
អាមេរិកនឹងមិនទទួលស្គាល់តំបន់ត្រួតពិនិត្យនៅសមុទ្រខាងកើតនៅឡើយ (Image: VNA)
អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Robert Work នាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ បានឲ្យដឹងថា៖ អាមេរិកនឹងមិនទទួលស្គាល់តំបន់ត្រួតពិនិត្យ ដែលចិនអាចបង្កើតឡើងដោយឯកតោភាគី នៅសមុទ្រខាងកើតនា។ តាមលោក Work ថា៖ បណ្ដាតំបន់ត្រួតពិនិត្យនេះ ត្រូវបានបង្កឡើងខុសច្បាប់អន្តរជាតិ ហើយអាមេរិកនឹងបន្តបញ្ជូននាវា និងយន្តហោះធ្វើសកម្មភាព នៅតំបន់ណាដែលច្បាប់អន្តរជាតិអនុញ្ញាត្ត។ លោក Robert Work បានសង្កត់ធ្ងន់ថា៖ អាមេរិកបានប្រកាសជាផ្ទាល់ជាមួយចិន ថាតំបន់ការពារដែនអាកាសលើសមុទ្រ (ADIZ) នឹងធ្វើអស្ថិរភាពក្នុងតំបន់និងរាល់ការទាមទា អធិបតេយ្យភាពលើសមុទ្រខាងកើត ត្រូវដោះស្រាយដោយសន្តិវិធីមិនដោយអំពើហឹង្សាឬការគំរាមកំហែងទេ។ សេចក្តីប្រកាសរបស់អាមេរិកត្រូវ បាននាំចេញក្នុងកាលៈទេសៈ ប្រធានរដ្ឋចិន លោក Xi Jinping កំពុងត្រៀមរៀបចំចូលរួមសន្និសីទ កំពូលនុយក្លេអ៊ែរនៅអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍នេះ ហើយគ្រោងជួបចរចារ ជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama។ មជ្ឈដ្ឋានមន្ត្រីអាមេរិកកំពុងព្រួយបារម្មថា៖ សាលក្រមរបស់តុលាការអជ្ញា កណ្ដាលអចិន្ត្រៃយ៍ស្តីពីការប្តឹងតវ៉ា របស់ហ្វីលីពីនចំពោះចិនដែលនឹងត្រូវបាននាំចេញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នឹងធ្វើឲ្យប៉េកាំងជំរុញយ៉ាងខ្លាំងការ បង្កើតតំបន់ ADIZ លើសមុទ្រខាងកើត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម