ព័ត៌មាន

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអំពីជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានតំណាងពាណិជ្ជកម្មអាមេរិក Jamieson L. Greer និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien នាថ្ងៃទី ២៣ ខែមេសា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអា មេរិក និងវៀតណាម។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយតំណាងពាណិជ្ជកម្មអាមេរិក Jamieson L. Greer (រូបថត៖ TTXVN)

យោងតាមសេចក្តីជូនដំណឹងនោះ លោកឯកអគ្គរដ្ឋទូត Greer បានពិភាក្សាអំពីជំហានបន្ទាប់រវាង USTR ជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីលោក Donald Trump និងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម កាលពីថ្ងៃទី ៤ ខែមេសា។ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការធ្វើឱ្យមានវឌ្ឍនភាពយ៉ាងឆាប់រហ័ស ឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយតុល្យភាព និងទៅវិញទៅមករវាងសហរដ្ឋ អាមេរិកនិងវៀតណាម។

រដ្ឋមន្ត្រីបានណែនាំក្រុមបច្ចេកទេសនៃភាគីទាំងពីរ ឱ្យធ្វើការពិភាក្សាបច្ចេកទេសក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសំដៅពង្រីកលទ្ធភាពទទួលបានទីផ្សារ និងដោះស្រាយការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌៕


top