានគ្រប់គ្រងក្នុង កំរិតទាប ជីវភាពរស់នៅប្រជាជនត្រូវបានធានា និងតួនាទីរបស់ប្រទេសកាន់តែរីមចម្រើននៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកផងដែរ។ លោក Vuong Dinh Hueក៏បានអះអាងថាគោលនយោបាយ របស់រដ្ឋាភិបាលវៀតណាមគឺជំរុញកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មនិងវិនិយោគជាមួយបណ្តាប្រទេសអាហ្វ្រិក ដែលក្នុងនោះមានប្រទេសអាហ្វ្រិកខាងត្បូងហើយបានចាត់ទុកនេះជាតំបន់សំខាន់ៗ នាពេលអនាគត។ ហេតុដូច្នេះហើយ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យស្ថានទូតបន្តសិក្សាស្រាវជ្រាវនិងផ្តល់យោបល់ល្អៗជូនដល់រដ្ឋាភិបាលអំពីវិធានការជាក់ស្តែង ដើម្បីបង្កើនទំនាក់ទំនងជាមួយអាហ្វ្រិកខាងត្បូងលើវិស័យជាច្រើនទៀតផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម