ក្រៅពីមុខងារ ទ្រក៏មានតម្លៃសោភ័ណភាពផងដែរ។ នៅលើដងទ្រ គាត់តែងតែឆ្លាក់រូបភាពសត្វស្លាប
ក្ងោក ជីងចក់ ឬលំនាំដែលជិតស្និទ្ធនឹងជីវិត នៅតំបន់ភ្នំខ្ពស់
ដែលបង្កើតលក្ខណៈពិសេសសម្រាប់ទ្រនីមួយៗ។
សព្វថ្ងៃនេះ ភ្ញៀវទេសចរជាច្រើន
ដែលស្នាក់នៅផ្ទះសំណាក់ក្នុងភូមិ តែងតែទិញទ្រដែលធ្វើជាវត្ថុអនុស្សាវរីយ៍។ អ្វីដែលសំខាន់ជាងនេះទៅទៀត
គឺសំឡេងទ្រនៅតែមានវត្តមាន នៅក្នុងពិធីបុណ្យនានា និងសកម្មភាពវប្បធម៌របស់ភូមិជារៀងរហូតរួមចំណែកតំណភ្ជាប់សាមគ្គីក្នុងសហគមន៍។
លោក ង្វៀន ថាញ់ សឺន
(Nguyen Thanh Son) អនុប្រធានការិយាល័យវប្បធម៌ និងសង្គមកិច្ចនៃឃុំឃុនហា (Khun Ha) បានចែករំលែកថា៖ «ការអភិរក្សទ្រមិនត្រឹមតែជាការរក្សាឧបករណ៍ភ្លេងប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិម៉ុង (Mong) ផងដែរ ព្រមទាំងផ្ដល់ឱកាសអភិវឌ្ឍទេសចរណ៍សហគមន៍ និងបង្កើនប្រាក់ចំណូលសម្រាប់បងប្អូនជនរួមជាតិ»។
លោកមិនត្រឹមតែធ្វើទ្រប៉ុណ្ណោះទេ លោក ឡុង (Long)
ក៏ កូតទ្រ ដើម្បីសាកល្បងសំឡេងមុនពេលសម្រេចទ្រផងដែរ។ រូបថត៖ ថាញ់យ៉ាង/ VNP
ក្នុងលំហូរនៃភាពទំនើប ការតស៊ូរបស់លោក គូ អាឡុង (Cu A Long) កំពុងជួយឱ្យសំឡេងទ្ររបស់ជនជាតិម៉ុងបន្តបន្លឺ សំឡេងនិទានរឿងរ៉ាវវវប្បធម៌នៃតំបន់ព្រៃភ្នំនៃភាគពាយ័ព្យ ជូនចំពោះមនុស្សជំនាន់ក្រោយ៕
អត្ថបទ៖ ង៉ឹនហា - រូបថត៖ តាតសឺន ថាញ់យ៉ាង/ VNP