កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ប្រជាជនរំលឹកវិញ្ញណខន្ធជនរងគ្រោះដោយគ្រោះរញ្ជួលដី - ព្យុះយក្ស នៅខែមីនា ឆ្នាំ២០១១ នៅទីក្រុង Iwaki ខេត្ត Fukushima ប្រទេសជប៉ុន។ រូបថត៖ Kyodo/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
មុននោះ ចូលរួមអង្គសន្និសីទលើកទី២៨ ភាគីទាំងឡាយដែលចូលរួមសន្ធិសញ្ញាក្របខណ្ឌ នៃអង្គការសហប្រជាជាតិ អំពីបម្រែបម្រួលអាកាសធាតុ (COP28) នាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) បានបញ្ចេញទិសដៅសហប្រតិបត្តិការរួមមានការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ តាមរយៈការប្រើប្រាស់នៅលើសកលលោក ទូទាំងប្រជាជន ព្រមទាំងលើកកម្ពស់ពហុភាគីនិយម ធានាគ្មាននរណាឬប្រទេសណាមួយ ត្រូវបោះបង់ឲ្យនៅខាងក្រោយ។ បញ្ចេញខ្លឹមសាច្នៃប្រឌិតផ្លាស់ប្តូរថ្មី វិទ្យាសាស្រ្តបច្ចេកវិទ្យា ក្លាយជាវិស័យសហប្រតិបត្តិការស្នូល និងជំរុញហិរញ្ញវត្ថុអនុគ្រោះសម្រាប់អាកាសធាតុ ធ្វើជាចន្ទល់ ជួយបើកសោរគោលដៅអាកាសធាតុសកលលោក។
គណៈគ្រប់គ្រងឧបទ្វីបសើនត្រា (Son Tra) និងឆ្នេរសមុទ្រទេសចរណ៍ដាណាំង សហការនឹងអង្គភាពរៀបចំកម្មវិធី “ថ្ងៃបុណ្យបរិស្ថាន” ក្រោមប្រធានបទ “សមុទ្រដាណាំងបៃតងជានិច្ចជាកាល”។ សកម្មភាពទាក់ទាញយុវវ័យ អ្នកស្រុក ជិត៥០០នាក់ ចូលរួមគាំទ្រ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
វៀតណាមជឿជាក់ថា ជាមួយការប្តេជ្ញាចិត្ត សកម្មភាពខ្លាំង នឹងការជំនួយដ៏សកម្មដែលមានប្រសិទ្ធភាពពីប្រទេសអភិវឌ្ឍមកចំពោះប្រទេសកំពុងអភិវឌ្ឍ អាស៊ីមួយដែលបំភាយឧស្ម័នស្មើសូន្យនោះ នឹងក្លាយជាការពិត នាំមកនូវភាពសម្បូររុងរឿង សម្រាប់សហគមន៍នៃប្រទេសនានាក្នុងអាស៊ី អនាគតចីរភាពនឹងមាននៅលើសកលលោក។
អត្ថបទ៖ កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម AFP Xihua(ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចុះផ្សាយ)
បច្ចេកវិទ្យា ក្រាហ្វីក៖ ត្រាងញូង
ប្រែសម្រួល៖ រីកើង