ព័ត៌មាន

អាស៊ី-អឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងសតវត្សិ៍ទី២១


ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

នេះគឺជាប្រធានបទនៃសន្និសីទ ដោយក្រសួងការបរទេសវៀតណាម​រៀបចំឡើង នាថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០១៦នៅទី​ក្រុង​ហាណូយ។ សន្និសីទលើកនេះជាព្រឹត្តិ​ការណ៍មួយ ស្ថិតនៅក្នុងបណ្ដាសកម្មភាព​រំលឹក​ខួបអនុស្សាវរីយ៍ លើក​ទី២០ នៃទិ​វាសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ។ ថ្លែងមតិ​នៅទី​នេះ ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ បរទេសវៀតណាម លោក​ Pham Binh Minh បាន​អះអាងថា៖ ក្នុង​រយៈ​ពេល​២០​ឆ្នាំកន្លង​ទៅ វេទិកា ASEM បាន​អះអាងជាយន្តការ​សន្ទនា និងសហប្រតិបត្តិការ​សំ​ខាន់ មាន​ទ្រង់​ទ្រាយ​ធំបំ​ផុត​រវាង​ទ្វីបទាំងពីរ ជំរុញនិន្នការសហប្រតិបត្តិការ ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។  ឧប​នាយករដ្ឋមន្ត្រី លោក​ Pham Binh Minh បានអោយដឹងថែមទៀតថា៖

​“ ASEM កំពុងប្រឈមមុខនឹងតម្រូវការថ្មី លើកកំពស់កិច្ចសហប្រតិបត្តិការ​ ដើម្បីអះអាង​នូវតួនាទី មិន​អាច​ខ្វះបាន​របស់​ខ្លួន។ នេះគឺពេលវេលាដើម្បីយើងឯក​ភាព ជាមួយគ្នា​ថែមទៀត ដើម្បី​លើកកំពស់​កិច្ច​សហប្រតិ​បត្តិការ​អាស៊ី​-អឺរ៉ុប ឆ្ពោះទៅសហគមន៍អាស៊ាន បំពេញល្អថែមទៀត នូវបំណងប្រាថ្នា របស់ប្រជាជននៃទ្វីប​ទាំង​ពីរ សម​ស្រប​ ជាមួយតម្រូវ​ការរបស់ការអភិវឌ្ឍន៍។”

​នៅទីនេះ បណ្ដាអង្គសន្និសីទបានវាយតំលៃខ្ពស់តួនាទីរបស់វៀតណាម ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។ វៀត​ណាម​ជានិច្ចកាល​ ជាសមាជិកសកម្ម​និងមានការ​ទទួលខុសត្រូវ វៀតណាមគោរពកិច្ចសហប្រតិបត្តិការក្នុង ASEM៕ 

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top