សំបុត្រថ្លែងអំណរគុណរបស់រដ្ឋមន្រ្តីអ៊ីតាលីផ្ញើជូន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក ផាម ប៊ិញមិញ (Pham Binh Minh)។
រដ្ឋមន្រ្តីអ៊ីតាលី លោក Luigi Di Maio បានផ្ញើសំបុត្រថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភប្រទេសនេះ ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។
គោរពផ្ញើជូនលោក ផាម ប៊ិញមិញ (Pham Binh Minh)
ខ្ញុំចង់សម្តែងពីទឹកចិត្តអរគុណដោយស្មោះ ចំពោះការឧបត្ថម្ភរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំង ការរាតត្បាតនៃជំងឺ Covid-19 នៅអ៊ីតាលី។ ក្នុងកាលៈទេសៈពេញទៅដោយបញ្ហាប្រឈមនេះ ស្មារតីសាមគ្គីធំទូលាយ បានស្តែងនៅគ្រប់កម្រិតដោយរដ្ឋាភិបាល បណ្តាអង្គការសង្គម និងជាតឹកតាងសឱ្យឃើញទំនាក់ទំនងស៊ីជម្រៅ រវាងប្រទេសយើងទាំងពីរ។
រដ្ឋាភិបាលអ៊ីតាលីកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរារាំងការរាតត្បាតនៃ virus SARS-CoV-2 មើលថែដល់អ្នករងគ្រោះប៉ះពាល់ និងដោះស្រាយនូវផលវិបាកធ្ងន់ធ្ងរ ចាប់ប្រភពចេញពជំងឺរាតត្បាត ដែលមានលក្ខណៈសកលលោកនេះ។ ការជំនួយឧបត្ថម្ភនៃមិត្ត ប្រាកដនឹងរួមចំណែកលើភាពជោគជ័យក្នុងសកម្មភាពរបស់យើងខ្ញុំ នឹងជួយយើងខ្ញុំក្នុងដំណើរស្តារឡើងវិញក្រោយពីជំងឺរាតត្បាត។
ប្រជាជនអ៊ីតាលីនឹងតែងកត់ត្រានូវទឹកចិត្តសង្គហៈ និងស្មារតីសាមគ្គី ដែលវៀតណាមបង្ហាញក្នុងពេលចាំបាច់។ រួមសាមគ្គី ពួកយើងកៀកស្មាក្បែរគ្នា។ រួមសាមគ្គី ពួកយើងនឹងជោគជ័យ។
ជាទីគោរពដ៏ខ្ពង់ខ្ពស់
Luigi Di Maio