អាស៊ាន

អាស៊ាន៖ ការនាំចេញទំនិញមានការរីកចម្រើន

ឆ្លងកាត់ឆ្នាំ ២០២៣ ដែលពោរពេញទៅដោយការលំបាក និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោក ឈានចូលដល់ឆ្នាំ ២០២៤ ដោយការស្តារ​ឡើងវិញនៃទីផ្សារពិភពលោក...
ឆ្លងកាត់ឆ្នាំ ២០២៣ ដែលពោរពេញទៅដោយការលំបាក និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោក ឈានចូលដល់ឆ្នាំ ២០២៤ ដោយការស្តារ​ឡើងវិញនៃទីផ្សារពិភពលោក ការបញ្ជាទិញទំនិញ​នាំចេញ​បាន​កើនឡើង ដូច្នេះសកម្មភាពនាំចូល និងនាំចេញរបស់បណ្តាប្រទេសអាស៊ានមានការរីកចម្រើន។

ការស្តារឡើងវិញនៃការនាំចេញកាន់តែខ្លាំងនឹងមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្ម។ សេដ្ឋកិច្ចនៃប្រទេសអាស៊ានដែលមានសមាមាត្រខ្ពស់នៃការនាំចេញទំនិញក្នុង GDP រួមមាន សិង្ហបុរី (១១០%) វៀតណាម (៩១%) និងម៉ាឡេស៊ី (៨៦%)។ ការនាំចេញទំនិញគឺជាកម្លាំងចលករដ៏សំខាន់នៅក្នុងប្រទេសថៃ (៥៨%) ក្នុង​នោះបណ្តាប្រទេសដែលមានទីផ្សារក្នុងស្រុកធំជាង ដូចជា ប្រទេសឥណ្ឌូនេស៊ី (២២%) និងហ្វីលីពីន (២០%) នឹងរងផលប៉ះពាល់តិចជាងនេះ។

ការនាំចេញគ្រឿងអេឡិចត្រូនិកកំពុងនាំមុខគេ​ក្នុង​ការស្តារឡើង​នៃពាណិជ្ជកម្ម ហើយមានចំណែកធំនៃការនាំចេញពីប្រទេសហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី និងក្នុងកម្រិតតិចជាងប្រទេសថៃ។ ការនាំចេញគ្រឿងអេឡិចត្រូនិកមានចំនួនប្រហែល ៥៨% នៃទំហំនាំចេញសរុបរបស់ប្រទេសហ្វីលីពីន ៣៨% នៅម៉ាឡេស៊ី; ៣១ % នៅវៀតណាម; និង ២៣% នៅសិង្ហបុរី។ 

កសិកម្មតែងតែជាវិស័យដ៏សំខាន់បំផុតមួយសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលស្មើ​ និងខ្ពស់ជាង ២៥​% ​នៃផលិតផល​ក្នុងស្រុក​សរុប (GDP) នៃប្រទេសមួយចំនួន។ សម្រាប់ប្រទេសមីយ៉ាន់ម៉ា វិស័យ​នេះបង្កើត​ការងារច្រើនជាង ៤០% នៃការងារសរុប​។ អាស៊ាន​ជា​ប្រភព​ផ្គត់​ផ្គង់កសិផល​សំខាន់​សម្រាប់​ទីផ្សារ​ធំៗ​ជាច្រើន​លើ​ពិភពលោក។ ជាគំរូគឺឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី ដាំកៅស៊ូប្រហែល ៣,៣ លាន តោនក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ ៧០% នៃផលិតកម្មពិភពលោក។

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺជាប្រទេសផលិតប្រេងដូងសំខាន់ពីរនៅអាស៊ីអាគ្នេយ៍ ហើយផ្គត់ផ្គង់ជិត ៩០% នៃបរិមាណ​ផលសរុបពិភពលោក។ លើសពីនេះ ប្រទេសឥណ្ឌូនេស៊ីក៏ជាប្រទេសផលិតកាកាវធំទី ៣ ក្នុងពិភពលោក ដោយផ្តល់ប្រហែល ៤៥ ម៉ឺនតោនក្នុងមួយឆ្នាំ ហើយជាប្រទេសផលិតតែធំទី ៨ ក្នុងពិភពលោក យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)

ប្រទេសហ្វីលីពីនគឺជាប្រទេសផលិត និងនាំចេញដូង និងម្នាស់ដ៏ធំបំផុតមួយរបស់ពិភពលោក ហើយក៏ជាប្រទេសផលិតស្ករសដ៏សំខាន់ផងដែរ។ យោងតាមទិន្នន័យដែលទើបប្រកាសស្ថាប័នស្ថិតិជាតិហ្វីលីពីន នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ការនាំចេញទំនិញ និងសេវាកម្មរបស់ប្រទេសបានកើនឡើង ៧,% ។ វៀតណាម និង​ថៃ ជា​ប្រទេស​នាំ​មុខ​គេ​ទាំង​ពីរ​ក្នុង​ការ​នាំ​ចេញ​អង្ករ។ ប្រទេសវៀតណាម និងឥណ្ឌូនេស៊ី គឺជាមហាអំណាចនាំចេញម្រេច។ វៀតណាម ថៃ ម៉ាឡេស៊ី ជាប្រទេសនាំចេញទុរេនធំជាងគេទាំងបី

ក្នុងត្រីមាសទីមួយនៃឆ្នាំនាំ ២០២៤​​  ទំហំ​នាំចេញទំនិញរបស់វៀតណាមត្រូវបានសន្និដ្ឋានថានឹងឈានដល់ ៩៣,០៦ ពាន់លានដុល្លារអាមេរិក កើនឡើងយ៉ាងខ្លាំង និងស្មើៗគ្នានៅក្នុងក្រុមទំនិញទាំង ៣ ជាពិសេស៖ ក្រុមកសិកម្ម រុក្ខាប្រមាញ់ និងជលផលត្រូវបានសន្និដ្ឋានថានឹងសម្រេចបាន ៨,៤៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣, %; ក្រុមផលិតផលឧស្សាហកម្មកែច្នៃ និងផលិតកម្មត្រូវបានសន្និដ្ឋានថានឹងសម្រេច​បាន ៧៩,៦ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៨៦% នៃទំហំនាំចេញសរុប។ ក្រុមឥន្ធនៈរ៉ែត្រូវបានសន្និដ្ឋានថានឹងសម្រេចបាន១,១៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,១​% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ លើសពីនេះ សកម្មភាពនាំចេញផលិតផលកាត់ដេរនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ មានសញ្ញាវិជ្ជមាន។

នៅត្រីមាសទីមួយនៃឆ្នាំ ២០២៤ ឥណ្ឌូនេស៊ីគឺជាទីផ្សារនាំចូលធំទីបីរបស់វៀតណាមក្នុងអាស៊ាន (បន្ទាប់ពីប្រទេសថៃដែលមាន ២,៦ ពាន់លានដុល្លារ និងម៉ាឡេស៊ីដែលមាន ២,៤១ពាន់លានដុល្លារ)។ ជាលើកដំបូង វៀតណាមបានក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទៅកាន់ទីផ្សារសិង្ហបុរី និងជាដៃគូនាំចេញជលផលធំទី ៥ ទៅកាន់ប្រទេសនេះ។ ទំហំនាំចេញរបស់ប្រទេស​សិង្ហបុរី​សម្រេចបានជាង ១៦៥,៩៤ ពាន់លានដុល្លាសិង្ហបុរី  កើនឡើង ៤,៤៥ % ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។

ធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសថា អត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ម៉ាឡេស៊ីក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ សម្រេចបាន ៤,% ក្នុងរយៈពេលដូចគ្នា ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំមុន។ លទ្ធផលនេះកើតចេញពីការស្តារៈឡើងវិញនៃតម្រូវការនាំចេញពីដៃគូបរទេស ក៏ដូចជាការប្រើប្រាស់ឯកជនដែលកត់ត្រាកំណើនខ្លាំង។ ការ​នាំ​ចេញ​របស់​ម៉ាឡេស៊ី​បាន​កើន​ឡើង ៥,២% ធៀប​នឹង​ការ​ធ្លាក់​ចុះ ៧,៩% នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២៣។

ការនាំចេញរបស់អាស៊ានកំពុង​កើនឡើងវិញ នឹងជួយពង្រីកអតិរេកពាណិជ្ជកម្ម បង្កើនការ​ទុក​បម្រុងរូបយិវត្ថុបរទេស និងរក្សាស្ថិរភាពរូបិយប័ណ្ណនៅឆ្នាំ ២០២៤ ដោយហេតុនេះ សង្ឃឹមថាខឿន​សេដ្ឋកិច្ច​អាស៊ាន​នឹងស្តារឡើង​វិញ​យ៉ាង​ខ្លាំង​ក្លា។

 

អត្ថបទ៖ កាសែតរូបភាព​វៀតណាម​សរុប រូបថត៖VNA 

ប្រែសម្រួលដោយង្វៀន​យ៉ាង

 


top