ញូដេលីយល់ច្បាស់ពីសារសំខាន់ដ៏ធំធេងនៃសមុទ្រខាងកើត ព្រោះថា នេះជាបណ្ដាញនាវាចរណ៍អន្តរជាតិមួយដែលមានបរិមាណទំនិញក្នុងតម្លៃ៥លានលានដុល្លាអាមេរិកនិង៣០%នៃប្រភពផ្គត់ផ្គង់ប្រេងឆៅអន្តរជាតិ ឆ្លងកាត់។
នាវាប៉ូលីសសមុទ្រវៀតណាម ៨០០១ របស់វៀតណាមបំពេញភារកិច្ចនៅតំបន់ផ្ទះរន្ទា DK 1/15 នៅសមុទ្រខាងកើត
(រូបថត៖ TTXVN)
នាថ្ងៃទី២១ ខែវិច្ឆិកា លេខាធិការទិសខាងកើត (អនុរដ្ឋមន្រ្តីទទួលបន្ទុលទិសខាង កើត) នៃក្រសួងការបរទេសឥណ្ឌាលោកស្រី Vijay Thakur បានអះអាងនូវទស្សនៈរបស់ឥណ្ឌាថា បណ្ដាញនាវាសចរណ៍ឆ្លងកាត់សមុទ្រខាងកើតគឺដើរតួនាទីដ៏សំខាន់ចំពោះសន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍនៃតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហេតុនេះហើយការធានាសេរីភាពខាងនាវាចរណ៍ក៏មានអត្ថន័យដ៏សំខាន់ដែរ។ ថ្លែងនៅសិក្ខាសាលាក្នុងឱកាសរំលឹកខួបលើកទី ៣ ឆ្នាំទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបាន ស្ថានទូតវៀតណាមប្រចាំឥណ្ឌារៀបចំឡើងនោះ លោកស្រី Thakur បានសង្កត់ធ្ងន់លើទស្សនៈវិស័យរបស់ឥណ្ឌាស្ដីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកថា នេះជាតំបន់ប្រកបដោយលក្ខណៈបើកចំហបរិយាប័ន្ននិងឈរលើច្បាប់។ ញូដេលីយល់ច្បាស់ពីសារសំខាន់ដ៏ធំធេងនៃសមុទ្រខាងកើត ព្រោះថានេះជាបណ្ដាញនាវាចរណ៍អន្តរជាតិមួយដែលមានបរិមាណទំនិញក្នុងតម្លៃ៥លានលានដុល្លាអាមេរិកនិង៣០%នៃប្រភពផ្គត់ផ្គង់ប្រេងឆៅអន្តរជាតិ ឆ្លងកាត់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម