គិតដល់ខែមិថុនា ឆ្នាំ២០១៩ ក្រុមនាវាវៀតណាម មាននាវា ១.៥៦៨ គ្រឿង ជាមួយនឹងចំណុះសរុបប្រហែល ៤,៨លាន GT ចំណុះទម្ងន់សរុបប្រហែល ៧,៨លាន DWT។ ក្រុមនាវាវៀតណាម ឈរលំដាប់ទី៤ ក្នុងតំបន់អាស៊ាន និងឈរលំដាប់ទី៣០លើពិភពលោក។
(តាមស្ថិតិនៃវេទិកាពាណិជ្ជកម្ម និងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិ (UNCTAD )។
|
វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា សឹង្ហាបូរី ឥណ្ឌូនេស៊ី ប្រ៊ូលណេ ដែលជាប្រទេសនៅចំណុះប្លុកអាស៊ាន មានផ្លូវព្រំដែនជាប់នឹងសមុទ្រខាងកើត។ វៀតណាមជាប្រទេសឈានមុខ ក្នុងតំបន់ផែនការប្រព័ន្ធប៉ូលីសសមុទ្រ សមកាលបម្រើពាណិជ្ជកម្មតាមផ្លូវសមុទ្រ។ អគ្គនាយកដ្ឋានសមុទ្រវៀតណាម ឱ្យដឹងថា សព្វថ្ងៃនេះ ទូទាំងប្រទេសមានកំពង់ផែ ២៧២កន្លែង ប្រវែងស្ពាន នៅតាមកំពង់ផែ សរុបចំនួន៩២,២គីឡូម៉ែត្រ ជាមួយនឹងពលានុភាពសរុបជាង៥៥០លានតោនក្នុងមួយឆ្នាំ។ ប្រព័ន្ធកំពង់ផែផ្សារភ្ជាប់នឹងមជ្ឈមណ្ឌល និងតំបន់សេដ្ឋកិច្ចធំៗ នៃទូទាំងប្រទេស។ សព្វថ្ងៃ កកើតបានកំពង់ផែធំៗ ជាមួយនឹងតួនាទីជាដើមចំ បម្រើការនាំចេញចូលនូវទំនិញ និងបង្កើតកម្លាំងអភិវឌ្ឍន៍ទូទាំងតំបន់ដូចជា៖ កំពង់ផែក្វាងនិញ (Quang Ninh) ហាយភង់ (Hai Phong) តភ្ជាប់នឹងតំបន់សេដ្ឋកិច្ចសំខាន់ៗ នៅភូមិភាគខាងជើង, កំពង់ផែធឿធៀនហ្វេ (Thua Thien Hue) ដាណាំង (Da Nang) យុងក្វឹក (Dung Quat) ក្វីញើន (Quy Nhon) តភ្ជាប់នឹងតំបន់សេដ្ឋកិច្ចសំខាន់ៗ នៅភូមិភាគខាងកណ្តាល, កំពង់ផែទីក្រុងហូជីមិញ បារៀ - វូងតាវ (Ba Ria - Vung Tau) ដុងណាយ (Dong Nai) តភ្ជាប់នឹងតំបន់សេដ្ឋកិច្ចសំខាន់ៗ នៅភូមិភាគអាគ្នេយ៍, កំពង់ផែកឹនធើ (Can Tho) អាងយ៉ាង (An Giang) តភ្ជាប់នឹងតំបន់សេដ្ឋកិច្ចសំខាន់ៗ នៅវាលរាបទន្លេគឺវឡុង។