នារសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាមបានទទួលជួបជាមួយនាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិតំបន់អាស៊ីនៅប្រទេសសិង្ហបុរី លោក Tim Huxley ។
ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh ទទួលជួបជាមួយនាយកប្រតិបត្តិនៃ
វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិតំបន់អាស៊ី
ក្នុងជំនួបនេះ លោក Tim Huxley បានជូនដំនឹងដល់ លោក Nguyen Chi Vinh អំពីខ្លឹមសារ កម្មវិធី និងប្រធានបទមួយចំនួន នៅកចិ្ចសន្ទនា Shangri-La 2018 នោះហើយលោកបានថ្លែងអរគុណនិងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាមក្នុងការគាំទ្រវេទិកានេះ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចសន្ទនាទាំងលាយ ប្រកបដោយជោគជ័យ។ ម្យ៉ាងទៀត លោកក៏សង្ឃឹមថាវៀតណាមនឹងបន្តបញ្ជូនគណៈប្រតិភូយោធាជាន់ខ្ពស់អញ្ជើញមកចូលរួមនិងមានការថ្លែងសុន្ទរកថានៅ ក្នុងវេទិកាផងដែរ។
រីឯខ្លួនវិញ លោក Nguyen Chi Vinh បានអះអាងថា វៀតណាមជានិច្ចកាល គាំទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសន្ទនានេះ ព្រមទាំងវាយតំលៃខ្ពស់ចំពោះតួនាទីរបស់កិច្ចសន្ទនា Shangri-La ក៏ដូចជា ប្រធានបទនានាដែលនឹង ពិភាក្សាគ្នានៅក្នុងកិច្ចសន្ទនា Shangri - La 2018 ដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម