មនុស្សគ្រប់គ្នាតែងស្គាល់ដល់លោក ជាជនជាតិវៀតណាមដំបូងបង្អស់ និងជាអ្នកមានវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលទទួលបានពានរង្វាន់កាសែត Pulizerr សម្រាប់រូបថតសខ្មៅក្រក្រើកពិភពលោក មានឈ្មោះថា “សោកនាដកម្មសង្រ្គាម” ឬនៅមានឈ្មោះល្បីមួយទៀតថា “Napalm Girl” (កុមារ Napalm)។
ចំពោះខ្ញុំ បានជួបនិងស្តាប់អតីតអ្នកសារពត៌មានថតរូបលំដាប់ពិភពលោក នៃទីភ្នាក់ងារសារព័ត៌មាន AP រៀបរាប់អំពីប្រវត្តិរូបថតក្រើកពិភពលោក នៅ៥០ឆ្នាំមុន រូបថតកាសែតក៏ដូចជាបទពិសោធន៍បេសកកម្មនៅតាមសមរភូមិប្រយុទ្ធ ជាការជំនួបដ៏ប្រពៃមួយ។ ពេលជួបលោក ខ្ញុំភ្ញាក់ផ្អើលដោយឃើញរូបលោកនៅក្មេង បើប្រៀបនឹងអាយុ៧២ឆ្នាំ កាយវិការរហ័ស សំឡេងស្រទន់ មន្តសេ្នហ៍ដោយស្នាមញញឹមសុភាពរាបសារ។ នោះជាចំណាប់អារម្មណ៍របស់ខ្ញុំពេលជួបលោកនិចអ៊ុត (Nick Ut) ។ រហូតដល់បានអង្គុយសំណេះសំណាលជាមួយនឹងលោកនៅហាងកាហ្វេលុកធ្វី (Luc Thuy) នៅក្បែងបឹងហ្វាងគីម (Hoan Kiem) នៅពេលព្រឹកមួយនារដូវស្លឹកឈើជ្រុះ ទើបខ្ញុំយល់អំពីអ្នកថតរូបនិចអ៊ុត (Nick Ut) តាមរយៈរឿងរ៉ាវពណ៌នាអំពីមុខរបររបស់លោក នៅអំឡុងពេលលោកកាន់ម៉ាស៊ីនថតរូប “ពីភាពទុគ្គតរហូតដល់ Hollywood”។
រូបថតរស់ជានិច្ចនឹងពេលវេលា “កុមារ Napalm” ម្ចាស់រូបថតនិចអ៊ុត (Nick Ut)។
អ្នកថតរូប និចអ៊ុត (Nick Ut) ជួបម្ចាស់តួអង្គ “កុមារ Napalm”។
រឿងរ៉ាវរបស់យើងខ្ញុំ ចាប់ផ្តើមចេញពីការមាននិស្ស័យនឹងរូបថត ក្រោយមកក្លាយជាអ្នកសារព័ត៌មានធ្វើការនៅទីភ្នាក់ងារសារព័ត៌មាន AP។ តាំងពីតូច លោកចាត់ទុកបងប្រុស ហ្វិញ ថាញមី (Huynh Thanh My) អ្នកសារព័ត៌មានសមរភូមិ នៃទីភ្នាក់ងារសារព័ត៌មាន AP ជានិមិត្តរូបរបស់ខ្លួន។ បងប្រុស ថាញមី(Thanh My) ជាគ្រួដើមបានបង្រៀនលោកនូវចំណេះដឹងមូលដ្ឋាន អំពីរូបថតក៏បានឱ្យលោកខ្ចីម៉ាស៊ីនថតរូបចាស់ ហាត់ថតនៅទេសភាពដំបូង។ លោកនៅបានបងប្រុសរៀបរាប់បា្រប់ អំពីភាពទុក្ខលំបាកនៃសង្គ្រាម ក៏ដូចជាទុក្ខព្រួយប្រជាជនវៀតណាម ត្រូវរងគ្រោះ។ ហេតុនេះ លោកនិចអ៊ុត (Nick Ut) យល់ច្បាស់អំពីការបាត់បង់ដោយសង្រ្គោះបង្កឡើង ក្រោយមកលោកនិងគ្រួសារក៏ជាជនរងគ្រោះដោយសង្រ្គោះ ពេលដែលបងប្រុសបាត់បង់ជីវិត នៅពេលកំពុងធ្វើដំណើរបេសកកម្ម។
