កន្លែងកើតហេតុនៃការបំផ្ទុះនៅទីក្រុង Kerman ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ រូបថត៖ AA/TTXVN
មុននោះ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកចំនួនពីរលើកជាប់ៗគ្នាក្នុងឱកាសគម្រប់ខួប៤ឆ្នាំនៃការស្លាប់ របស់ឧត្តមសេនីយ Qassem Soleimani ក្នុងខេត្ត Kerman កាលពីថ្ងៃទី៣ ខែមករា បណ្តាលឲ្យមនុស្ស ៩១ នាក់ស្លាប់ និងជាង ២៧០នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារនៅអ៊ីរ៉ង់ធ្វើឱ្យស្ថានភាពសន្តិសុខនៅមជ្ឈិមបូព៌ាកាន់តែស្មុគស្មាញ ក្នុងបរិបទដែលការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា គ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះទេ៕