ផ្តើមពីគំនិតពីក្បូរក្បាច់រចនាប្រជាប្រិយវៀតណាម ជាមួយនឹងគំហើញស្ថាបត្យកម្មពិសេសតែមួយគត់ អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) បង្កើតបានពាណិជ្ជសញ្ញាពិសេសមួយ សម្រាប់អាវផាយ...
អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) (នៅទី៤ខាងស្តាំ) ចូលរួមសប្តាហ៍ម៉ូដសម្លៀកបំពាក់ FSW ឆ្នាំ២០២២។
ផ្តើមពីគំនិតពីក្បូរក្បាច់រចនាប្រជាប្រិយវៀតណាម ជាមួយនឹងគំហើញស្ថាបត្យកម្មពិសេសតែមួយគត់ អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) បង្កើតបានពាណិជ្ជសញ្ញាពិសេសមួយ សម្រាប់អាវផាយ ឡានសែនវូ (La Sen Vu)។ មិនត្រឹមតែយកជំនះនៅលើវេទិកាបង្ហាញម៉ូដក្នុងស្រុក និងក្រៅស្រុកប៉ុណ្ណោះទេ ឡានសែនវូ (La Sen Vu) នៅទាំងបានរក្សាទុក និងរៀបរាប់អំពីរឿងរ៉ាវវប្បធម៌ ប្រវត្តិសាស្ត្រពោរពេញដោយមោទនភាពរបស់ជាតិ ព្រមទាំងបញ្ជូនជំនោរខ្យល់ថ្មីមួយទៅលើអាវផាយប្រពៃណី។
អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) - អ្នកបង្កើតពាណិជ្ជសញ្ញា អាវផាយឡាសែនវូ (La Sen Vu) ។
ធំឡើងក្នុងគ្រួសារដែលមានប្រពៃណីធ្វើសំណង់ស្ថាបត្យកម្ម ការស្រឡាញ់លើសិល្បៈ និងគំនូរវិចិត្ររបស់អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) ត្រូវបានបណ្តុះតាំងពីកុមារភាព។ នៅពេលចូលរៀននៅសាកលវិទ្យាល័យ បងស្រីមានបំណងប្រាថ្នាចង់រចនាសម្លៀកបំពាក់ ដែលមានលក្ខណៈផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ចប់ការសិក្សា បងស្រីនៅតែជម្រើសចង់ក្លាយជាគ្រូបង្រៀន នៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ។
តាមលំហូរពេលវេលា ការស្រឡាញ់រចនា ចំពោះអាវផាយក្នុងចិត្តរបស់បងស្រី នៅតែមានដដែល។ រហូតដល់ឆ្នាំ២០១២ ផ្តើមពីការកាត់ដេរអាវផាយសម្រាប់ខ្លួនផ្ទាល់ បន្ទាប់មកកាត់ដេរសម្រាប់មិត្តភក្តិ និងសាច់ញាតិ បងស្រីទទួលបានការលើកទឹកចិត្ត ការសរសើរ និងការវាយតម្លៃខ្ពស់។ ដោយជំរុញចេញពីចំណង់ចំណូលចិត្តខ្លាំងក្លា រួមជាមួយនឹងការឆ្លើយតបជាវិជ្ជមានទាំងនោះ បានក្លាយជាប្រភពនៃការបំផុសគំនិតឱ្យបងស្រី បង្កើតពាណិជ្ជសញ្ញាអាវផាយ ឡាសែនវូ (La Sen Vu)។
ក្រោមទស្សនៈអជីវចរ សេរី និងទូលំទូលាយ របស់ អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) ម៉ូដែលអាវផាយឡាសែនវូ (La Sen Vu) ហាក់ដូចជា និទានរឿងរ៉ាវពោរពេញទៅដោយវប្បធម៌ និង ប្រវត្តិសាស្ត្រជនជាតិវៀតណាម។
អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) អាវផាយមិនត្រឹមតែជាសម្លៀកបំពាក់ នៅទាំងជានិមិត្តរូបវប្បធម៌នៃនារីវៀតណាម។
