ព័ត៌មាន

អាស៊ានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា

រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោះប្រជុំពិសេសមួយតាមរយៈប្រព័ន្ធអនឡាញនៅថ្ងៃទី១៣ ខែមីនា ដើម្បីផ្លាស់ប្តូរទស្សនៈលើស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា និងការដោះស្រាយផលប៉ះពាល់នៃជម្លោះទៅលើអាស៊ាន។

កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា។ (រូបថត៖ VNA)

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់ថា ប្រទេសនានាបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា; អំពាវនាវឱ្យប្រទេសទាំងអស់គោរពច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ; សង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ឈប់សកម្មភាពអរិភាពជាបន្ទាន់ ដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់អតិបរមា ជៀសវាងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង និងដោះស្រាយភាពខុសគ្នាតាមរយៈការទូត និងការសន្ទនា ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីសុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋអាស៊ាននៅក្នុងតំបន់ ដែលរង ផលប៉ះពាល់ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋអាស៊ានផងដែរ៕


top