រូបថត អ្នកនាំមុងសាយវៀតណាមចេញទៅពិភពលោក 12/12/2016 ឃ្មាតខ្មីថែរក្សា អភិវឌ្ឍន៍និងផ្សព្វផ្សាយសិល្បៈលោតមុងសាយសិល្បករប្រជាប្រិយ ឡឿងតឹនហាំង (Luong Tan Hang) បានបង្កើតក្រុមលោតមុងសាយហាំងអាញដឿង (Hang Anh Duong) មានសមាជិកចូលរួមឡើងដល់ជិត៤០០០នាក់ សកម្មភាពនៅតាមមូលដ្ឋានជាច្រើន ក្នុងប្រទេស អំឡុង៣០ឆ្នាំកន្លងហើយ។ ជាពិសេស សិស្សពូកែរបស់លោក បង្កើតបានក្រុមលោតមុងសាយនៅប្រទេសមួយចំនួនដូចជា៖ ប្រទេសបារាំង ន័រវេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ ...។ល។បំណងនាំសិល្បៈលោតមុងសាយរបស់វៀតណាម ទៅដល់មិត្តភក្តិលើពិភពលោក។ អាយុបាន១០ឆ្នាំ លោកឡឿងតឹនហាំង (Luong Tan Hang) បានកាន់មុងសាយ និងហាត់លោតនូវជំហានមូលដ្ឋាន ក្នុងក្បាច់លោតមុងសាយ ដល់អាយុពេញ២០ឆ្នាំ បងបង្កើតក្រុមមុងសាយហាំងអាញដឿង (Hang Anh Duong) ក្រោយមករីកចម្រើនក្លាយជាក្រុមលោតមុងសាយជំនាញមួយ។ ឆ្នាំ២០០៥ ក្រុមមុងសាយហាំងអាញដឿង (Hang Anh Duong) បានអញ្ជើញទៅសម្តែងនៅរដ្ឋធានីប៉េកាំង រួមប្រាស្រ័យជាមួយក្រុមមុងសាយរបស់ចិន។ រចនាបទលោតមុងសាយ មានភាពអង់អាចនិងជក់ចិត្តរបស់ហាំងអាញដឿង (Hang Anh Duong) បានបង្កចំណាប់អារម្មណ៍ខ្លាំងទៅលើអ្នករួមជីពនៃប្រទេសមិត្ត។ ឆ្នាំ២០១០ គ្រូនិងសិស្ស ឡឿងតឹនហាំង (Luong Tan Hang) វេចបង្វិចទៅចូលរួមពិធីបុណ្យប្រពៃណីលោតមុងសាយនៅជប៉ុន។ លើកនេះ បងនិងសិស្សទាំងឡាយ របស់ខ្លួន នាំទៅជូនប្រទេស នៅទិសថ្ងៃរះបីឈុតសម្តែង៖ តោជ័យបួនក្បាល តោដណ្តើមសីមង្គល តោដើរលើបង្គោលផ្កា បង្កចំណាប់អារម្មណ៍ទទួលបានការកោតសរសើរពីក្រុមមុងសាយផ្សេងៗ។ សិល្បករប្រជាប្រិយ ឡឿងតឹនហាំង (Luong Tan Hang) ប្រធានក្រុមសិល្បៈលោតមុងសាយ ហាំងអាញដឿង (Hang Anh Duong) នៅទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន ឈុតសម្តែង “តោដើរជើងទោម” បង្កើតសម្តែងឡើងដោយសិល្បករ ឡឿងតឹនហាំង (Luong Tan Hang) និងសិល្សទាំងឡាយក្នុងក្រុមហាំងអាញដឿង (Hang Anh Duong) ។ រូបថត៖ ង្វៀនឡឹន ឈុតសម្តែង “ស្គរបុណ្យ” របស់ហាំងអាញដឿង (Hang Anh Duong)នៅមហោស្រពមុងសាយខណ្ឌ១១ ឆ្នាំ២០១៥។ រូបថត៖ ឯកសារ សិល្បករឡឿងតឹនហាំង (Luong Tan Hang) (អាវខ្មៅ) រួមជាមួយសិស្សទាំងអស់របស់ខ្លួន ក្នុងលើកទៅសម្តែង រួមប្រាស្រ័យនៅប្រទេសចិន។ រូបថត៖ ឯកសារ សិល្បៈលោតមុងសាយ តាមជំហានជនជាតិចិន ហូរចូលមកវៀតណាម ហើយក្លាយជាលក្ខណៈវប្បធម៌ប្រជាប្រិយពិសេស និងរីកចម្រើនខ្លាំងនៅទីក្រុងហូជីមិញ។ លោតមុងសាយតែងបានសម្តែងនៅឱកាសបុណ្យសែនព្រះខែ បុណ្យចូលឆ្នាំវៀតណាម បើកសម្ពោធឆ្លង បើកការដ្ឋានសាងសង លើកផ្ទះថ្មី ថ្ងៃខួបកំណើត ពិធីអាវាហ៍វិវាហ៍មង្គល ...។ល។ ដោយមានបំណងនាំមកសំណាង សុភមង្គល សុខដមរមនា និងជន្មាយុយិនយូរ។ សិល្បៈលោតមុងសាយពេញនិយមនៅតំបន់អាស៊ី ប៉ុន្តែប្រទេសនីមួយៗមានរចនាបទសម្តែងខុសប្លែកពីគ្នា បង្ហាញពីវប្បធម៌នៃប្រទេសនីមួយៗ។ ប៉ុន្មានលើកទៅរួមប្រាស្រ័យនៅប្រទេសចិន ជប៉ុន បានជួយឲ្យឡឿងតឹនហាំង (Luong Tan Hang) រៀនសូត្រនិងស្វែងយល់ពីច្បាប់ប្រឡងអន្តរជាតិ ដើម្បីនាំយកមកបង្ហាញជូនក្រុមលោតមុងសាយផ្សេងឯទៀតឲ្យ បានដឹងទាំងអស់គ្នា។ ហាំងអាញដឿង (Hang Anh Duong) ចាប់ពីលោតមុងសាយតាមចលនា សន្សឹមៗក្លាយជាទម្រង់រូបភាពអាជីវកម្ម។ ខណៈក្រុមលោតមុងសាយ មានកិច្ចសន្យាសម្តែងច្រើន ឡឿងតឹនហាំង (Luong Tan Hang) បានបង្កើតក្រុមហ៊ុនសម្តែងមុងសាយ ហាំងអាញដឿង (Hang Anh Duong) ឡើង ដើម្បីក្រុមលោតមុងសាយក្លាយជាអង្គភាពសកម្មមានក្របខណ្ឌជាងមុន។ ជាងនេះទៅទៀត សមាជិករបស់ហាំងអាញដឿង (Hang Anh Duong) ប្រកបតែការងារជំនាញមិនប្រកបការងារផ្សេងៗបន្ថែម ទើបនៅតែរក្សាបានកម្រិតជំនាញដដែល។ សិល្បករ ឡឿងតឹនហាំង (Luong Tan Hang) តែងតែស្វែងរក ច្នៃប្រឌិតបង្កើតក្បាច់សម្តែងថ្មី និង បូកបញ្ចូលគ្នា ដើម្បីបញ្ជូនវប្បធម៌ជនជាតិ ចូលទៅក្នុងឈុតសម្តែងយ៉ាងច្រើន។ ក្បាច់សម្តែងដូចជា៖ តោជ័យបួនក្បាល តោមួយគូ ដណ្តើមសីមង្គល តោដើរលើបង្គោលផ្កា តោគូប្រកាសមង្គល តោដើរជើងទោម…។ល។ តែងបង្កើតចេញភាពខុសប្លែក ទាក់ទាញអ្នកទស្សនា។ ឆ្នាំ២០១៥ ហាំងអាញដឿង (Hang Anh Duong) ចួលរួមហោស្រពមុងសាយ Kun Seng Keng ដោយសមាគមមុងសាយអន្តរជាតិ រៀបចំជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយឲ្យសិស្សទាំងឡាយរបស់សិល្បករឡឿងតឹនហាំង (Luong Tan Hang) មានឱកាសប្រកួតដុសខាត់ ជាមួយដៃគូពូកែៗ។ ក៏ក្នុងឆ្នាំនេះ ហាំងអាញដឿង (Hang Anh Duong) ចូលរួមសម្ពន្ធសហគមមុងសាយអន្តរជាតិ ជាជំហានមួយសំខាន់សម្រាប់គ្រូសិស្សហាំងអាញដឿង (Hang Anh Duong) ឈានចូលទីលានពិភពលោក។ លោកស្រី ង្វៀនធីគីមហើប (Nguyen Thi Hop) ទទួលបន្ទុកវិញ្ញាសាលោតមុងសាយ ទីក្រុងហូជីមិញ (ចំណុះមន្ទីរវប្បធម៌ កីឡា ទេសចរណ៍ទីក្រុងហូជីមិញ) វាយតម្លៃ៖ “សិល្បករឡឿងតឹនហាំង (Luong Tan Hang) រួមចំណែកយ៉ាងធំក្នុងការងារសហការរៀបចំថ្នាក់បង្វឹកអាជ្ញាកណ្តាល បង្វឹកជំនាញ នាំមកគុណភាព ប្រសិទ្ធភាពខ្ពស់។” ក្បាលតោ និងនាគបានតុបតែងយ៉ាងប្រណិត ត្រៀមបម្រុងឲ្យឈុតសម្តែងថ្មី របស់ក្រុមមុងសាយហាំងអាញដឿង (Luong Tan Hang) ។ រូបថត៖ ង្វៀនឡឹន “តោដើរលើបង្គោលផ្កា” ឈុតសម្តែងពិសេសបំផុតមួយ នៅក្នុងក្បាច់មុងសាយ សម្តែងដោយក្រុមហាំងអាញដឿង (Hang Anh Duong) ។ រូបថត៖ ង្វៀនឡឹន “តោដើរជើងទោម” បានក្រុមហាំងអាញដឿង (Hang Anh Duong) សម្តែងក្នុងពិធីបុណ្យវិថីនៅទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន ឈុតសម្តែង “តោដណ្តើមសីមង្គល” សម្តែងដោយក្រុមហាំងអាញដឿង(Hang Anh Duong)។ រូបថត៖ ង្វៀនឡឹន សិល្បករឡឿនតឹនហាំង (Luong Tan Hang) ជំនួយសិស្សនូវចំណែកសូរ ក្នុងកម្មវិធីសម្តែងមុងសាយមួយ។ រូបថត៖ ង្វៀនឡឹន ឯកសណ្ឋានសម្លៀកបំពាក់សម្តែងជំនាញ របស់សមាជិកក្រុមមុងសាយហាំងអាញដឿង (Hang Anh Duong)។ រូបថត៖ ង្វៀនឡឹន សមាជិកវ័យក្មេងម្នាក់របស់ហាំងអាញដឿន (Hang Anh Duong)ក្រោយពីអនុវត្តវគ្គសម្តែងរបស់ខ្លួន។ រូបថត៖ ង្វៀនឡឹន ដោយការរួមចំណែកដ៏សំខាន់ ក្នុងវិស័យសិល្បៈលោតមុងសាយ សិល្បករឡឿងតឹនហាំង (Luong Tan Hang) មានកិត្តិយសបានរដ្ឋប្រគល់ជូនកិត្តិនាមសិល្បៈប្រជាប្រិយ (ឆ្នាំ២០០៧) និងសិល្បករឆ្នើម (ឆ្នាំ២០១៥)។ មកដល់សព្វថ្ងៃ ក្រុមមុងសាយហាំងអាញដឿង (Hang Anh Duong) មានសមាជិកចំនួន៤០០០នាក់ សកម្មភាពនៅតាមមូលដ្ឋានជាច្រើនក្នុងប្រទេស។ ជាពិសេស សិស្សពូកែមួយចំនួនរបស់ សិល្បករឡឿងតឹនហាំង (Luong Tan Hang) បានបង្កើតក្រុមមុងសាយនៅប្រទេសមួយចំនួនដូចជា៖ ប្រទេសបារាំង, ន័រវេស, សហរដ្ឋអាមេរិក, អាល្លឺម៉ង់៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន និង ឯកសារ

ឃ្មាតខ្មីថែរក្សា អភិវឌ្ឍន៍និងផ្សព្វផ្សាយសិល្បៈលោតមុងសាយសិល្បករប្រជាប្រិយ ឡឿងតឹនហាំង (Luong Tan Hang) បានបង្កើតក្រុមលោតមុងសាយហាំងអាញដឿង (Hang Anh Duong) មានសមាជិកចូលរួមឡើងដល់ជិត៤០០០នាក់ សកម្មភាពនៅតាមមូលដ្ឋានជាច្រើន ក្នុងប្រទេស អំឡុង៣០ឆ្នាំកន្លងហើយ។ ជាពិសេស សិស្សពូកែរបស់លោក បង្កើតបានក្រុមលោតមុងសាយនៅប្រទេសមួយចំនួនដូចជា៖ ប្រទេសបារាំង ន័រវេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ ...។ល។បំណងនាំសិល្បៈលោតមុងសាយរបស់វៀតណាម ទៅដល់មិត្តភក្តិលើពិភពលោក។ អាយុបាន១០ឆ្នាំ លោកឡឿងតឹនហាំង (Luong Tan Hang) បានកាន់មុងសាយ និងហាត់លោតនូវជំហានមូលដ្ឋាន ក្នុងក្បាច់លោតមុងសាយ ដល់អាយុពេញ២០ឆ្នាំ បងបង្កើតក្រុមមុងសាយហាំងអាញដឿង (Hang Anh Duong) ក្រោយមករីកចម្រើនក្លាយជាក្រុមលោតមុងសាយជំនាញមួយ។ ឆ្នាំ២០០៥ ក្រុមមុងសាយហាំងអាញដឿង (Hang Anh Duong) បានអញ្ជើញទៅសម្តែងនៅរដ្ឋធានីប៉េកាំង រួមប្រាស្រ័យជាមួយក្រុមមុងសាយរបស់ចិន។ រចនាបទលោតមុងសាយ មានភាពអង់អាចនិងជក់ចិត្តរបស់ហាំងអាញដឿង (Hang Anh Duong) បានបង្កចំណាប់អារម្មណ៍ខ្លាំងទៅលើអ្នករួមជីពនៃប្រទេសមិត្ត។ ឆ្នាំ២០១០ គ្រូនិងសិស្ស ឡឿងតឹនហាំង (Luong Tan Hang) វេចបង្វិចទៅចូលរួមពិធីបុណ្យប្រពៃណីលោតមុងសាយនៅជប៉ុន។ លើកនេះ បងនិងសិស្សទាំងឡាយ របស់ខ្លួន នាំទៅជូនប្រទេស នៅទិសថ្ងៃរះបីឈុតសម្តែង៖ តោជ័យបួនក្បាល តោដណ្តើមសីមង្គល តោដើរលើបង្គោលផ្កា បង្កចំណាប់អារម្មណ៍ទទួលបានការកោតសរសើរពីក្រុមមុងសាយផ្សេងៗ។ សិល្បករប្រជាប្រិយ ឡឿងតឹនហាំង (Luong Tan Hang) ប្រធានក្រុមសិល្បៈលោតមុងសាយ ហាំងអាញដឿង (Hang Anh Duong) នៅទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន ឈុតសម្តែង “តោដើរជើងទោម” បង្កើតសម្តែងឡើងដោយសិល្បករ ឡឿងតឹនហាំង (Luong Tan Hang) និងសិល្សទាំងឡាយក្នុងក្រុមហាំងអាញដឿង (Hang Anh Duong) ។ រូបថត៖ ង្វៀនឡឹន ឈុតសម្តែង “ស្គរបុណ្យ” របស់ហាំងអាញដឿង (Hang Anh Duong)នៅមហោស្រពមុងសាយខណ្ឌ១១ ឆ្នាំ២០១៥។ រូបថត៖ ឯកសារ សិល្បករឡឿងតឹនហាំង (Luong Tan Hang) (អាវខ្មៅ) រួមជាមួយសិស្សទាំងអស់របស់ខ្លួន