ចាប់ផ្តើមគម្រោងកាត់បន្ថយការបំពុល។ (រូបថត៖ VOV)
គម្រោងនេះត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំជាមួយនឹងថវិកាតាមការគ្រោងទុកមានចំនួន ១១,៣ លានដុល្លារ។ គម្រោងនេះនឹងដោះស្រាយប្រភពនៃការបំពុលបរិស្ថានជាច្រើន និងតភ្ជាប់ដៃគូផ្សេងៗគ្នាដើម្បីសហប្រតិបត្តិការ រួមគ្នាកាត់បន្ថយការបំពុលនៅវៀតណាម។
ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោកស្រី Aler Grubbs នាយកទីភ្នាក់ងារ USAID វៀតណាមបានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការគម្រោងកាត់បន្ថយការបំពុលនេះ នឹងលើកកម្ពស់ការយល់ដឹង និងជំរុញសកម្មភាពកាត់បន្ថយការបំពុលបរិស្ថាន និងគាំទ្រវៀតណាមឱ្យសម្រេចបាននូវគោលដៅប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនាពេលខាងមុខ៕