បំពុលកខ្វក់មហាសមុទ្រដោយសំរាមប្លាស្ទិកជាចម្បង ចាត់ទុកជាបញ្ហាបរិស្ថានប្រឈមឈរលេខពីរ លើពិភពលោក បន្ទាប់ពីបម្រែបម្រួលអាកាសធាតុ។ ដើម្បីជំនះនឹងបញ្ហាទាំងនេះ ប្រទេសនានានៅអាស៊ីអាគ្នេយ៍ មានជំហានដើរជាក់ស្តែង ដើម្បីកាត់បន្ថយសំរាមប្លាស្ទិករំសាយចេញបរិស្ថាន។
Theo តាមតួលេខទិន្នន័យនៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ រៀងរាល់ឆ្នាំសំរាមប្លាស្ទិកចាក់ចូលមហាសមុទ្រប្រហែល៨លានតោន គំរាមគំហែងដល់ជីវភាពរស់នៅនៃភាវៈរស់សមុទ្រ ជួនកាលនៅជ្រាបចូលប្រព័ន្ធស្បៀងអាហាររបស់មនុស្ស។ សត្វមានជីវិតតូចដូចជាអណ្តើកសមុទ្រ ឬប្រភេទធំៗដូចជាត្រីបាឡែន បាន និង កំពុងជាសត្វរងគ្រោះផ្ទាល់នៃកាក់សំណល់ប្លាស្ទិក។ ពិសេស ទ្វីបអាស៊ី ជាតំបន់បង្កបំពុលកខ្វក់បរិស្ថានសមុទ្រច្រើនបំផុត ដោយសារសំរាមប្លាស្ទិក ស្រូបយក៦០% នៃបរិមាណសំរាមប្លាស្ទិកលើមហាសមុទ្រ។ ក្នុងនោះ មានប្រទេស៤ ក្នុងចំណោមប្រទេសទាំង៥នៅអាស៊ី ស្ថិតក្នុងបញ្ជីនេះ មាននៅចំណុះអាស៊ីអាគ្នេយ៍។
តាមរបាយការណ៍នៃអង្គការគាំពារមហាសមុទ្រ និង មជ្ឈមណ្ឌល McKinsey ស្តីពីសហគ្រាស និង បរិស្ថាន ចិន ថៃ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន កំពុងផ្ទុះឡើងនូវតម្រូវការស្តីពីផលិតផលប្រើប្រាស់ ប៉ុន្តែនៅកង្វះហេដ្ឋារចនាសម្ពន្ធធ្វើប្រព្រឹត្តិកម្មសំរាម ដើម្បីទប់ស្កាត់នឹងភាពកើនឡើង នៃប្រភេទថង់ប្លាស្ទិក។ ជាមួយនឹងបណ្តោយឆ្នេរសមុទ្រវែង ប្រភពធនធានជាយសមុទ្រសម្បូរបែប រួមដំណើរនឹងសេវាកម្មទេសចរណ៍អេកូឡូស៊ី ប្រសិនបើបរិស្ថានសមុទ្រត្រូវបំផ្លេចបំផ្លាញ អាស៊ាននឹងប្រឈមមុខនឹងបញ្ហាហានិភ័យបាត់ទៅប្រភពចំណូលធំ មកពីសកម្មភាពសេដ្ឋកិច្ចសមុទ្រ ក្នុងពេលពលករជាច្រើនត្រូវប្រឈមមុខនឹងស្ថានការនិកម្មភាព។
វាលសំរាមនៅ Manila, ប្រទេសហ្វីលីពីន។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ត្រីបាឡែន ក្នុងក្រពះមានសំរាមប្លាស្ទិកឡើងដល់៦គីឡូក្រាម ងាប់អណ្តែតរសាត់ចូលច្រាំង នៅតំបន់អភិរក្ស Wakatobi នៅខេត្ត Sulawesi ប្រទេសឥណ្ឌូនេស៊ី។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សំរាមរាយពាសពេញលើឆ្នេរសមុទ្រ ដែលត្រូវរលក និង ខ្យល់កួចចូលច្រាំងបង្កបំពុលកខ្វក់ ធ្វើបាត់សោភ័ណភាពធម្មជាតិ នៅឃុំកោះកាមប៊ិញ (Cam Binh) ទីក្រុងកាមរ៉ាញ់ (Cam Ranh) ខេត្តខាញហ្វ័រ (Khanh Hoa)។ រូបថត៖ យឿងជីទឿង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
បញ្ជាក់អំពីសកម្មភាពទប់ស្កាត់សំរាមប្លាស្ទិក នៅតំបន់អាស៊ាន នាយកមជ្ឈមណ្ឌលពិពិធជីវិសាស្រ្តអាស៊ាន Theresa Mundita S Lim ឱ្យដឹងថា ប្រទេសមួយចំនួន បានពង្រាយកម្មវិធីលម្អិតជាង ដើម្បីរក្សាស្អាតបរិស្ថាន ក្នុងនោះមានបរិស្ថានសមុទ្រ ដោយវិធីកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក។
តាមទីភ្នាក់ងារសារព័ត៌មាន Borneo Bulletin រដ្ឋាភិបាល Brunei កំពុងឆ្ពោះទៅកាន់គោលបំណងកំចាត់ចោលថង់ប្លាស្ទិក ចេញពីផ្សារទំនើបចាប់ពីឆ្នាំ២០១៩ ហើយលើកទឹកចិត្តអ្នកប្រើប្រាស់ថង់ស្និទ្ធស្នាលនឹងបរិស្ថាន។ ដោយឡែកនៅប្រទេសកម្ពុជា ផ្សារទំនើបធំៗបានអនុវត្តបង់ប្រាក់០.១ដូល្លាអាមេរិក លើថង់ប្លាស្ទិកដាក់ទំនិញមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ឡាវកំពុងលើកទឹកចិត្តប្រើប្រាស់ថង់កែច្នៃឡើងវិញ នៅតំបន់សាធារណៈ ជំនួសឱ្យថង់ប្លាស្ទិក។
ចាប់ពីឆ្នាំ២០១៤ រដ្ឋាភិបាលថៃបាននាំយកធ្វើប្រព្រឹត្តិកម្មសំរាមក្លាយជាអាទិភាពនៃកម្មវិធីរបៀងវារៈ ជាមួយគោលនយោបាយកាត់បន្ថយថង់ប្លាស្ទិក ដបប្លាស្ទិក នៅស្ថាបនរដ្ឋាភិបាល និង សហគ្រាស។ ទន្ទឹមនោះដាក់ចេញបទបញ្ជាហាមប្រើប្រាស់ប្រដាប់ប្លាស្ទិក នៅតាមទីកន្លែងទេសចរណ៍។ ជាមួយគោលបំណងកែច្នៃឡើងវិញនូវសំរាមប្លាស្ទិក ៦០% នៅឆ្នាំ២០២១ រដ្ឋាភិបាលថៃក៏កំពុងសង្កេតពិនិត្យដាក់ពន្ធចំពោះថង់ប្លាស្ទិក។ គិតដោយឡែកនៅថៃ រៀងរាល់ឆ្នាំមានសំរាមប្លាស្ទិកប្រហែល២លានតោន បានរំសាយចេញបរិស្ថាន។
វៀតណាមជាប្រទេសប្តូរផ្តាច់ធ្វើប្រព្រឹត្តិកម្មសំរាមប្លាស្ទិក គ្រោះថ្នាក់លើមហាសមុទ្រ។ ថ្មីនេះ កិច្ចប្រជុំគណៈប្រតិបត្តិការមជ្ឈិមបក្សលើកទី៨ នីតិកាលទី១២ បានប្រកាសសេចក្តីសម្រេចចិត្ត ស្តីពីយុទ្ធសាស្រ្តអភិវឌ្ឍន៍ចីរភាពសេដ្ឋកិច្ចសមុទ្រដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ជាមួយនឹងគោលបំណងបង្កើនចីរភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ រដ្ឋាភិបាលវៀតណាម បានចាប់ផ្តើមកសាងផែនការសកម្មភាពជាតិ ស្តីពីការគ្រប់គ្រងកាក់សំណល់សំរាម លើមហាសមុទ្រ ក៏ដូចជាស្វែងយល់ដើម្បីកសាងគោលនយោបាយ គ្រប់គ្រងទំនាក់ដល់បំពុលកខ្វក់ប្លាស្ទិកលើសមុទ្រ។
បណ្តាប្រទេសផ្សេងទៀត ក៏ដាក់ចេញគោលដៅមហិច្ឆតា ខាងកាត់បន្ថយសំរាមប្លាស្ទិក។ រដ្ឋាភិបាលឥណ្ឌូនេស៊ី សន្យាផ្តល់១ប៊ីលានដូល្លាអាមេរិកក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយ៧០%បរិមាណសំរាមប្លាស្ទិក លើសមុទ្រមុនឆ្នាំ២០២៥។ នៅប្រទេសហ្វីលីពីន ទោះបីនៅមិនទាន់មានបទបញ្ជាហាមប្រើប្រាស់ថង់ប្លាស្ទិកទូទាំងប្រទេស ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានមួយចំនួន ចាប់ផ្តើមត្រួតពិនិត្យការប្រើប្រាស់ថង់ប្លាស្ទិក។ មជ្ឈមណ្ឌលពាណិជ្ជកម្មហ្វីលីពីនមួយចំនួន ក៏បានជំនួសថង់ប្លាស្ទិកដោយថង់ក្រដាស ទន្ទឹមនោះលើកទឹកចិត្តអតិថិជនប្រើប្រាស់ប្រភេទថង់អាចកែច្នៃប្រើប្រាស់ឡើងវិញ ឬយកថង់ដោយឡែកសម្រាប់ដាក់ទំនិញ ជំនួសថង់ប្លាស្ទិក។ នៅប្រទេសម៉ាឡេស៊ី ស្នើបទបញ្ជាប្រើប្រាស់ថង់ប្លាស្ទិក ក៏កំពុងបានវាយតម្លៃ៕
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ AFP ទីភ្នាក់ងារសារព័ត៌មានវៀតណាម