វប្បធម៌ អ៊ូអរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម 13/05/2026 ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។ ដើម្បីរៀបចំអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី មាមីងបងប្អូនជនជាតិ ខ្មែរ នៅគ្រប់ភូមិស្រុកមមាញឹករៀបចំ តុបតែងផ្ទះសំបែង និងរៀបចំគ្រឿងរណ្តាប់បូជា។ នៅតាមវត្តអារាម ខ្មែរ ពិធីកិច្ចប្រពៃណីជាច្រើនត្រូវបានរៀបចំឡើងយ៉ាងស្រគត់ស្រគំដូចជា៖ ពូនភ្នំខ្សាច់ បង្សុកូល ស្រង់ទឹកព្រះពុទ្ធប្បដិមា សម្តែងធម៌ទេសនាជាដើម។ ឈុតសម្លៀកបំពាក់ប្រពៃណី ស្រស់ឆើតឆាយចម្រុះពណ៌សម្របខ្លួនជាមួយនឹងផ្សែងធូបបង្កើតបានជាបរិយាកាសដ៏ ពិសិដ្ឋ កក់ក្តៅ។បងប្អូនជនជាតិ ខ្មែរ នៅវត្ត សិរីសុខុម ស្រឡូង សង្កាត់មីស្វៀន ទីក្រុង កឹនធើ ធ្វើពិធីកិច្ចដង្ហែមហាសង្ក្រាន្ត និងព្រះពុទ្ធប្បដិមា។ រូបថត៖ ចិន្តាសម្របខ្លួនក្នុងបរិយាកាសអ៊ូអរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ភូមិស្រុក ខ្មែរ ជាច្រើនរៀបចំល្បែងប្រជាប្រិយទាំងឡាយដូចជា៖ ទាញព្រ័ត្រ ចោលឈូង លោតបាវក្រចៅរួមជាមួយនឹងបណ្តាទម្រង់សិល្បៈពិសេសដាច់ដោយឡែក ដូចជា៖ រាំវង់ ច្រៀងយូកេ ជាដើម។ ជាពិសេស នៅឃុំ ហ៊ឹងហូយ ខេត្ត កាម៉ៅ បានប្រព្រឹត្តឡើងពិធីប្រណាំងទូក ង ខ្នាតតូច (ទូកផ្កាចារ) ទាក់ទាញកីឡាករកីឡាការិនីរាប់រយនាក់ក្នុង និងក្រៅខេត្តមកចូលរួម។ ពុទ្ធបរិស័ទប្រជាជន និងភ្ញៀវទេសចរច្រើនកុះករបានតាមដាន លើកទឹកចិត្តបង្កើតជាបរិយាកាស ផុលផុស ពុះកញ្ជ្រោល។មាមីងបងប្អូនជនជាតិ ខ្មែរ នៅវត្ត សិរីសុខុម ស្រឡូង សង្កាត់ មីស្វៀន ទីក្រុង កឹនធើ ដង្ហែមហាសង្ក្រាន្ត និងព្រះពុទ្ធប្បដិមាអំណរបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ចិន្តាពុទ្ធបរិស័ទ ខ្មែរ នៅវត្ត សិរីសុខុម ស្រឡូង សង្កាត់ មីស្វៀន ទីក្រុង កឹនធើ ធ្វើពិធីកិច្ចដង្ហែមហាសង្ក្រាន្តអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។ រូបថត៖ ចិន្តាពិធីកិច្ចពូនភ្នំខ្សាច់ត្រូវបានប្រារព្ធឡើងយ៉ាងស្រគត់ស្រគំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រួមចំណែកធ្វើឱ្យភ្លឺសន្ធៅសម្រស់វប្បធម៌ ខ្មែរ នៅឯតំបន់ជាយដែន តីនិញ។ រូបថត៖ យ៉ាងផឿងពិធីស្រង់ព្រះក្នុងថ្ងៃឡើងស័ក ឱកាសបុណ្យចូលឆ្នាំថ្មីរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅវត្ត សិរីឧត្តមប្រជុំវង្សា ព្រែកត្រកួន ឃុំ យ៉ាហ្វា ទីក្រុង កឹនធើ។ រូបថត៖ ចិន្តាចំពោះបងប្អូនជនជាតិ ខ្មែរ នៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ចំណុចលេចធ្លោក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះគឺភាពឱឡារិកក្នុងពិធីកិច្ចប្រពៃណីទាំងឡាយនៅខ្ទមអ្នកតា និងតុបតែងផ្កាប្រាក់នៅផ្ទះ។ លោក ឡឹមម៉ែប នៅភូមិ ៥ ចែករំលែកថា ពិធីកិច្ចទាំងនេះមិនត្រឹមតែបង្ហាញទឹកចិត្តគោរពដោយស្មោះសរចំពោះបុព្វបុរសប៉ុននោះទេ ថែមទាំងបញ្ញើបំណងប្រាថ្នាអំពីឆ្នាំថ្មីមួយភ្លៀងខ្យល់អំណោយផល ភូមិស្រុកសុខសប្បាយ សាមគ្គីភាពសហគមន៍កាន់តែខ្ជាប់ខ្ជួនថែមទៀត។បងប្អូនជនជាតិ ខ្មែរ នៅខេត្ត ដុងណាយ ដង្ហែផ្កាប្រាក់ និងគ្រឿងរណ្តាប់ទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦។បងប្អូនជនជាតិ ខ្មែរ នៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ធ្វើពិធីកិច្ចបណ្តេញខ្មោចបិសាច សុំសេចក្តីសុខសាន្តក្នុងបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ក ហ្កឿយហ៍ព្រះសង្ឃ និងពុទ្ធបរិស័ទ ខ្មែរ ធ្វើពិធីកិច្ចបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនអ្នកចែកឋាន។ រូបថត៖ ចិន្តាពិធីកិច្ចស្រង់ទឹកព្រះពុទ្ធប្បដិមាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីត្រូវបានបងប្អូនជនជាតិ ខ្មែរ រៀបចំយ៉ាងស្រគត់ស្រគំ បង្ហាញទឹកចិត្តគោរពដោយស្មោះសរ និងបំណងប្រាថ្នាអំពីឆ្នាំថ្មីមួយប្រកបដោយភាពសុខសាន្ត សុភមង្គល។អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីឆ្នាំនេះ បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង សប្បាយហើយកាន់តែមានក្តីសប្បាយថ្មីថែមទៀតខណៈពេលបរិយាកាសកក់ក្តៅសម្បូរសប្បាយ ស្ដុកស្ដម្ភបង្ហាញកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់ភូមិស្រុក។គ្រួសារលោក ថាច់ វីឡា នៅឃុំ សុងឡុក ឲ្យដឹងថា ដោយសារគំរូផលិតកម្មប្រកបដោយ ប្រសិទ្ធភាពទាំងឡាយរួមជាមួយនឹងការយកចិត្តទុកដាក់ គិតគូរជាក់ស្តែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន គ្រួសារលោកបានមានសេដ្ឋកិច្ចស្ថិរភាពដោយមានផ្ទៃដីធ្វើស្រែចំនួន ៣ ហិកតា គោបន្តពូជ ៣០ ក្បាល ផ្ទៃដីដាំដូងខ្ទិះចំនួន ១.០០០ ម៉ែត្រការ៉េ។ល។ ប្រាក់ចំណូលជិត ៦០០ លានដុងក្នុងមួយឆ្នាំ។លេខាគណៈកម្មាធិការបក្សខេត្ត វិញឡុង លោក ត្រឹន វ៉ាន់លៅ អញ្ជើញសួរសុខទុក្ខ និងប្រគេនពរបុណ្យចូលឆ្នាំថ្មីព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាលសមាគមពុទ្ធសាសនា វៀតណាម ព្រះចៅអធិការវត្តអង្គររាជបូរី (អង្គ) សង្កាត់ ង្វៀតហ្វា។ រូបថត៖ ថាញ់ហ្វាប្រធានក្រុមប្រឹក្សាជនជាតិរដ្ឋសភាលោក ឡឹម