ព័ត៌មាន

ឥណ្ឌូណេស៊ីបាញ់កាំភ្លើងធំ ២១ ដើមដើម្បីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម

បន្ទាប់ពីពិធីស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជួបដោយឡែក និងបានដំណើរការកិច្ចពិភាក្សាកម្រិតខ្ពស់ ដោយពិភាក្សានិងស្នើដំណោះស្រាយ ដើម្បីបន្តថែរក្សា អភិវឌ្ឍន៍ និងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មី។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានអញ្ជើញអធិបតីក្នុង​ពិធីទទួលបដិសណ្ឋាកិច្ចជូនចំពោះអគ្គលេខាធិការបក្ស លោក To Lam ។ រូបថត៖ VNA

នារសៀលថ្ងៃទី ១០ មីនា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតី Prabowo Subianto ប្រធានគណបក្សចលនាឥណ្ឌូណេស៊ីមហិមា (Gerindra) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានាធិបតី - វិមាន Merdeka ប្រទេសឥណ្ឌូនេស៊ី។

នៅវេលាម៉ោង ១៦ និង ៤៥ នាទីល្ងាចម៉ោងក្នុងស្រុក អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលក្នុងវិមានប្រធានាធិបតី ដែលអមដោយសំឡេងស្គរនិងត្រែដ៏រស់រ​វើក​ ក្រុមពិធីរបស់ឥណ្ឌូនេស៊ីបានរាំរបាំប្រពៃណី ទទួលស្វាគមន៍លោកអគ្គលេខាបក្ស លោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម។ ទន្ទឹមនឹងនោះ កាំភ្លើងធំចំនួន ២១ ដើមត្រូវបានបាញ់បង្ហោះយ៉ាងអធិកអធម ស្វាគមន៍លោកអគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់​វៀតណាម​។

បន្ទាប់ពីពិធីស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញ​ជួប​ដោយឡែក និងបានដំណើរការកិច្ចពិភាក្សាកម្រិតខ្ពស់ ដោយពិភាក្សានិងស្នើដំណោះស្រាយ ដើម្បីបន្តថែរក្សា អភិវឌ្ឍន៍ និងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មី៕


top