អង្គការនយោបាយសង្គម និងសមូហភាពជាច្រើនទៀតក៏មានសកម្មភាពផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភជនក្រីក្រក្នុងឱកាសបុណ្យតេតផងដែរ។
យោងតាមព័ត៌មានរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ម្សាញ់ សប្តស័ក ២០២៥ រណសិរ្សមាតុភូមិ វៀតណាម ចាប់ពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋានបានធ្វើការចលនាយ៉ាងសកម្ម ដោយ មានការជួយឧបត្ថម្ភពីថវិការដ្ឋ ដើម្បីជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារលើខ្សែបន្ទាត់ក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំបាក ពិសេស ដោយមានអំណោយសរុបជិត ៧,៩លានកញ្ចប់ ក្នុងតម្លៃជាង ៤,៧៤២ ពាន់លានដុង (ជិត ១៩០លានដុល្លារ អាមេរិក)។
អង្គការនយោបាយសង្គម និងសមូហភាពជាច្រើនទៀតក៏មានសកម្មភាពផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភជនក្រីក្រក្នុងឱកាសបុណ្យតេតផងដែរ។ ក្នុងនោះ សមាគមកាក បាទក្រហមវៀតណាមបានរៀបចំចលនា “បុណ្យតេតសប្បុរសធម៌” ឆ្នាំ ២០២៥។ រហូតមកដល់ពេលនេះ ខេត្ត ក្រុងចំនួន ៥៤ បានកៀរគរការឧបត្ថម្ភអំណោយជាង ៥៦ ម៉ឺន កញ្ចប់ ដោយមានតម្លៃ ២៨២,៣ ពាន់លានដុង (ប្រហែល ១១ លានដុល្លារ អាមេរិក)។
សមាគមកសិករវៀតណាមគ្រប់លំដាប់ថ្នាក់បានអំពាវនាវ ចលនាយ៉ាងសកម្មឲ្យ មានការរ៉ៃអង្គាស ឧបត្ថម្ភទឹកប្រាក់ និងអំណោយពីអង្គភាពអាជីវកម្ម អង្គការ បុគ្គល និងសប្បុរសជននានា ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព ការជួយទំនុកបម្រុងគ្នាទៅ វិញទៅមកនៅក្នុងសហគមន៍។ សមាគមគ្រប់លំដាប់ថ្នាក់បានកៀរគរអំណោយជាង ១៩ ម៉ឺនកញ្ចប់ រួមទាំងអំណោយជាសាច់ប្រាក់ និងអំណោយជាសម្ភារៈ ដូចជា ស្បៀងអាហារ របស់របរចាំបាច់ក្នុងបុណ្យតេត ដែលមានតម្លៃសរុប ៧៦,៧ ពាន់លាន ដុង (៣,១ លានដុល្លារអាមេរិក) ដើម្បីប្រគល់ជូនគ្រួសារកសិករក្រីក្រ និងគ្រួសារដែល មានស្ថានភាពលំបាក៕