ព័ត៌មាន

អាស៊ានជំរុញសេដ្ឋកិច្ច វិនិយោគនិងសមាហរណកម្មពាណិជ្ជកម្ម


 តំណាងពាណិជ្ជកម្ម EU លោកស្រី Cecilia Malmstrom (អាវក្រហម) និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានចូលរួមសន្និសីទនៅទីក្រុងម៉ានីល
កាលពីខែមិនា (រូបថត៖ EPA/TTXVN)

ដោយខ្លឹមសារស្នូលគឺស្វែងរក​វិធានការជំរុញថែមទៀត​នូវកិច្ចសហ ប្រតិបតិ្តការសេ​ដ្ឋកិច្ច ការ​ធ្វើ​សមាហរណ​កម្ម​​ពាណិជ្ជកម្ម និងវិនិយោគនៅតំបន់ ​អាស៊ីអាគ្នេយ៍នោះ​ សន្និសីទ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន​លើកទី​៤៩ បាន​ប្រា​រព្ធ​ នា​ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​​២០១៧ នៅរដ្ឋធានីម៉ានីល​ របស់​ហ្វីលីពីន។ ថ្លែង​មតិ​ប្រារព្ធ​ព្រឹត្តិការណ៍​ នេះ រដ្ឋមន្រ្តី​សេដ្ឋកិច្ចហ្វីលី​ពីន​លោក Ramon Lopez ឲ្យដឹងថា ​សន្និសីទលើកនេះ ដើ​រតួនាទី​សំខាន់​ក្នុង​ការអះ​អាងនូវជោគ​ជ័យរបស់​អាស៊ាន ព្រមទាំងលើកកំ​ពស់ កិត្យា​នុភាព​របស់​អាស៊ាន​ក្នុងកាលៈ​ទេសៈ​ដែល​ខឿន​សេដ្ឋកិច្ច​តំបន់នេះ​កំពុង អភិវឌ្ឍន៍លឿនជាងតំ​បន់ដទៃ​លើពិភពលោក។ ​តាមរ​ដ្ឋមន្រ្តី Lopez ថា អាស៊ាន នឹង​​រក្សាទស្សនៈ បើកទូលាយនិងឆ្ពោះទៅ​ខាងក្រៅ តាមរយៈកិច្ចព្រ​មព្រៀង​ ពាណិជ្ជកម្មសេរី (FTA) ជាមួយ​អូស្ត្រាលី​ ចិ​ន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង​ និង ​នូវែលហ្សេឡង់។ ក្រៅ​ពីនោះ​ អាស៊ាន​ក៏មាន​យន្តការ​សហប្រតិបត្តិការ ជាមួយ​​ប្រទេសដៃគូសន្ទនាដូច​ជាកាណា​ដា EU និងអាមេរិក​ផង​ដែរ។ ក្នុងឋានៈ​ជា​សហគមន៍​ ជាផ្លូ​វការមួយ ប្រទេសសមាជិកអា​ស៊ានទាំង​១០ មានបំណងបង្កើតឡើងលំ​ហូរ ទុននិង​ពាណិជ្ជកម្ម​ដ៏​​សេរី​ក្នុងតំបន់ ដែលមានចំនួនប្រជាជនស​រុប៦២៥លាននាក់​ ដោយ ផលិតផ​ល​សរុបក្នុងស្រុកចំនួន២៦០០ពាន់​​លាន​ដុលាអាមេរិក៕
 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម​
 


top