សម្រេចចិត្តបង្កើតពាណិជ្ជសញ្ញាផ្ទាល់ខ្លួន បងស្រី វូ ឡានអាញ់ (Vu Lan Anh) បានកំណត់យ៉ាងច្បាស់នូវមាគ៌ាសម្រាប់ឡាសែនវូ (La Sen Vu) ថា៖ “ធ្វើថ្មីអាវផាយតាមបែបដោយឡែករបស់ខ្លួន”។ ចំណុចពិសេសដំបូងរបស់ឡាសែនវូ (La Sen Vu) គឺស្ថិតនៅលើភាពស្មោះត្រង់ដាច់ខាតចំពោះរូបរាង និងបច្ចេកទេសកាត់ដេរអាវផាយប្រពៃណី។ បន្ទាប់ពីស្រាវជ្រាវហ្មត់ចត់អស់រយៈពេលយូរឆ្នាំ បងស្រី ឡានអាញ់ (La Anh) បានបង្កើតរូបមន្តកាត់ដេរដែលជួយលើកកម្ពស់ភាពស្រស់ស្អាតនៃរាងកាយអ្នកពាក់។
ចំណុចលេចធ្លោបន្ទាប់ទៀតរបស់ឡាសែនវូ (La Sen Vu) គឺការរួមបញ្ចូលគ្នាដោយប៉ិនប្រសប់ រវាងគំហើយស្ថាបត្យកម្ម និងគំនូរវិចិត្រ ការផ្សំពណ៌ និងការគិតគូរអំពីទម្រង់រូបភាព។ ផ្តើមពីការលាយបញ្ចូលគ្នា រវាងវត្ថុធាតុដើម ពណ៌ ការជ្រើសរើសបច្ចេកទេសដេរប៉ាក់ ប៉ាក់អង្កាំ រហូតដល់ការអនុវត្តក្បូរក្បាច់រចនាសិល្បៈប្រជាប្រិយ ទាំងអស់ត្រូវបានបង្ហាញតាមបែបច្នៃប្រតិដ្ឋ នៅក្នុងការរចនានីមួយៗ។
កក្តាវប្បធម៌វៀតណាម ជាពិសេសគឺជាវប្បធម៌ប្រជាប្រិយនៃភាគខាងជើង បានទាញយកដោយអតិបរិមា និង ជាធ្លុងមួយក្នុងការរចនានៃ ឡាសែនវូ (La Sen Vu)។
ក្រោមទស្សនៈអជីវចរ សេរី និង ទូលំទូលាយ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវឯកត្តភាពនៃអ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) អាវផាយឡាសែនវូ (La Sen Vu) ត្រូវបានគេទទួលយកដូចជា "អាវផាយសហសម័យពណ៌នាអំពីវប្បធម៌ ប្រវត្តិសាស្រ្តជនជាតិ"។ អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) មានទស្សនាទានថា អាវផាយមិនត្រឹមតែជាសម្លៀកបំពាក់ នៅទាំងជានិមិត្តរូបលើកស្ទួយសម្រស់ប្រពៃណី និង ភាពទន់ភ្លន់នៃនារីវៀតណាម។ បងស្រី វូ ឡានអាញ់ រៀបរាប់ថា៖ “ខ្ញុំមានបំណងចង់ឱ្យអាវផាយនីមួយៗ មិនត្រឹមតែជាផលិតផលសម្លៀកបំពាក់ប៉ុណ្ណោះ នៅទាំងជាស្នាដៃសិល្បៈ ឆ្លុះបញ្ចាំងភាពប្រណីត សម្រស់ប្រពៃណីរបស់ជនជាតិវៀតណាម”។ នោះជាមូលហេតុ នៅរាល់ការរចនា បងស្រី វូ ឡានអាញ់ តែងមើលសំខាន់ដល់ក្បាច់លម្អិត ដើម្បីអាវផាយនីមួយៗ សុទ្ធតែមានលក្ខណៈដោយឡែក សមស្របនឹងរូបរាងកាយឯកត្តភាពនៃអ្នកពាក់។
វប្បធម៌វៀតណាម ជាពិសេសខ្លឹមសារនៃវប្បធម៌ប្រជាប្រិយភាគខាងជើង ត្រូវបានគេយកមកប្រើប្រាស់ស៊ីសង្វាក់គ្នា និងពេញលេញ នៅក្នុងរចនារបស់ ឡាសែនវូ (La Sen Vu) ។ ប្រភពនៃការបំផុសគំនិតឥតឈប់ឈរនេះ ផ្តើមចេញពីទឹកចិត្តស្រឡាញ់ជ្រាលជ្រៅរបស់អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) ចំពោះវប្បធម៌ប្រពៃណីវៀតណាម។ ក្បូរក្បាច់បុរាណដូចជា គំនូរ Dong Ho, Hang Trong, Kim Hoang ឬរឿងនិទាន រឿងព្រេងប្រជាប្រិយ រួមនឹងលំនាំចម្លាក់បុរាណនៃសតវត្សទី១៧ ដែលជាយុគសម័យមាស នៃសិល្បៈចម្លាក់ឈើវៀតណាម។ល។ សុទ្ធតែបានបងស្រី វូ ឡានអាញ់ (Vu Lan Anh) “រៀបរាប់” ឡើងវិញ ដោយរស់រវើកនៃស្បៃអាវផាយ។
តាមអ្នករចនាម៉ូដ ឡានអាញ់ (Lan Anh) ការនាំយកអាវផាយទៅកាន់ពិភពលោក មិនត្រឹមតែឧទ្ទេសនាមសម្លៀកបំពាក់ នៅទាំងជួយមិត្តភក្តិអន្តរជាតិ យល់បន្ថែមអំពីទឹកដី មនុស្ស និង តម្លៃស្មារតីរបស់វៀតណាម។
កម្រងសមុច្ច័យដែលបង្កើតកេរ្តិ៍ឈ្មោះរបស់អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) ដូចជា៖ សម្រស់សិល្បៈវៀតណាម រដូវព្រះចន្ទឡើងភ្នំ ។ល។ គំរូដូចជាកម្រងសមុច្ច័យអាវផាយ “ផ្ការាប់ពាន់បញ្ចេញសម្រស់” ដែលបានបង្ហាញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ២០២១ អ្នករចនាម៉ូដ វ៉ូ ឡានអាញ់ (Vu Lan Anh) ប៉ិនប្រសប់បញ្ចូលគ្នានូវរូបភាពសត្វក្របី នៅក្នុងវប្បធម៌ប្រពៃណី ចម្រៀងប្រជាប្រិយ សុភាសិត និងគំនូរដុងហូ (Dong Ho) ដើម្បីបង្កើតបានជាកកម្រងសមុច្ច័យ ដែលពោរពេញទៅដោយតម្លៃវិចិសិល្បៈ ព្រមទាំងបន្ទុកជម្រុកជ្រៅនៃវប្បធម៌។
ការប្រើប្រាស់វត្ថុធាតុដើមប្រពៃណីសម្រាប់អាវផាយ មិនមែនជារឿងថ្មីនោះទេ។ ប៉ុន្តែការរចនាម៉ូដរបស់ ឡាសែនវូ (La Sen Vu) នៅតែបានគេវាយតម្លៃខ្ពស់ ដោយសារតែរបៀបប្រើប្រាស់ពណ៌ពិសេស ការប្រើប្រាស់ពណ៌ភ្លឺច្បាស់ ផ្ទុយគ្នា ដើម្បីបង្កើតភាពពិសេសឯកត្តភាពផ្ទាល់ខ្លួន នោះគឺអត្តនោមតិបច្ចុប្បន្ន ឯកត្តភាពនៃស្ត្រីវៀតណាម នៅក្នុងយុគសម័យសមាហរណកម្ម។ ការលំបាក តាមការចែករំលែករបស់អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) នោះគឺធ្វើដូចម្តេចរក្សាបាននូវលក្ខណៈប្រពៃណីរបស់អាវផាយ ប៉ុន្តែនៅតែបង្កើតបានភាពថ្មី មានកក្តានិន្នាការនៃសម័យកាល ដើម្បីកុំឱ្យមានភាពធុញទ្រាន់។ ហើយនេះគឺជាភាពខុសគ្នារបស់ ឡាសែនវូ (La Sen Vu)៖ “ប្រពៃណីតែមានភាពទាក់ទាញថ្មីប្លែក”។
អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) (ឈរទី៤ខាងស្តាំ) នៅឈុតសម្តែងសម្លៀកបំពាក់។
អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) (ឈរទី២ខាងឆ្វេង) ចូលរួមឈុតសម្តែងសម្លៀកបំពាក់។
សម្រាប់អ្នករចនាម៉ូដ វូ ឡានអាញ់ (Vu Lan Anh) ការរចនាម៉ូដនីមួយៗ គឺជាឱកាសមួយដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិ និង រំលឹកអំពីប្រពៃណីវៀតណាម។ បងស្រីមានមោទនភាពនៅពេលដែលមិត្តភក្តិអន្តរជាតិភ្ញាក់ផ្អើល ចំពោះរឿងរ៉ាវ និងជាសារជ្រាលជ្រៅ លាក់បំពួនខ្លួន នៅក្រោយអាវផាយនីមួយៗ។ យោងតាមបងស្រី ការនាំអាវផាយទៅកាន់ពិភពលោក មិនត្រឹមតែឧទ្ទេសនាមសម្លៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងជួយឱ្យមិត្តភក្តិអន្តរជាតិ យល់ដឹងបន្ថែមអំពីប្រទេសជាតិ មនុស្ស និងតម្លៃស្មារតីរបស់វៀតណាមផងដែរ៕
អត្ថបទ៖ ថាវវី រូបថត៖ វូ ខាញ់ឡុង ឯកសារ ឡាសែនវូ