ព័ត៌មាន

អ្នកបោះឆ្នោតវៀតណាមជាង ៧៨ លាននាក់ អនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចពលរដ្ឋក្នុងទិវាបុណ្យទូទាំងប្រទេស

នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃទី ១៥ ខែមីនានេះ អ្នកបោះឆ្នោតជាង ៧៨ លាននាក់នៅទូទាំងប្រទេសវៀតណាមបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះឆ្នោតជាង ៧២.០០០ កន្លែងទូទាំងប្រទេស។

អគ្គលេខាបក្ស លោក តូ ឡឹម និងថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលរួមក្នុងការបោះឆ្នោតនៅទីក្រុងហាណូយ (រូបថត៖ VNA)

បន្ទាប់ពីពិធីគោរពទង់ជាតិនៅតាមទីតាំងការិយាល័យបោះឆ្នោត មានពិធីដូចជា៖ ការអានសុន្ទរកថា បើក; ការប្រកាសច្បាប់ និងបទបញ្ញត្តិបោះឆ្នោតរបស់ការិយាល័យបោះឆ្នោត; ការងារត្រួតពិនិត្យប្រអប់បោះ ឆ្នោតសំខាន់ និងប្រអបបោះឆ្នោតបន្ថែមនៅចំពោះមុខអ្នកបោះឆ្នោត; និងការបិទជិតប្រអប់បោះឆ្នោតសំខាន់ និងប្រអប់បោះឆ្នោតបន្ថែមតាមបទបញ្ញត្តិ។

សម្របខ្លួនជាមួយបរិយាកាសបោះឆ្នោតទូទាំងប្រទេស នៅព្រឹកនេះ អគ្គលេខាបក្ស លោកតូ ឡឹម; សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស លោក ត្រឹន កឹម ទូ និងអ្នកបោះឆ្នោតនៅក្នុងតំបន់លំនៅដ្ឋាន  បានទៅអនុវត្តសិទ្ធិពលរដ្ឋ នៅការិយាល័យបោះឆ្នោតលេខ ២ អង្គភាពបោះឆ្នោតលេខ ១ សង្កាត់បាឌីញ ទីក្រុងហាណូយ។

នៅព្រឹកនេះផងដែរ ប្រធានរដ្ឋលោក លឿង គឿង បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២៦ សង្កាត់ហ័នគៀម ទីក្រុងហាណូយ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេធីប៊ីចត្រឹន បានអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ការិយាល័យបោះឆ្នោតលេខ ៧ សង្កាត់តីហូ ទីក្រុងហាណូយ (រូបថត៖VNA)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២១ សង្កាត់តីហូ ទីក្រុងហាណូយ; និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ទីក្រុងហូជីមិញ។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន - ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត - អនុវត្តសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំ ហុក ម៉ន ទីក្រុងហូជីមិញ (រូបថត៖ VNA)

ក្នុងពេលជាមួយគ្នានេះ នៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស អ្នកបោះឆ្នោតមួយចំនួនធំបាន មកអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដោយជ្រើសរើសតំណាងដើម្បីបញ្ចេញមតិរបស់អ្នកបោះឆ្នោត និងប្រជាជន៕ 

top