ព័ត៌មាន

អ្នកស្ម័គ្រចិត្ត ៨.៨០០ នាក់ត្រៀមខ្លួនដើម្បីបម្រើដល់ខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម

អ្នកស្ម័គ្រចិត្ត ៨.៨០០ នាក់មកពីសាកលវិទ្យាល័យ មហាវិទ្យាល័យ និងឃុំ សង្កាត់ក្នុងតំបន់ បានចូលរួមក្នុងកម្មវិធីនេះ។
សម្ព័ន្ធយុវជនហាណូយ ប្រគល់ឯកសណ្ឋានជូនអ្នកស្ម័គ្រចិត្ត (រូបថត៖ VOV)

នាយប់ថ្ងៃទី ១៦ សីហា នៅកីឡដ្ឋាន Hang Day (នៃទីក្រុងហាណូយ) សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំកម្មវិធី “ជួបអ្នកស្ម័គ្រចិត្តបម្រើក្នុងជួរសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃបដិវត្តខែសីហាជោគជ័យ (១៩ សីហា ១៩៤៥ – ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិ វៀតណាម (២ កញ្ញា ១៩៤៥-  ២ កញ្ញា ២០២៥)។ អ្នកស្ម័គ្រចិត្ត ៨.៨០០ នាក់មកពីសាកលវិទ្យាល័យ មហាវិទ្យាល័យ និងឃុំ សង្កាត់ក្នុងតំបន់ បានចូលរួមក្នុងកម្មវិធីនេះ។

ថ្លែងមតិក្នុងជំនួបនេះ លេខាសម្ព័ន្ធយុវជនទីក្រុង ប្រធានសមាគមនិស្សិតទីក្រុងហាណូយ លោក Nguyen Tien Hung សង្ឃឹមថា សមាជិក សម្ព័ន្ធយុវជន និងយុវជននឹងលើកតម្កើងស្មារតីស្ម័គ្រចិត្តនិងវិជ្ជាជីវៈ រួមវិភាគ ទានដល់ជោគជ័យនៃពិធីបុណ្យដ៏ធំនេះ។

នៅកម្មវិធីនោះ សម្ព័ន្ធយុវជនហាណូយបានប្រគល់ជូនឯកសណ្ឋានដូចជា អាវ មួក កាតស្ម័គ្រចិត្ត។ល។ រៀបចំការបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តលើការជួយរក្សាសណ្តាប់ធ្នាប់ សន្តិសុខ   ការធានាអនាម័យបរិស្ថាន ការណែនាំផ្លូវរត់គេចពីគ្រោះថ្នាក់ បញ្ចូនជនរងគ្រោះ ការសង្គ្រោះបឋម; កំណត់ចំណាំនៅពេលបំពេញភារកិច្ច សីលធម៌ វិន័យ និងធានាសុវត្ថិភាព៕


top