ស្នងការងារបងប្រុស លោកបានចូលធ្វើការនៅទីភ្នាក់ងារសារព័ត៌មាន AP ក្នុងអាយុ១៦ឆ្នាំ លោកចំណាយពេលចំនួន២ឆ្នាំ ធ្វើការនៅបន្ទប់ងងឹត លាងរូបថត។ ទើបលោកនិចអ៊ុត (Nick Ut) មានសិទ្ធិកាន់ម៉ាស៊ីនថតរូប រូបដំបូងរបស់លោក គឺដូនជីធ្វើអត្តឃាតដោយភ្លើង ដើម្បីជំទាស់សង្រ្គាម ជុំវិញពុទ្ធបរិសទ្យកំពុងតែយំស្រែក។ រូបថតបានចុះផ្សាយនៅលើទំព័រទី១ នៃកាសែតទីភ្នាក់ងារសារព័ត៌មាន AP ក្រោមឈ្មោះនិចអ៊ុត (Nick Ut) បានក្លាយជាកម្លាំងចលករ ជំរុញបំណងប្រាថ្នាក្លាយជាអ្នកសារព័ត៌មានសមរភូមិរបស់លោក។
ស្នាដៃរូបថតរបស់អ្នករូបថតនិចអ៊ុត (Nick Ut)។
នៅអំឡុងពេលបំពេញបេសកកម្ម លោកបានថតរូបរាប់ពាន់សន្លឹក ពណ៌នាអំពីសង្រ្គាម សិល្បករ សិល្បការិនីល្បីនៅ Hollywood ក៏ដូចជាគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅ ដោយឡែករូបថត “កុមារ Napalm” បានថតនៅឆ្នាំ១៩៧១ ជាសន្លឹករូបថតទុកជាកេរប្រចាំត្រកូល។ នៅក្នុងរូបថត កុមារីឈ្មោះ ផាន ធីគីមភុក (Phan Thi Kim Phuc) អាយុ៩ឆ្នាំ ផុតភ័យស្លន់ស្លោររត់ក្នុងស្ថានភាពអាក្រាតកាយ ដែលត្រូវរលាក់ដោយគ្រាប់បែក Napalm ព្រមជាមួយនឹងកុមារដទៃទៀត ក៏ត្រូវរលាក់ដោយគ្រាប់បែក Napalm របស់អាមេរិក នៅស្រុកត្រាងបាង (Trang Bang) ខេត្តតីនិញ (Tay Ninh)។ រូបថតនេះមានថាមពលរំញ័រចិត្តមនុស្ស ជារូបថតទទួលបានពានរង្វាន់ Pulitzer សម្រាប់លោកនិចអ៊ុត (Nick Ut)។ លោកនិចអ៊ុត (Nick Ut) ក្លាយជាជនជាតិវៀតណាមដំបូង នៅសតវត្សរ៍ទី២០ និងជាអ្នកមានវ័យក្មេងអាយុ២១ឆ្នាំ ទទួលបានពានរង្វាន់កម្រមានតម្លៃបំផុត នៅមជ្ឈដ្ឋានកាសែត។ ក្រៅពីរង្វាន់ Pulitzer រូបថតនេះ នៅដណ្តើមបានរង្វាន់អន្តរជាតិជាច្រើន ជាប់ចំណាត់ថ្នាក់ទី៤១ក្នុងចំណោមរូបថតទាំង១០០សន្លឹក ដែលមានកម្លាំងឥទ្ធិពលបំផុតនៅសតវត្សរ៍ទី២០ និងជារូបថតមួយក្នុងចំណោមរូបថតកាសែតទាំង១០ ដែលមានចំណាប់អារម្មណ៍បំផុត ក្នុងអំឡុងពេល៥០ឆ្នាំមកនេះ។
អ្នកថតរូបនិចអ៊ុត (Nick Ut) ធ្វើដំណើរថតរូប នៅប្រទេសវៀតណាម។
