កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីបរិស្ថាន (AMME ១៥) និងសន្និសីទអាស៊ានលើកទី ១៥ ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងព្រំដែនដែលបានធ្វើឡើងនៅក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពនឹងសមិទ្ធិផល និងវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការ និងការការពារបរិស្ថាន។ជាពិសេសគឺអាទិភាព និងគំនិតផ្តួចផ្តើមដែលបានអនុវត្តន៍ ដើម្បីធានានិរន្តរភាពបរិស្ថានជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការបរិស្ថានក្នុងតំបន់នោះ ។
បណ្តារដ្ឋមន្រ្តីបានសម្តែងការព្រួយបារម្ភអំពីភាពធ្ងន់ធ្ងរនិងការរាលដាលនៃផ្សែងអ័ព្ទ នៅពេលថ្មីៗនេះបានប៉ះពាល់ដល់បណ្តាប្រទេសអាស៊ានជាច្រើន។ ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សេងអ័ព្ទឆ្លងព្រំដែន (AATHP) និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីសម្រេចបានគោលដៅរបស់អាស៊ាន គ្មានផ្សែងអ័ព្ទ នាឆ្នាំ២០២០។ បណ្តារដ្ឋមន្រ្តីបានជួបជុំជាមួយដៃគូមកពីប្រទេសជប៉ុនប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន ដើម្បីពិនិត្យមើល សកម្មភាព នា បច្ចុប្បន្ន និងពិភាក្សាទិសដៅនូវកិច្ចសហប្រតិបត្តិការ នាពេលអនាគត ។
បណ្តារដ្ឋមន្រ្តីក៏បានយល់ព្រមនូវការអនុម័តសេចក្តីប្រកាសរួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ។ នេះនឹងជាសារដ៏សំខាន់របស់អាស៊ានដល់សហគមន៍អន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ វិធីការដែលអាស៊ាននឹងរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហាមានលក្ខណៈសកល បង្កើតក្រុមការងារមួយស្តីពីកាត់បន្ថយឧស្ម័ន carbon ក្នុងតំបន់។ សេចក្តីថ្លែងការណ៍នេះនឹងត្រូវបានជម្រាបជូនក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៥ (UNFCCC COP 25) ដែលនឹងប្រព្រឹត្តទៅ នាខែធ្នូ នៅប្រទេសឈីលី។
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម