ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក​ Bui Thanh Son ចូលរួមវេទិកាសប្តាហ៍ថាមពលរុស្ស៊ី ២០២៥

នាថ្ងៃទី ១៥ ខែតុលា សប្តាហ៍ថាមពលរុស្ស៊ីឆ្នាំ ២០២៥ បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។ ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែតុលា នេះគឺជាវេទិកាថាមពលអន្តរជាតិដ៏ធំបំផុត ដែលរៀបចំឡើងដោយរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ក្រសួងថាមពលរុស្ស៊ី សម្របសម្រួលជាមួយមូលនិធិ Roscongress ។ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមវេទិកានេះ។

សប្តាហ៍ថាមពលរុស្ស៊ីឆ្នាំ ២០២៥ គឺជាវេទិកាថាមពលអន្តរជាតិដ៏ធំបំផុតនៅរុស្ស៊ី។ រូបថត៖ VOV

ដោយប្រធានបទ "រួមគ្នាកសាងអនាគតថាមពល" វេទិកាឆ្នាំនេះបានទាក់ទាញគណៈប្រតិភូជាង ៥.០០០នាក់ មកពីប្រទេសចំនួន ៧៥ រួមទាំងប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ សាជីវកម្មថាមពល និងអ្នកជំនាញឈានមុខគេនៅលើពិភពលោក។

ក្នុងក្របខ័ណ្ឌចូលរួម “សប្តាហ៍ថាមពលរុស្ស៊ី” លើកទី៨ ឧបនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី និងតំណាងទីភ្នាក់ងារ សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅរុស្ស៊ី។ ថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា ទំនាក់ទំនងវៀតណាម - សហព័ន្ធរុស្ស៊ី គឺជាមិត្តភាពប្រពៃណី និងស្មោះត្រង់ជានិច្ច៖ “ក្នុងដំណាក់កាលតស៊ូដណ្ដើមឯករាជ្យជាតិ រហូតដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ វៀតណាមតែងតែទទួលបានជំនួយពីសហភាពសូវៀតក្នុងអតីតកាលនិងសហព័ន្ធរុស្ស៊ីនាបច្ចុប្បន្ន។ ជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យើងនឹងអភិវឌ្ឍន៍ទំនាក់ទំនងនេះស្របតាមបំណងប្រាថ្នានិងការរំពឹងទុក ពង្រីកកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីមិនតិចជាង ១០ ពាន់លានដុល្លារអាមេរិក”៕


top