ការវេញបញ្ចូលគ្នានៃខឿនវប្បធម៌ជាមួយគ្នា បង្កើតបានជាអាស៊ានមួយដ៏សម្បូរបែប។ ជាពិសេសការរក្សានិងពង្រីកបេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់បង្កើតបានជាអត្តសញ្ញាណដោយឡែករបស់អាស៊ាន ឆ្ពោះទៅកាន់ការអភិវឌ្ឍចីរភាព និង រុងរឿងនៃប្រទេសជាសមាជិកនីមួយៗ។
ការវេញបញ្ចូលគ្នានៃខឿនវប្បធម៌ជាមួយគ្នា បង្កើតបានជាអាស៊ានមួយដ៏សម្បូរបែប។ ជាពិសេសការរក្សានិងពង្រីកបេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់បង្កើតបានជាអត្តសញ្ញាណដោយឡែករបស់អាស៊ាន ឆ្ពោះទៅកាន់ការអភិវឌ្ឍចីរភាព និង រុងរឿងនៃប្រទេសជាសមាជិកនីមួយៗ។
អាចសឱ្យឃើញអំពីចំណុចរួមគ្នាដោយឯកភាពនៃសហគមន៍អាស៊ានអំពីវប្បធម៌ គឺជាខឿនវប្បធម៌មួយដែលមានអរិយធម៌ស្រូវជើងទឹក។ រូបសណ្ឋានភូមិសាស្រ្តតំបន់ និងអាកាសធាតុក្តៅសំណើមរបស់អាស៊ាន នៅបង្កើតបានភាពស្រដៀងគ្នា ក្នុងការហូបចុក រស់នៅនៃប្រជាជនតំបន់នេះ។
ក្នុងកម្មវិធីសន្និសីទកំពូលអាស៊ានលើទី៤២ នៅឥណ្ឌូនេស៊ី ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានអញ្ជើញថ្នាក់ដឹកនាំអាស៊ានទៅទស្សនាថ្ងៃអស្តង្គត នៅតំបន់សមុទ្រ Labuan Bajo, Manggarai ខាងលិច Nusa Tenggara ខាងកើត នៅលើនាវាទេសចរណ៍ AYANA Lako Di'a។ សកម្មភាពរបស់ថ្នាក់ដឹកនាំអាស៊ាន ស្ថិតនៅក្នុងផែនការរបស់ឥណ្ឌូនេស៊ី ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក។ រូបថត៖ យឿងយ៉ាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក៏ប៉ុន្តែ ខឿនវប្បធម៌អាស៊ានក៏មានលក្ខណៈខុសប្លែកគ្នា ធ្វើឱ្យមានភាពសម្បូរបែប ជាមួយនឹងជ្រុងជ្រោយពិសេស។ អាស៊ានមានជនជាតិផ្សេងៗរាប់រយជាតិសាសន៍ ជាមួយនឹងទំនៀមទម្លាប់ផ្សេងគ្នា។ ក្នុងចំនួនជាង២០០ប្រទេស និងតំបន់ដីគោក តំបន់អាស៊ីអាគ្នេយ៍មានរចនាសម្ពន្ធពូជសាស្រ្តពិពិធ និងស្មុគស្មាញបំផុត។
តាមអ្នកស្រាវជ្រាវអំពីជាតិពន្ទុវិទ្យាមួយរូបបានអះអាងថា មីយ៉ានម៉ាមានប្រមាណជាង១៣០ជនជាតិ។ វៀតណាមមាន៥៤ជនជាតិ ថៃមានប្រហែល៤០ជនជាតិ ឡាវមាន៤៨ជនជាតិ។ល។ អំពីភាសា នៅឥណ្ឌូនេស៊ីមាន៣០០ក្រុមភាសាផ្សេងៗគ្នា។ នៅប្រទេសហ្វីលីពីន មានក្រុមមូលដ្ឋានជាង៩០ក្រុមភូមិភាគដែលចំណុះជនជាតិផ្សេងៗគ្នា និងនៅប្រទេសម៉ាឡេស៊ី រចនាសម្ពន្ធជនជាតិដើម រស់នៅពាសពេញទូទាំងតំបន់។ ទន្ទឹមនោះ តំបន់អាស៊ាន នៅមានភាពសម្បូរបែបខាងសាសនាទៀតផង។ សាសនាធំៗលើពិភពលោក សុទ្ធតែមានវត្តមាននៅអាស៊ីអាគ្នេយ៍ទាំងអស់។
សសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៣ នៃសហគមន៍អាស៊ាន នោះគឺជាសហគមន៍វប្បធម៌ - សង្គម។ អាចនិយាយថា ការកកើតសហគមន៍អាស៊ានវប្បធម៌ - សង្គមអាស៊ាននិយាយដោយឡែក និងសហគមន៍អាស៊ានជាទូទៅ គឺជាព្រឹត្តិការណ៍សំខាន់មួយលើកស្ទូយសហប្រតិបត្តិការអាស៊ានឡើងកម្រិតថ្មីមួយ ទាមទារប្រទេសជាសមាជិកត្រូវខិតខំជាងនេះទៅទៀត ដើម្បីប្រជាជនអាស៊ានជាង៦៥០លាននាក់ បានរស់នៅក្រោមបរិស្ថានសន្តិភាព មិត្តភាព ជនជាតិសាមគ្គីជួយគ្នាទៅវិញទៅមក ព្រមទាំងបានឧបត្ថម្ភអភិវឌ្ឍដំណាលគ្នា។ តាមនោះ ប្លង់ផែនការមេនៃសហគមន៍ដល់ឆ្នាំ២០២៥ បានដាក់ចេញវិធានយុទ្ធសាស្រ្តចំនួន១០៩ ដើម្បីសម្រេចបានគោលដៅរួមមាន៖ ផ្សារភ្ជាប់ និងនាំមកផលប្រយោជន៍ជនប្រជាជន សម្រប់ចីរភាព ស្វ័យភាព និងសកម្ម ។ល។
ម្យ៉ាងទៀត ភាពសម្បូរបែបវប្បធម៌នៅតំបន់ បាននិងកំពុងនាំមកនូវភាពប្រៀបជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺសេដ្ឋកិច្ចទេសចរណ៍។ កម្លាំងច្នៃប្រតិដ្ឋសម្បត្តិវប្បធម៌នៃជនជាតិនីមួយៗ នៅតំបន់អាស៊ាន ជាពិសេសវិស័យសិប្បកម្ម ឧស្សាហកម្មវប្បធម៌ជាប្រភពធនធានអមតៈ។ រៀងរាល់ឆ្នាំ ដោយឡែកវិស័យនេះ បានទាក់ទាញភ្ញៀវទេសចរមួយចំណែកធំមកទស្សនា និងទិញដូរ ចូលរួមជំរុញកំណើនសេដ្ឋកិច្ច។
ហេតុនេះ ប្រទេសជាសមាជិកអាស៊ាន ត្រូវព្រួតដៃអភិរក្ស និងតភ្ជាប់បេតិកភណ្ឌវប្បធម៌។ ស្រាវជ្រាវ និង បង្កើតចេញផលិតផលសម្បូរភាសា នៃប្រពៃណីវប្បធម៌ និងសិក្សាអប់រំ។ កសាងផ្លូវបេតិកភណ្ឌវប្បធម៌ ដើម្បីតភ្ជាប់រួមប្រាស្រ័យខឿនវប្បធម៌នានា។ល។ ប្រការនេះក៏សមស្របនឹងកម្មវិធីសកម្មភាពរបស់អង្គការ UNESCO ផ្តល់ជូនសម្រាប់បញ្ហាអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ក៏ដូចជាការអភិរក្សភាពសម្បូរវប្បធម៌ ដែលធ្លាប់បានចាត់ទុកជាលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍចីរភាព នៃសន្តិភាព សន្តិសុខ នៅថ្នាក់ទ្រង់ទ្រាយជាតិ តំបន់ និងអន្តរជាតិ។
រដ្ឋាភិបាល និងប្រជាជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន សុទ្ធតែមានគោលបំណងរួមតែមួយ គឺសហប្រតិបត្តិការដើម្បីខឿនវប្បធម៌អាស៊ានមួយពោរពេញទៅដោយអត្តសញ្ញាណ ពិពិធឯកភាពជាធ្លុងមួយ។ ជាមួយទីតាំងភូមិសាស្រ្តយុទ្ធសាស្រ្តសំខាន់ ជាទីវេញបញ្ចូលប្រជុំខឿនវប្បធម៌ពិភពលោក សម្បូរបែបវប្បធម៌អាស៊ាន ព្រមទាំងចូលរួមតភ្ជាប់រវាងជនជាតិនិងជនជាតិ បង្កើនភាពយល់ដឹងគ្នាទៅវិញទៅមក ក្លាយជាកម្លាំងចលករខ្លាំងក្លា សម្រាប់ការអភិវឌ្ឍក្នុងតំបន់។ វប្បធម៌ជាខឿនដ៏រឹងមាំសម្រាប់ “ផ្ទះ” រួមនៃអាស៊ានមួយថ្ងៃកាន់តែល្អប្រពៃ រុងរឿងជាង៕
អត្ថបទ៖កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង