
អេហ្ស៊ីបមានគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអាស៊ាន (Image: VOV)
នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងកែរ ក្រុមប្រឹក្សារការទូតអេហ្ស៊ីបនិងគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងកែរបានសហការរៀបចំសិក្ខាសាលា «កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងវិនិយោគរវាងអេហ្ស៊ីបនិងអាស៊ាន»។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long បានសង្កត់ធ្ងន់ទៅលើការបង្កើតសហគមន៍អាស៊ានគឺជាដំណើរខំប្រឹងប្រែងរបស់ប្រទេសអាស៊ានទាំង ១០ ក្នុងអំឡុងជាង ៥០ ឆ្នាំកន្លងទៅ។ នេះគឺជាដំណើរផ្លាស់ប្តូរនិងចែករំលែកព័ត៌មានបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកដើម្បីបង្កើតឡើងសហគមន៍អាស៊ាននាបច្ចុប្បន្ន។ ដោយហេតុនេះ ក្បាលម៉ាស៊ីលរបស់អាស៊ានធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។ អំពីគោលដៅនៃសន្និសីទលើកនេះ ឯកអគ្គរដ្ឋទូត Do Hoang Long បានវាយតំលៃថា៖ នេះគឺជាឱកាសដើម្បីប្រទេសអាស៊ានទាំងឡាយចែករំលែកនិងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានអាជីវករ អេហ្ស៊ីបអំពីអាស៊ាន តាមរយៈនោះ បង្កើនទំនាក់ទំនងផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីទាំងពីរ។ រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាការទូតអេហ្ស៊ីប លោក Mounir Zahran បានអះអាងថា៖ អាស៊ានគឺជាសហគមន៍សេដ្ឋកិច្ចរស់រវឹកដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការទាក់ទាញការវិនិយោគរបស់ប្រទេសអាស៊ានដូចជា៖ សឹង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាមគឺជាមេរៀនដ៏ថ្លែថ្លាចំពោះប្រទេសអេហ្ស៊ីបជាពិសេសក្នុងពេលដែលរដ្ឋាភិបាលអេហ្ស៊ីបកំពុងអនុវត្តយុទ្ធសាស្ត្រ «ទស្សនៈអេហ្ស៊ីបដល់ឆ្នាំ ២០៣០»៕
តាម VOV5- វិទ្យុសម្លេងវៀតណាម