ក្នុងលើកទៅសម្តែង រួមប្រាស្រ័យនៅប្រទេសចិន។ រូបថត៖ ឯកសារ សិល្បៈលោតមុងសាយ តាមជំហានជនជាតិចិន ហូរចូលមកវៀតណាម ហើយក្លាយជាលក្ខណៈវប្បធម៌ប្រជាប្រិយពិសេស និងរីកចម្រើនខ្លាំងនៅទីក្រុងហូជីមិញ។ លោតមុងសាយតែងបានសម្តែងនៅឱកាសបុណ្យសែនព្រះខែ បុណ្យចូលឆ្នាំវៀតណាម បើកសម្ពោធឆ្លង បើកការដ្ឋានសាងសង លើកផ្ទះថ្មី ថ្ងៃខួបកំណើត ពិធីអាវាហ៍វិវាហ៍មង្គល ...។ល។ ដោយមានបំណងនាំមកសំណាង សុភមង្គល សុខដមរមនា និងជន្មាយុយិនយូរ។ សិល្បៈលោតមុងសាយពេញនិយមនៅតំបន់អាស៊ី ប៉ុន្តែប្រទេសនីមួយៗមានរចនាបទសម្តែងខុសប្លែកពីគ្នា បង្ហាញពីវប្បធម៌នៃប្រទេសនីមួយៗ។ ប៉ុន្មានលើកទៅរួមប្រាស្រ័យនៅប្រទេសចិន ជប៉ុន បានជួយឲ្យឡឿងតឹនហាំង (Luong Tan Hang) រៀនសូត្រនិងស្វែងយល់ពីច្បាប់ប្រឡងអន្តរជាតិ ដើម្បីនាំយកមកបង្ហាញជូនក្រុមលោតមុងសាយផ្សេងឯទៀតឲ្យ បានដឹងទាំងអស់គ្នា។ ហាំងអាញដឿង (Hang Anh Duong) ចាប់ពីលោតមុងសាយតាមចលនា សន្សឹមៗក្លាយជាទម្រង់រូបភាពអាជីវកម្ម។ ខណៈក្រុមលោតមុងសាយ មានកិច្ចសន្យាសម្តែងច្រើន ឡឿងតឹនហាំង (Luong Tan Hang) បានបង្កើតក្រុមហ៊ុនសម្តែងមុងសាយ ហាំងអាញដឿង (Hang Anh Duong) ឡើង ដើម្បីក្រុមលោតមុងសាយក្លាយជាអង្គភាពសកម្មមានក្របខណ្ឌជាងមុន។ ជាងនេះទៅទៀត សមាជិករបស់ហាំងអាញដឿង (Hang Anh Duong) ប្រកបតែការងារជំនាញមិនប្រកបការងារផ្សេងៗបន្ថែម ទើបនៅតែរក្សាបានកម្រិតជំនាញដដែល។ សិល្បករ ឡឿងតឹនហាំង (Luong Tan Hang) តែងតែស្វែងរក ច្នៃប្រឌិតបង្កើតក្បាច់សម្តែងថ្មី និង បូកបញ្ចូលគ្នា ដើម្បីបញ្ជូនវប្បធម៌ជនជាតិ ចូលទៅក្នុងឈុតសម្តែងយ៉ាងច្រើន។ ក្បាច់សម្តែងដូចជា៖ តោជ័យបួនក្បាល តោមួយគូ ដណ្តើមសីមង្គល តោដើរលើបង្គោលផ្កា តោគូប្រកាសមង្គល តោដើរជើងទោម…។ល។ តែងបង្កើតចេញភាពខុសប្លែក ទាក់ទាញអ្នកទស្សនា។ ឆ្នាំ២០១៥ ហាំងអាញដឿង (Hang Anh Duong) ចួលរួមហោស្រពមុងសាយ Kun Seng Keng ដោយសមាគមមុងសាយអន្តរជាតិ រៀបចំជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយឲ្យសិស្សទាំងឡាយរបស់សិល្បករឡឿងតឹនហាំង (Luong Tan Hang) មានឱកាសប្រកួតដុសខាត់ ជាមួយដៃគូពូកែៗ។ ក៏ក្នុងឆ្នាំនេះ ហាំងអាញដឿង (Hang Anh Duong) ចូលរួមសម្ពន្ធសហគមមុងសាយអន្តរជាតិ ជាជំហានមួយសំខាន់សម្រាប់គ្រូសិស្សហាំងអាញដឿង (Hang Anh Duong) ឈានចូលទីលានពិភពលោក។ លោកស្រី ង្វៀនធីគីមហើប (Nguyen Thi Hop) ទទួលបន្ទុកវិញ្ញាសាលោតមុងសាយ ទីក្រុងហូជីមិញ (ចំណុះមន្ទីរវប្បធម៌ កីឡា ទេសចរណ៍ទីក្រុងហូជីមិញ) វាយតម្លៃ៖ “សិល្បករឡឿងតឹនហាំង (Luong Tan Hang) រួមចំណែកយ៉ាងធំក្នុងការងារសហការរៀបចំថ្នាក់បង្វឹកអាជ្ញាកណ្តាល បង្វឹកជំនាញ នាំមកគុណភាព ប្រសិទ្ធភាពខ្ពស់។” ក្បាលតោ និងនាគបានតុបតែងយ៉ាងប្រណិត ត្រៀមបម្រុងឲ្យឈុតសម្តែងថ្មី របស់ក្រុមមុងសាយហាំងអាញដឿង (Luong Tan Hang) ។ រូបថត៖ ង្វៀនឡឹន “តោដើរលើបង្គោលផ្កា” ឈុតសម្តែងពិសេសបំផុតមួយ នៅក្នុងក្បាច់មុងសាយ សម្តែងដោយក្រុមហាំងអាញដឿង (Hang Anh Duong) ។ រូបថត៖ ង្វៀនឡឹន “តោដើរជើងទោម” បានក្រុមហាំងអាញដឿង (Hang Anh Duong) សម្តែងក្នុងពិធីបុណ្យវិថីនៅទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន ឈុតសម្តែង “តោដណ្តើមសីមង្គល” សម្តែងដោយក្រុមហាំងអាញដឿង(Hang Anh Duong)។ រូបថត៖ ង្វៀនឡឹន សិល្បករឡឿនតឹនហាំង (Luong Tan Hang) ជំនួយសិស្សនូវចំណែកសូរ ក្នុងកម្មវិធីសម្តែងមុងសាយមួយ។ រូបថត៖ ង្វៀនឡឹន ឯកសណ្ឋានសម្លៀកបំពាក់សម្តែងជំនាញ របស់សមាជិកក្រុមមុងសាយហាំងអាញដឿង (Hang Anh Duong)។ រូបថត៖ ង្វៀនឡឹន សមាជិកវ័យក្មេងម្នាក់របស់ហាំងអាញដឿន (Hang Anh Duong)ក្រោយពីអនុវត្តវគ្គសម្តែងរបស់ខ្លួន។ រូបថត៖ ង្វៀនឡឹន ដោយការរួមចំណែកដ៏សំខាន់ ក្នុងវិស័យសិល្បៈលោតមុងសាយ សិល្បករឡឿងតឹនហាំង (Luong Tan Hang) មានកិត្តិយសបានរដ្ឋប្រគល់ជូនកិត្តិនាមសិល្បៈប្រជាប្រិយ (ឆ្នាំ២០០៧) និងសិល្បករឆ្នើម (ឆ្នាំ២០១៥)។ មកដល់សព្វថ្ងៃ ក្រុមមុងសាយហាំងអាញដឿង (Hang Anh Duong) មានសមាជិកចំនួន៤០០០នាក់ សកម្មភាពនៅតាមមូលដ្ឋានជាច្រើនក្នុងប្រទេស។ ជាពិសេស សិស្សពូកែមួយចំនួនរបស់ សិល្បករឡឿងតឹនហាំង (Luong Tan Hang) បានបង្កើតក្រុមមុងសាយនៅប្រទេសមួយចំនួនដូចជា៖ ប្រទេសបារាំង, ន័រវេស, សហរដ្ឋអាមេរិក, អាល្លឺម៉ង់៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន និង ឯកសារ