ខណៈដែលអាមេរិកនិងប្រទេសអឺរ៉ុបនានាកំពុងប្រឈមនឹង វិបត្តិបង្កឡើងដោយជំងឺឆ្លង Covid-19 ចិនបានឆ្លៀតយកស្ថានភាពនេះ ដើម្បីដណ្ដើមយកផលប្រយោជន៍របស់ប៉េកាំងនៅសមុទ្រខាងកើត។
|
អ្នកជំនាញអំពីវៀតណាមជនជាតិរុស្ស៊ីលោក Vladimir Kolotov (រូបថត៖ TTXVN) |
ធ្វើអត្ថាធិប្បាយអំពីការដែលចិននាពេលថ្មីៗនេះបានបង្កើតអ្វីដែលហៅ ថា “ខ័ណ្ឌ Xisha” (ត្រូវជាប្រជុំកោះ Hoang Sa របស់វៀតណាម) និង “ខ័ណ្ឌ Nansha” (ត្រូវជាប្រជុំកោះ Truong Sa របស់វៀតណាម) នៅ “ទីក្រុង Shansha” នោះ អ្នកជំនាញអំពីវៀតណាមជនជាតិរុស្ស៊ីលោក Vladimir Kolotov បានអះអាងថា សកម្មភាពនេះរបស់ចិនបានបង្កឡើងគ្រោះថ្នាក់ មិនត្រឹមតែចំពោះទាំងវៀតណាមនិងតំបន់អាស៊ីបូព៌ាទាំងមូល។ តាមលោក Kolotov ថា ខណៈដែលអាមេរិកនិងប្រទេសអឺរ៉ុបនានាកំពុងប្រឈមនឹងវិបត្តិបង្កឡើងដោយជំងឺឆ្លង Covid-19 ចិនបានឆ្លៀតយកស្ថានភាពនេះ ដើម្បីដណ្ដើមយកផលប្រយោជន៍របស់ប៉េកាំងនៅសមុទ្រខាងកើត។ លោកបានលើកច្បាស់ថា ការបោះជំហាននេះនឹងជាបរាជ័យខាងភូមិសាស្ត្រ-នយោបាយដ៏ធំបំផុតរបស់ចិន។
អ្នកជំនាញរុស្ស៊ីរូបនេះបានចាត់ទុកថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ត្រូវការមានមតិសង្គមនៅប្រទេសជាច្រើនដើម្បីនាំបញ្ហាសមុទ្រខាងកើតវិលត្រឡប់មកដំណើរការគតិយុត្ត ហើយបញ្ហានេះត្រូវការដោះស្រាយដោយច្បាប់អន្តរជាតិជាពុំខានឡើយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម