ព័ត៌មាន អាមេរិកប្រកាសបោះបង់ចោលតួនាទីសម្របសម្រួលក្នុងការចរចារុស្ស៊ី-អ៊ុយក្រែន 03/05/2025 យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី INTERFAX នៅថ្ងៃទី ១ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងមិនដើរតួនាទីសម្របសម្រួលក្នុងការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនទៀតឡើយ; ហើយសង្កត់ធ្ងន់ថា ដល់ពេលដែលភាគីទាំងពីរត្រូវជួបសន្ទនាគ្នាដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពហើយ។ លោកស្រី Tammy Bruce បានឲ្យដឹងថា វិធីសាស្រ្តអភិក្រមរបស់អាមេរិកចំពោះជម្លោះកំពុងតែផ្លាស់ប្តូរ។ អាមេរិកនឹងមិនសម្របសម្រួលទៀតឡើយ។ ឥឡូវនេះ ការចរចាគួរតែប្រព្រឹត្តដោយភាគីទាំងពីរ។ បើទោះបីជាបានដកខ្លួនចេញពីតួនាទីសម្របសម្រួលក៏ដោយ ភាគីអាមេរិកបានអះអាងថា នឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ប៉ុន្តែបានសង្កត់ធ្ងន់ថា ដំណោះស្រាយសម្រាប់ជម្លោះទាមទារ “គំនិតផ្តួចផ្តើមជាក់ស្តែង” ពីភាគីអ៊ុយក្រែន និងរុស្ស៊ី។ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Putin។ រូបថត៖ Sundayvision។ទន្ទឹមនឹងនោះ នាថ្ងៃទី ២ ឧសភា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បានឲ្យដឹងថា អ៊ុយក្រែននឹងមិនយល់ព្រម “សន្តិភាពក្នុងតម្លៃណាក៏ដោយ” ជាមួយរុស្ស៊ី៕

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី INTERFAX នៅថ្ងៃទី ១ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងមិនដើរតួនាទីសម្របសម្រួលក្នុងការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែនទៀតឡើយ; ហើយសង្កត់ធ្ងន់ថា ដល់ពេលដែលភាគីទាំងពីរត្រូវជួបសន្ទនាគ្នាដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពហើយ។ លោកស្រី Tammy Bruce បានឲ្យដឹងថា វិធីសាស្រ្តអភិក្រមរបស់អាមេរិកចំពោះជម្លោះកំពុងតែផ្លាស់ប្តូរ។ អាមេរិកនឹងមិនសម្របសម្រួលទៀតឡើយ។ ឥឡូវនេះ ការចរចាគួរតែប្រព្រឹត្តដោយភាគីទាំងពីរ។ បើទោះបីជាបានដកខ្លួនចេញពីតួនាទីសម្របសម្រួលក៏ដោយ ភាគីអាមេរិកបានអះអាងថា នឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ប៉ុន្តែបានសង្កត់ធ្ងន់ថា ដំណោះស្រាយសម្រាប់ជម្លោះទាមទារ “គំនិតផ្តួចផ្តើមជាក់ស្តែង” ពីភាគីអ៊ុយក្រែន និងរុស្ស៊ី។ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky និងប្រធានាធិបតីរុស្ស៊ីលោក Putin។ រូបថត៖ Sundayvision។ទន្ទឹមនឹងនោះ នាថ្ងៃទី ២ ឧសភា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បានឲ្យដឹងថា អ៊ុយក្រែននឹងមិនយល់ព្រម “សន្តិភាពក្នុងតម្លៃណាក៏ដោយ” ជាមួយរុស្ស៊ី៕