ព័ត៌មាន

អ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃប្រទេសទាំងពីរវៀតណាម - កម្ពុជាទស្សនាគំរូសេដ្ឋកិច្ចឆ្នើមនៅខេត្ត Tay Ninh


 ក្រុម អ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃប្រទេសទាំងពីរបានទៅទស្សនកិច្ចនៅក្រុមហ៊ុនចំកាត់ Tam Lan នៅទីក្រុង Tay Ninh
 

នេះគឺ​ជាគំរូសេដ្ឋកិច្ចឆ្នើមរបស់ខេត្ត Tay Ninh ដែលមានសកម្មភាពជួយឧបត្ថម្ភខេត្ត ក្រុងកម្ពុជា​នៅតំបន់​ជាប់​ព្រំដែន​ជាមួយខេត្ត Tay Ninh ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិង​ផ្លាស់​ប្តូរបច្ចេកទេស។
 
នៅក្នុង​មហោ ស្រពផ្លាស់ប្ដូររវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្ត ជាប់ព្រំដែន​វៀត​ណាម​ឆ្នាំ​ ២០១៩ នោះ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ក្រុម អ្នកកាសែតវ័យក្មេង យុវជន និង​និស្សិត​នៃប្រទេស​ទាំងពីរ​បាន​ទៅ​ទស្សនកិច្ចនៅក្រុមហ៊ុនចំកាត់ Tam Lan នៅទីក្រុង Tay Ninh។ នេះគឺជាគំរូសេដ្ឋកិច្ចឆ្នើមរបស់ខេត្ត Tay Ninh​ ដែលមានសកម្មភាពជួយឧបត្ថម្ភខេត្ត ក្រុងកម្ពុជានៅតំបន់ជាប់ព្រំដែនជាមួយខេត្ត Tay Ninh ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចនិងផ្លាស់ប្តូរបច្ចេកទេស។
 
នៅទី​នេះ អ្នកកាសែតវ័យក្មេង យុវជន និងនិស្សិត​នៃ​ប្រទេស​ទាំងពីរ​បាន​ស្ដាប់​ការ​ឧទ្ទេស​នាម​អំពីគំរូ​ប្រតិបត្តិ​ការ ​ក៏ដូចជាជាដំណើរការផលិតផលិតផលរបស់ក្រុមហ៊ុន ដែលក្នុងនោះមានកញ្ចប់តែ Tam Lan។ ប្រតិភូកម្ពុ​ជាចាត់​ទុក​ថា នេះគឺជាគំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធិភាព ដែ​លយុវជន និងនិស្សិតកម្ពុជាត្រូវសិក្សារៀនសូត្រ​ និង​យក​ទៅអនុវត្ត​នៅក្នុង​ប្រទេសរ​បស់ក​ម្ពុជា៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top