“ខ្ញុំស្គាល់បងនិចអ៊ុត (Nick Ut) រាប់សិបឆ្នាំមកហើយ ធ្វើដំណើរទៅថតរូបជាមួយនឹងបងជាច្រើនលើកច្រើនសា។ ចំពោះខ្ញុំបងប្រុសជាអ្នកមានចរិតសាមញ្ញ សុភាព ជិតស្និទ្ធ ទោះបីបងជាអ្នកថតរូបល្បីឈ្មោះម្នាក់។ ហេតុនេះទោះបី បងធ្វើដំណើរទៅដល់ទីណាក៏ដោយ តែងមានអ្នករាប់អានស្រាឡាញ់ជានិច្ច។ បងនិចអ៊ុត (Nick Ut) ស្រឡាញ់ចូលចិត្តថតរូប និងរស់ដើម្បីរូបថត។ នៅអាយុ៧២ឆ្នាំ កម្រមានសិល្បករណាមួយ ដែលនៅបានដូចបងនិចអ៊ុត (Nick Ut) ដោយគាត់នៅព្រនាក់ម៉ាស៊ីនថតរូបធ្ងន់ៗ ធ្វើដំណើរគ្រប់ទីកន្លែង ដើម្បីថតនិពន្ធកាលៈទេសៈនៃជីវិតមនុស្សលោក”។
អ្នកថតរូបល្បីឈ្មោះ ត្រឹន ថេផុង (Tran The Phong)។
លោកនិចអ៊ុត (Nick Ut) ឱ្យដឹងថាក្នុងអំឡុងពេលកាន់ម៉ាស៊ីនថតរូប “
ពីភាពទុគ្គតរហូតដល់ Hollywood”
លោកបានចូលរួមសិក្សាសាលាជាច្រើន សំណេះសំណាល ជំនួបនឹងថ្នាក់ដឹកនាំលំដាប់ពិភពលោក ដូចជា៖ មហាក្សត្រី Elizabeth សម្តេចប៉ាប Pope Francis ប្រធានាធិបតី Donald Trump រហូតដល់អ្នកថតរូបលំដាប់ពិភពលោកដូចជា៖ លោក Carol Guzy លោក Jame Nachtwey សិប្បករ សិប្បការិនីល្បីឈ្មោះ Hollywood ឬអតីតយុទ្ធជនអាមេរិកនិងវៀតណាម ព្រមទាំងប្រជាជនសាមញ្ញទៀតផង លោកសុទ្ធតែទទួលបានការចែករំលែកនិងវាយតម្លៃចំពោះសន្លឹករូបថតនេះ។ស្នាដៃមួយចំនួនរបស់អ្នកថតរូបនិចអ៊ុត (Nick Ut) នៅវៀតណាម។
ទន្ទឹមនោះ រូបថតនៅមានឥទ្ធិពលធំដល់អ្នកថតរូបជំនាន់ក្រោយលើពិភពលោក។ លោកឱ្យដឹងថា ក្រោយមកពេលធ្វើដំណើរទៅអាមេរិកធ្វើការ ជួបនឹងអ្នកថតរូបស្រីម្នាក់ Carol Guzy ធ្វើការនៅកាសែត Washington Post ជាអ្នកថតរូបដំបូង ដែលទទួលបានរង្វាន់ Pulitzer ទៅដល់៤លើកឯណោះ ឬអ្នកថតរូបល្បីលំដាប់ពិភពលោក James Nachtwey បានរៀបរាប់ថា រូបថត “កុមារ Napalm” បានជំរុញពួកគាត់ ក្លាយជាអ្នកសារព័ត៌មាននៅសមរភូមិប្រយុទ្ធ។
អ្នកថតរូប និចអ៊ុត (Nick Ut) រៀបរាប់អំពីបទពិសោធន៍ធ្វើកាសែត ជាមួយនឹងអ្នកសារព័ត៌មាន អ្នករៀបរៀងកាសែតរូបភាពវៀតណាម។
តាមលោក ដើម្បីមានរូបថតការសែតមានតម្លៃ អ្នកសារព័ត៌មានរូបថត ត្រូវក្លាហាន ប្រឡោក និងចូលរួមលើសមរភូមិប្រយុទ្ធ។ ធ្វើដំណើរទៅដល់ព្រឹត្តិកាណ៍ណាក៏ដោយ ប្រការសំខាន់ត្រូវសង្កេតមើលតួអង្គ ដើម្បីអាចយល់ដឹងអំពីអារម្មណ៍សប្បាយ ទុក្ខព្រួយនៃតួអង្គ ត្រូវត្រៀមជាស្រេចដើម្បីថតយក មិនបោះរំលងចោលកាលៈទេសៈមានតម្លៃ។ ជាពិសេស អ្នកសារព័ត៌មានរូបថត ត្រូវចេះច្នៃ ស្វែងយល់ និងរុករកសម្រាប់ខ្លួនទីកន្លែងមួយថ្មីប្លែក ផ្សេងនឹងកន្លែងថតធម្មតា។
“និចអ៊ុត (Nick Ut) ជាអ្នកថតរូបអស្ចាចារ្យម្នាក់ នរណាក៏ស្គាល់គាត់ទាំងអស់។ លោកជាគំរូសម្រាប់អ្នកសារព័ត៌មានថតរូបសិក្សាសូត្រ ដោយទឹកចិត្តស្រឡាញ់រូបថតធ្វើការជំនាញ និងដោយចរិតសាមញ្ញងាយជិតស្និទ្ធ។ នៅពេលធ្វើដំណើរទៅថតរូបជាមួយនឹងលោក ខ្ញុំយល់ឃើញទឹកចិត្តស្រឡាញ់មុខរបរ ក៏ដូចជាស្មារតីធ្វើការរបស់លោក។ លោកតែងតែសម្រប់ខ្លួននឹងមហាជន ផ្ចង់រាល់កាលៈទេសៈ អត់ធ្មត់រង់ចាំ ដើម្បីថតបានរូបថតឆ្លុះបញ្ចាំង អំពីភាពពិតប្រាកដនៃជីវិត។ តាមអ្នកថតរូបកាសែតត្រូវមានភាពជាក់ស្តែងប្រាកដប្រជា។ រូបថតថ្ងៃនេះ ដែលលោកនិចអ៊ុត (Nick Ut) បានថតនៅក្រុងហាណូយ និងមូលដ្ឋានផ្សេងជាច្រើន ក្នុងលើកធ្វើដំណើរនេះ ប៉ុន្មានឆ្នាំក្រោយ នឹងក្លាយជាឯកសារកម្រ សម្រាប់ទឹកដីពណ៌នាអំពីមនុស្សជនជាតិវៀតណាម។ គ្រប់យ៉ាងនឹងបាត់បង់ទៅ មានតែរូបថតទេ ដែលអាចរក្សាជានិច្ចកាលនឹងពេលវេលា”។
អ្នកសារព័ត៌មាន ផាម តៀនយុង (Pham Tien Dung)។
អតីតប្រធានគណៈរៀបរៀងរូបថត នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម
អតីតអគ្គនិពន្ធនាយកទស្សនាវដ្តីរូបថត
សព្វថ្ងៃ ទោះបីលោកចូលនិវត្តន៍ហើយ តែអ្នកថតរូបម្នាក់នេះ នៅតែបន្តធ្វើដំណើរនិងថត ក៏ដូចជាធ្វើនៅគម្រោងនិងផែនការជាច្រើនរបស់ខ្លួន។ លោកនិចអ៊ុត (Nick Ut) មានផែនការវិលត្រឡប់មកប្រទេសវៀតណាម ជាពិសេសរដ្ឋធានីហាណូយ ទីក្រុង ដែលលោកបានផ្តល់ទឹកចិត្តស្រឡាញ់ពិសេស រក្សាទុកសម្រស់ជីវិត ក៏ដូចជាមនុស្សគ្រប់គ្នានៅទីនេះ ហើយដឹងថាក្រោមការថតរូបរបស់អ្នកថតរូបអស្ចាចារ្យរូបនេះ នឹងមានកាលៈទេសៈក្លាយជាប្រវត្តិសាស្រ្តមិនខាន៕
អត្ថបទ៖ ដាំងហ្វៀន រូបថត៖ ថេផុង និងកាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង