មហានសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀត ណាម បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រាជ្ញអន្តរជាតិ ក្នុងនោះមានអ្នកជំនាញជាច្រើនបានវាយតម្លៃថា វៀតណាមជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ទិដ្ឋភាពនៃសម័យបិទមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖VNA))
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារ
សារព័ត៌មាន វៀតណាម ចុះផ្សាយនាថ្ងៃទី ២៦ ខែមករា លោកស្រីវេជ្ជបណ្ឌិត Valeria
Vershinina អនុប្រធានមជ្ឈមណ្ឌលអាស៊ាននៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ
(MGIMO) ប្រទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា
ការអនុវត្តដោយខ្ជាប់ខ្ជួនការផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយ
បានជួយវៀតណាមក្លាយជាសមាជិកមានកិត្យានុភាពរបស់សហគមន៍អន្តរជាតិ ជាគោលដៅដ៏ទាក់
ទាញសម្រាប់ការវិនិយោគបរទេស
និងជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់កាន់តែខ្លាំងឡើងនៅក្នុងតំបន់។ លោកស្រីបានបញ្ជាក់ថា
ពិភពលោកសព្វថ្ងៃនេះមើលឃើញថា វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចស្វាហាប់
សម្រេចបានវឌ្ឍនភាពសង្គមគួរឱ្យកត់សម្គាល់
និងមានឋានៈអន្តរជាតិកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកកាសែត
Amiad Horowitz នៃកាសែតប្រជាជនពិភពលោក
ជាស្នាដៃបោះពុម្ពផ្សាយរបស់បក្សកុម្មុយនិស្តសហរដ្ឋអាមេរិក បានកត់សម្គាល់ថា
មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបញ្ជាក់ជាថ្មីនូវទស្សនៈអភិវឌ្ឍន៍ប្រកបដោយចីរភាព
ក្នុងនោះកំណើនសេដ្ឋកិច្ចត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការការពារបរិស្ថាន
និងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ ដោយចែករំលែកទស្សនៈនេះ
លោកស្រីវេជ្ជបណ្ឌិត Vershinina បានសង្កត់ធ្ងន់ថា
ការអភិវឌ្ឍធនធានមនុស្សគឺជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់បង្កើនភាពប្រកួតប្រជែងជាតិ
និងធានាបាននូវការអភិវឌ្ឍរយៈពេលវែងប្រកបដោយប្រសិទ្ធភាព។
ការដាក់ប្រជាជននៅកណ្តាលបង្ហាញពីការយល់ដឹងយ៉ាងច្បាស់របស់បក្សកុម្មុយនិស្ត
វៀតណាមអំពីតម្រូវការក្នុងការរក្សាស្ថិរភាពនយោបាយ និងកៀរគរធន
ធានប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ។
អ្នកជំនាញទាំងនេះក៏ជឿជាក់ថា
ប្រព័ន្ធនៃសេចក្តីសម្រេចជាយុទ្ធសាស្ត្រដោយការិយាល័យនយោបាយចេញផ្សាយសម្រាប់ដំណាក់កាល
២០២៤- ២០២៥ ដែលរួមបញ្ចូលវិស័យសំខាន់ៗជាច្រើន ដូចជា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការធ្វើសមាហរណកម្មអន្តរជាតិ ការកែលម្អស្ថាប័ន
ការអភិវឌ្ឍវិស័យឯកជន សន្តិសុខថាមពល ការអប់រំ និងបណ្តុះបណ្តាល និងការអភិវឌ្ឍវប្បធម៌
នឹងជួយវៀតណាមបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។
ការដាក់ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រជាជននៅកណ្តាល
ការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តអន្តរជាតិ
និងការលើកកម្ពស់ការអនុវត្តជាក់ស្តែងតាមរយៈប្រព័ន្ធធ្វើសមកាលកម្មនៃសេចក្តីសម្រេចជាយុទ្ធសាស្ត្រ
នឹងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់វៀតណាម៕