វ៉ាន់ម៉ឹន (ទី ៧ ពីស្តាំទៅ) រួមជាមួយនឹងក្រុមការងារអញ្ជើញសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុព្រះសង្ឃវត្ត មុនីវង្សា បុប្ផារាម សង្កាត់ អានស្វៀន ខេត្ត កាម៉ៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦។ រូបថត៖ ចិន្តារដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា លោក ង្វៀន ឌិញខាង អញ្ជើញសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មី ២០២៦ និងជូនអំណោយដល់បណ្តាក្រុមគ្រួសារ ខ្មែរ មានជីវភាពខ្វះខាតនៅឃុំ ចូវថាញ់ ខេត្ត វិញឡុង។ រូបថត៖ ថាញ់ហ្វាក្នុងឱកាសនេះ ក្រុមការងាររបស់មជ្ឈិម មូលដ្ឋានជាច្រើនបានអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុប្រគេនពរ និងជូនអំណោយជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេ មិញហ៊ឹង ក៏បានផ្ញើលិខិតអបអរសាទរបងប្អូនជនជាតិ សមមិត្ត និងព្រះសង្ឃជនជាតិ ខ្មែរ ផងដែរ។ ការយកចិត្តទុកដាក់នេះ រួមជាមួយនឹងស្មារតីសាមគ្គីភាពរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ ខ្មែរ បានរួមចំណែកធ្វើឲ្យ សម្បូរបែបផ្ទាំងគំនូរវប្បធម៌ចម្រុះបណ្តាជនជាតិ វៀតណាម រួមកម្លាំងគ្នាកសាងមាតុភូមិ សម្បូររុងរឿង។ពិធីបំបួសនាគក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ សឺនហេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅវត្ត សុរិយារាម ខ្វែងបបែលថ្មី ឃុំ ហ៊ឹងហូយ ខេត្ត កាម៉ៅ បានប្រព្រឹត្តឡើងពិធីប្រណាំងទូក ង ខ្នាតតូច ឬហៅថាទូកផ្កាចារ ឆ្នាំ ២០២៦ ទាក់ទាញកីឡាករកីឡាការិនីជាង ៣៦០ នាក់ចូលរួម។ រូបថត៖ ចិន្តាបងប្អូនជនជាតិពុះកញ្ជ្រោលចូលរួមការប្រកួតបាល់ទាត់កសិករ ខ្មែរ វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២៦ បានប្រារព្ធឡើងនៅទីក្រុង កឹនធើ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ទ្រុងកៀនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បញ្ជាការដ្ឋានយោធាខេត្ត អានយ៉ាង រៀបចំសកម្មភាពលេងកម្សាន្តសប្បាយដ៏មានអត្ថន័យជាច្រើនជូនកម្មាភិបាល យុទ្ធជនជាជនជាតិ ខ្មែរ។ រូបថត៖ វ៉ាន់ស៊ីនៅកណ្តាលចង្វាក់រស់នៅសម័យទំនើប បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតែរក្សាបាន "ព្រលឹង" ជនជាតិដដែលឆ្លងតាមរយៈចង្វាក់រាំ ឡាំថូន និងមុខអារហារប្រពៃណីទាំងឡាយ។ នេះមិនត្រឹមតែជាឱកាសលេងកម្សាន្តសប្បាយប៉ុននោះទេ ថែមទាំងជាស្ពានមេត្រីតភ្ជាប់អតីតកាល និងបច្ចុប្បន្នកាល បញ្ជាក់ពីកម្លាំងរស់រានដ៏ខ្លាំងក្លានៃអត្តសញ្ញាណវប្បធម៌ ខ្មែរ ភាគខាងត្បូង វៀតណាម ទៀតផង៕

ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។ ដើម្បីរៀបចំអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី មាមីងបងប្អូនជនជាតិ ខ្មែរ នៅគ្រប់ភូមិស្រុកមមាញឹករៀបចំ តុបតែងផ្ទះសំបែង និងរៀបចំគ្រឿងរណ្តាប់បូជា។ នៅតាមវត្តអារាម ខ្មែរ ពិធីកិច្ចប្រពៃណីជាច្រើនត្រូវបានរៀបចំឡើងយ៉ាងស្រគត់ស្រគំដូចជា៖ ពូនភ្នំខ្សាច់ បង្សុកូល ស្រង់ទឹកព្រះពុទ្ធប្បដិមា សម្តែងធម៌ទេសនាជាដើម។ ឈុតសម្លៀកបំពាក់ប្រពៃណី ស្រស់ឆើតឆាយចម្រុះពណ៌សម្របខ្លួនជាមួយនឹងផ្សែងធូបបង្កើតបានជាបរិយាកាសដ៏ ពិសិដ្ឋ កក់ក្តៅ។បងប្អូនជនជាតិ ខ្មែរ នៅវត្ត សិរីសុខុម ស្រឡូង សង្កាត់មីស្វៀន ទីក្រុង កឹនធើ ធ្វើពិធីកិច្ចដង្ហែមហាសង្ក្រាន្ត និងព្រះពុទ្ធប្បដិមា។ រូបថត៖ ចិន្តាសម្របខ្លួនក្នុងបរិយាកាសអ៊ូអរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ភូមិស្រុក ខ្មែរ ជាច្រើនរៀបចំល្បែងប្រជាប្រិយទាំងឡាយដូចជា៖ ទាញព្រ័ត្រ ចោលឈូង លោតបាវក្រចៅរួមជាមួយនឹងបណ្តាទម្រង់សិល្បៈពិសេសដាច់ដោយឡែក ដូចជា៖ រាំវង់ ច្រៀងយូកេ ជាដើម។ ជាពិសេស នៅឃុំ ហ៊ឹងហូយ ខេត្ត កាម៉ៅ បានប្រព្រឹត្តឡើងពិធីប្រណាំងទូក ង ខ្នាតតូច (ទូកផ្កាចារ) ទាក់ទាញកីឡាករកីឡាការិនីរាប់រយនាក់ក្នុង និងក្រៅខេត្តមកចូលរួម។ ពុទ្ធបរិស័ទប្រជាជន និងភ្ញៀវទេសចរច្រើនកុះករបានតាមដាន លើកទឹកចិត្តបង្កើតជាបរិយាកាស ផុលផុស ពុះកញ្ជ្រោល។មាមីងបងប្អូនជនជាតិ ខ្មែរ នៅវត្ត សិរីសុខុម ស្រឡូង សង្កាត់ មីស្វៀន ទីក្រុង កឹនធើ ដង្ហែមហាសង្ក្រាន្ត និងព្រះពុទ្ធប្បដិមាអំណរបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ចិន្តាពុទ្ធបរិស័ទ ខ្មែរ នៅវត្ត សិរីសុខុម ស្រឡូង សង្កាត់ មីស្វៀន ទីក្រុង កឹនធើ ធ្វើពិធីកិច្ចដង្ហែមហាសង្ក្រាន្តអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។ រូបថត៖ ចិន្តាពិធីកិច្ចពូនភ្នំខ្សាច់ត្រូវបានប្រារព្ធឡើងយ៉ាងស្រគត់ស្រគំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រួមចំណែកធ្វើឱ្យភ្លឺសន្ធៅសម្រស់វប្បធម៌ ខ្មែរ នៅឯតំបន់ជាយដែន តីនិញ។ រូបថត៖ យ៉ាងផឿងពិធីស្រង់ព្រះក្នុងថ្ងៃឡើងស័ក ឱកាសបុណ្យចូលឆ្នាំថ្មីរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅវត្ត សិរីឧត្តមប្រជុំវង្សា ព្រែកត្រកួន ឃុំ យ៉ាហ្វា ទីក្រុង កឹនធើ។ រូបថត៖ ចិន្តាចំពោះបងប្អូនជនជាតិ ខ្មែរ នៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ចំណុចលេចធ្លោក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះគឺភាពឱឡារិកក្នុងពិធីកិច្ចប្រពៃណីទាំងឡាយនៅខ្ទមអ្នកតា និងតុបតែងផ្កាប្រាក់នៅផ្ទះ។ លោក ឡឹមម៉ែប នៅភូមិ ៥ ចែករំលែកថា ពិធីកិច្ចទាំងនេះមិនត្រឹមតែបង្ហាញទឹកចិត្តគោរពដោយស្មោះសរចំពោះបុព្វបុរសប៉ុននោះទេ ថែមទាំងបញ្ញើបំណងប្រាថ្នាអំពីឆ្នាំថ្មីមួយភ្លៀងខ្យល់អំណោយផល ភូមិស្រុកសុខសប្បាយ សាមគ្គីភាពសហគមន៍កាន់តែខ្ជាប់ខ្ជួនថែមទៀត។បងប្អូនជនជាតិ ខ្មែរ នៅខេត្ត ដុងណាយ ដង្ហែផ្កាប្រាក់ និងគ្រឿងរណ្តាប់ទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦។បងប្អូនជនជាតិ ខ្មែរ នៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ធ្វើពិធីកិច្ចបណ្តេញខ្មោចបិសាច សុំសេចក្តីសុខសាន្តក្នុងបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ក ហ្កឿយហ៍ព្រះសង្ឃ និងពុទ្ធបរិស័ទ ខ្មែរ ធ្វើពិធីកិច្ចបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនអ្នកចែកឋាន។ រូបថត៖ ចិន្តាពិធីកិច្ចស្រង់ទឹកព្រះពុទ្ធប្បដិមាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីត្រូវបានបងប្អូនជនជាតិ ខ្មែរ រៀបចំយ៉ាងស្រគត់ស្រគំ បង្ហាញទឹកចិត្តគោរពដោយស្មោះសរ និងបំណងប្រាថ្នាអំពីឆ្នាំថ្មីមួយប្រកបដោយភាពសុខសាន្ត សុភមង្គល។អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីឆ្នាំនេះ បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង សប្បាយហើយកាន់តែមានក្តីសប្បាយថ្មីថែមទៀតខណៈពេលបរិយាកាសកក់ក្តៅសម្បូរសប្បាយ ស្ដុកស្ដម្ភបង្ហាញកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់ភូមិស្រុក។គ្រួសារលោក ថាច់ វីឡា នៅឃុំ សុងឡុក ឲ្យដឹងថា ដោយសារគំរូផលិតកម្មប្រកបដោយ ប្រសិទ្ធភាពទាំងឡាយរួមជាមួយនឹងការយកចិត្តទុកដាក់ គិតគូរជាក់ស្តែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន គ្រួសារលោកបានមានសេដ្ឋកិច្ចស្ថិរភាពដោយមានផ្ទៃដីធ្វើស្រែចំនួន ៣ ហិកតា គោបន្តពូជ ៣០ ក្បាល ផ្ទៃដីដាំដូងខ្ទិះចំនួន ១.០០០ ម៉ែត្រការ៉េ។ល។ ប្រាក់ចំណូលជិត ៦០០ លានដុងក្នុងមួយឆ្នាំ។លេខាគណៈកម្មាធិការបក្សខេត្ត វិញឡុង លោក ត្រឹន វ៉ាន់លៅ អញ្ជើញសួរសុខទុក្ខ និងប្រគេនពរបុណ្យចូលឆ្នាំថ្មីព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាលសមាគមពុទ្ធសាសនា វៀតណាម ព្រះចៅអធិការវត្តអង្គររាជបូរី (អង្គ) សង្កាត់ ង្វៀតហ្វា។ រូបថត៖ ថាញ់ហ្វាប្រធានក្រុមប្រឹក្សាជនជាតិរដ្ឋសភាលោក ឡឹម វ៉ាន់ម៉ឹន (ទី ៧ ពីស្តាំទៅ) រួមជាមួយនឹងក្រុមការងារអញ្ជើញសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុព្រះសង្ឃវត្ត មុនីវង្សា បុប្ផារាម សង្កាត់ អានស្វៀន ខេត្ត កាម៉ៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦។ រូបថត៖ ចិន្តារដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា លោក ង្វៀន ឌិញខាង អញ្ជើញសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មី ២០២៦ និងជូនអំណោយដល់បណ្តាក្រុមគ្រួសារ ខ្មែរ មានជីវភាពខ្វះខាតនៅឃុំ ចូវថាញ់ ខេត្ត វិញឡុង។ រូបថត៖ ថាញ់ហ្វាក្នុងឱកាសនេះ ក្រុមការងាររបស់មជ្ឈិម មូលដ្ឋានជាច្រើនបានអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុប្រគេនពរ និងជូនអំណោយជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេ មិញហ៊ឹង ក៏បានផ្ញើលិខិតអបអរសាទរបងប្អូនជនជាតិ សមមិត្ត និងព្រះសង្ឃជនជាតិ ខ្មែរ ផងដែរ។ ការយកចិត្តទុកដាក់នេះ រួមជាមួយនឹងស្មារតីសាមគ្គីភាពរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ ខ្មែរ បានរួមចំណែកធ្វើឲ្យ សម្បូរបែបផ្ទាំងគំនូរវប្បធម៌ចម្រុះបណ្តាជនជាតិ វៀតណាម រួមកម្លាំងគ្នាកសាងមាតុភូមិ សម្បូររុងរឿង។ពិធីបំបួសនាគក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ សឺនហេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅវត្ត សុរិយារាម ខ្វែងបបែលថ្មី ឃុំ ហ៊ឹងហូយ ខេត្ត កាម៉ៅ បានប្រព្រឹត្តឡើងពិធីប្រណាំងទូក ង ខ្នាតតូច ឬហៅថាទូកផ្កាចារ ឆ្នាំ ២០២៦ ទាក់ទាញកីឡាករកីឡាការិនីជាង ៣៦០ នាក់ចូលរួម។ រូបថត៖ ចិន្តាបងប្អូនជនជាតិពុះកញ្ជ្រោលចូលរួមការប្រកួតបាល់ទាត់កសិករ ខ្មែរ វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២៦ បានប្រារព្ធឡើងនៅទីក្រុង កឹនធើ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ទ្រុងកៀនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បញ្ជាការដ្ឋានយោធាខេត្ត អានយ៉ាង រៀបចំសកម្មភាពលេងកម្សាន្តសប្បាយដ៏មានអត្ថន័យជាច្រើនជូនកម្មាភិបាល យុទ្ធជនជាជនជាតិ ខ្មែរ។ រូបថត៖ វ៉ាន់ស៊ីនៅកណ្តាលចង្វាក់រស់នៅសម័យទំនើប បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតែរក្សាបាន "ព្រលឹង" ជនជាតិដដែលឆ្លងតាមរយៈចង្វាក់រាំ ឡាំថូន និងមុខអារហារប្រពៃណីទាំងឡាយ។ នេះមិនត្រឹមតែជាឱកាសលេងកម្សាន្តសប្បាយប៉ុននោះទេ ថែមទាំងជាស្ពានមេត្រីតភ្ជាប់អតីតកាល និងបច្ចុប្បន្នកាល បញ្ជាក់ពីកម្លាំងរស់រានដ៏ខ្លាំងក្លានៃអត្តសញ្ញាណវប្បធម៌ ខ្មែរ ភាគខាងត្បូង វៀតណាម ទៀតផង៕